ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរ​ស័​ក្កិ​ជូន​មន្ត្រីនគរបាល​ចំនួន​១១១​រូប​

1369
ចែករម្លែក

​ភ្នំពេញ : នៅ​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៧​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​រៀ​ចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរ​ស័ក្ក​ជូន​មន្ត្រី​នគរបាលជាតិ សរុប​ចំនួន​១១១​រូប ក្រោម​អធិបតីភាព​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ស្នងការរង និង​នាយការិយាល័យ​នាយរង​អធិការ អធិការរង និង​មន្ត្រីនគរបាល​ជា​រូប​ទៀត​ដែល​បាន​ចូលរួម​ផងដែរ​។​

​នាឱកាស​នោះដែរ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ក្រើនរំលឹក​ដាស់តឿន​ដល់​មន្ត្រីប៉ូលិស ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ឲ្យ​ចេះ​ធ្វើការ ពោលគឺ​ត្រូវបាន​ធ្វើការ​រិត​បន្តឹង​ផ្នែក​សន្តិសុខ​សណ្តាប់ធ្នាប់ ពិសេស​គឺ​បញ្ហា​គ្រឿងញៀន និង​បន្ត​បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ជាថ្មី​ម្តងទៀត ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៧​តទៅ​ក្រោយពី​យុទ្ធនាការ​ចាស់​មាន រយៈពេល​៦​ខែ ត្រូវបាន​បញ្ចប់​។​

​លោក អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​បន្តថា មន្ត្រីនគរបាល​តាម​បណ្តា​បុ​ស្តិ៍​ទាំងអស់​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ត្រូវ​ទទួល​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ទោះបី​រឿង​នោះ​ជា​រឿង​អ្វី​ក៏ដោយ​។ ហើយ​ការ​ថ្លែង​សង្កត់ធ្ងន់​ទៅលើ​មន្ត្រីនគរបាល​តាម​បណ្តា​ប៉ុស្តិ៍​នាឱកាស​នេះ ក្រោយពី​មានការ​រិះគន់​ចំៗ ទៅលើ​មន្ត្រីប៉ូលិស​មួយចំនួន នៅតាម​បណ្តា​ប៉ុស្តិ៍​ក្នុង​រាជធានី​ភ្នំពេញ​ថា នៅពេល​កន្ល​មក​មានការ​រើសអើង និង​មានការ​បែងចែក​គ្នា​ទៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន ហើយ​លើសពីនេះ ទៅទៀត​ប្រជាពលរដ្ឋ​ពិបាក​ក្នុង​ការសុំ​ជួប មន្ត្រីនគរបាល​ក្នុង​មូលដ្ឋាន ដើម្បី​ដាក់ពាក្យ​បណ្តឹង ប្រសិនបើ ប្រជាពលរដ្ឋ​មិនសូវមាន​លុយ​។

​សូមបញ្ជាក់ថា មន្ត្រី​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ត្រូវ​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង និង​ប​ពាក់​ឋានន្តរសក្តិ​សរុប​ចនួន​១១១​រូប​៖

​ក​.​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​ចំនួន​៦១​រូប

១.​នាយរង​ការិយាល័យ​ចំនួន​៩​រូប​, ២, អធិការ​ង​នគរបាល​ខណ្ឌ​ចំ​នន​៧​រូប​, ៣.​នាយ​ផ្នែ​ការិយាល័យ​ចំនួន​១​រូប​, ៤.​នាយផ្នែក​អធិការដ្ឋាន​ន​របា​លខ​ណ្ឌ​ចនួន​៨​រូប​, ៥.​នាយប៉ុស្តិ៍​នគរបាល​ដ្ឋ​បាល​ចំនួន​៦​រូប​, ៦.​នាយរង​ផ្នែក​ការិយាល័យ​ចំនួន​៤​រូប​, ៧.​នាយរង​ផ្នែក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំនួន​១៦​រូប និង​៨.​នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំនួន​១០​រូប​​។

​ខ​-​បំពាក់​ឋានន្តរសក្តិ​ចំនួន​៥០​រូប
១.​វរសេនីយ៍ទោ​ចំនួន​១៩​រូប ២.​វរសេនីយ៍ត្រី​ចំនួន​៣១​រូប​៕L ដោយ : ម៉េង​សែ​