ពិធី​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា ស្រុក​ពារាំង ចំនួន​៥២៨​នាក់

1382
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សិស្សានុសិស្ស​មកពី​វិទ្យា​ល​យ័​ចំនួន​៣ ចំនួន​៥២៨​នាក់ ត្រូវបាន​ដាក់បញ្ចូល​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោ​កស សុខា តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង នៅ​ទីស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា ស្រុក​ពារាំង ខេត្តព្រៃវែង​។​សិស្សានុសិស្ស​មកពី​វិទ្យា​ល​យ័​ចំនួន​៣ រួមមាន វិទ្យាល័យ​សម្ដេច​តេ​ជោ ហ៊ុនសែន​ពារាំង វិទ្យាល័យ ហ៊ុនសែន កំពង់​ពពិល និង​វិទ្យាល័យ​ព្រៃ​ព្នៅ​។​

​ថ្លែង​ក្នុង​ពិធី​បញ្ចូល​សមាជិក​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ស សុខា បាន​មាន​ប្រសា​ន៍​ថា ការសម្រេចចិត្ត​នេះ គឺ​ពិតជា​ត្រឹមត្រូវ ហើយ​ក្នុង​ការចូលរួម​ជា​សមាជិក​នេះ បានផ្ដល់​ប្រយោជន៍​ច្រើន ក៍​ដើម្បី​អភិវឌ្ឍ​ខ្លួន​សម្រាប់​គ្រួសារ​ក៍​ដូច​ជាការ​ចាប់ដៃ​សហការ ក្នុងការ​អភិវឌ្ឍ​ប្រ​ទេ​ជាតិ អោយមាន​ការរីកចម្រើន​។​

​លោ​កស សុខា បាន​បញ្ជាក់ថា សិស្សានុសិស្ស​ជាង​៩០​ភាគរយ ដែល​អាចមាន​សិទ្ធ​បោះឆ្នោត បានធ្វើការ​ប្ដេជ្ញាចិត្ត ផ្ដល់ជូន​សន្លឹកឆ្នោត​ក្នុង​ម្នាក់​សន្លឹកឆ្នោត​មួយ​ជូន​គណបក្ស​ប្រជា​ជនក​កម្ពុជា ហើយ​យុវជន​យើង​ទាំងអស់​អាចមាន​សិទ្ធ​ស្មើៗ គ្នា​ដើម្បី​រួម​ដំណើរ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​កិច្ចការ​អភិវឌ្ឍ​ប្រទេសជាតិ​។​

​លោ​កស សុខា តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង បាន​បញ្ជាក់ថា មិន​អនុញ្ញាត​ឲ្យ​ជន​ណា ឬ​បុគ្គល​ណា​ម្នាក់​មក​បំផ្លាញ​ឆន្ទៈ និង​គោលបំណង​របស់​បងប្អូន​ប្រជ​ពលរដ្ឋ​នោះទេ​៕