ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំ​ពាក់​ឋានន្តរសក្តិ​​ជូន​មន្ត្រីនគរបាលជាតិនៅ​ខេត្តកំពង់ស្ពឺ​

1035
ចែករម្លែក

ដោយៈសុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺៈ​​ព្រឹក​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០១៨​នៅ​បណ្ណាល័យ​កំពង់ស្ពឺ​មានរៀបចំ​ពិធី​ប្រកាស​ផ្ទេ​ភារកិច្ច​តែងតាំង​មុខតំណែង​បំពាក់​ឋានន្តរស័ក្តិ​គ្រឿង​ឥស្សរិយយស​និង​ប្រគល់​ប័ណ្ណសរសើរ​ជូន​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ។

​លោក​សម​សាមួន​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ឱ្ស​ដឹងថា​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរស័ក្តិ​មាន​មន្ត្រី​នគរបាលជាតិ​មកពី​ចំនួន​៤​ខេត្ត​ក្រុង​​។​ក្នុងនោះមានខេត្តសៀមរាប កំពង់ចាម តាកែវ និងកោះកុង។​លោក​បាន​បន្តថា​នៅក្នុង​ឱកាស​នេះក៏មានការ​បំពាក់​ឋានន្តរស័ក្តិ​គ្រឿង​ឥស្សរិយយស​និង​ប្រគល់​ប័ណ្ណសរសើ​ជូន​មន្ត្រីនគរបាល​១៨១​នាក់​ក្រោម​អធិបតី​លោក​ប៉ែន​វិបុល​អគ្គ​ស្ន​ង​ការរង​នាយក​ដ្ឋា​ន​បុគ្គលិក​នៃ​ក្រសួងមហាផ្ទៃ​។​

​លោក​សរ​សុ​ពុ​ត្រា​អភិបាលរង​ខេត្តកំពង់ស្ពឺ​បាន​រំលឹថា​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការ​នគ​បាល​ខេត្តកំពង់ស្ពឺ​ទាំង​អស់​ត្រូវគោរព​ទួ​នាទី​និង​ភារកិច្ច​ដែល​ថ្នាក់​ខេត្ត​បានប្រគល់​ជូន​និង​បម្រើ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​។​

​ចំណែក​លោក​ប៉ែន​វិបុល​អគ្គ​ស្នងការរង​នាយ​កក​ដ្ឋា​ន​បុគ្គលិក​នៃ​ក្រសួងមហាផ្ទៃ​បានថ្លែងថា​លោក​នឹង​យកចិត្ត​ទុក​ដល់​មន្ត្រីនគរបាល​ចំពោះ​ការប្រកាស​មុខតំណែង​និង​ដំឡើង​ឋានន្តរស័ក្តិ​ជូន​មន្ត្រី​នគរបាលជាតិ​ទូទាំង​ប្រទេស​៕

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំ​ពាក់​ឋានន្តរសក្តិ​
​ជូន​មន្ត្រីនគរបាល​ខេត្តកំពង់ស្ពឺ​(រូបថតសុភណ្ឌ)

#