ពិធី​ប្រកាស​ផ្ទេរ​ភារៈកិច្ច​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រី​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ

1324
ចែករម្លែក

ដោយ​: ចាន់តូ​
​ភ្នំពេញ​:
តាម​ការគ្រោងទុក អធិការនគរបាល​ខ​ណ្ឌ​ថ្មី ចំនួន​២​រូប រួមមាន​ខណ្ឌ​កំបូល និង ខណ្ឌ​បឹង​កេងកង ក្នុងនោះ​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ នាយ​ប៉ុស្ដិ៍នគរបាល​៣​រូប​ត្រូវបាន​បំពាក់​ឋានន្តរស័ក្តិ ជូន​លោក​វរសេនីយ៍ត្រី ភា ប្រុស នាយប៉ុស្ដិ៍​កា​កាប​ទី​២ វរសេនីយ៍ត្រី ទូច ទី នាយប៉ុស្ដិ៍​ត្រពាំង​ក្រសាំង វរសេនីយ៍ត្រី អ៊ឹម កាក់ នាយប៉ុស្ដិ៍​សំរោងក្រោម ត្រូវបាន​រាជរដ្ឋាភិបាល ទើបនឹង​បង្កើត​ថ្មី​នោះ ត្រូវបាន​ប្រកាស​ឱ្យចូល​កាន់តំណែង​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ក្រោយ​ពេលដែល អភិបាលខណ្ឌ​ថ្មី​ទាំង​៣​រូប ត្រូវបាន​ប្រកាស កាលពី​ថ្ងៃទី ២២ មេសា ២០១៩ នៅ សាលា​រាជធានី​ភ្នំ​ព​ញ កាលពីពេល​កន្លងទៅ ។​

​ពិធី​ប្រកា​សមុខ តំណែង​អធិការនគរបាល ខណ្ឌ​ទាំង​២​ខាងលើនេះ បានធ្វើ​ឡើង​ក្រោម អធិបតីភាព ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់ ស្នងការរង ប្រធានការិយាល័យ អធិការ​ខណ្ឌ ព្រមទាំង​មន្ដ្រីនគរបាល​មួយចំនួនទៀត​។​

​ក្រៅពី​ពិធី​ប្រកាស​តែងតាំង អធិការនគរបាល​ខ​ណ្ឌ​ទាំង​២​រូប​ខាង លើ​នេះ ក៏មាន​ការប្រកាស តែងតាំង​និង​ប្រគល់​ភារកិច្ច​ថ្មី ព្រមទាំង​បំពាក់​ឋា​ន្ដ​រ​ស័ក្ដិ​ជូន ដល់​មន្ដ្រីនគរបាល​ជាច្រើន នាក់​ផ្សេងទៀត មាន​ថ្នាក់​វរសេនីយ៍ឯក ថ្នាក់​វរសេនីយ៍ទោ ថ្នាក់​វរសេនីយ៍ត្រី ថ្នាក់​អនុសេនីយ៍ឯក និង ថ្នាក់​អនុសេនីយ៍ទោ ជាដើម ។​

​នៅក្នុង​ពិធី​នេះ លោកឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​រាជធានី​ភ្នំពេញ បានលើកឡើង​ដោយ សង្ខេប​ពី​លទ្ធផល​ការងារ ដែល​សម្រេចបាន​របស់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ នាពេល​កន្លងទៅ ទាំង​ការចូល រួម​ការពារ​បទល្មើស រក្សារ​សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម ជាដើម ។​

លោកឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​ជំរុញ​ឱ្យ​មន្ដ្រី នគរបាល​នគរបាល ជាពិសេស អធិការ នគរបាល​ខណ្ឌ​ទាំង​២​រូប ត្រូវខិតខំ​បំពេញការងារ​តាម​បទបញ្ជា​ថ្នាក់លើ តប​ទៅនឹង​អ្វីដែល​ទទួលបាន​ការតែងតាំង​នេះ​។​

​លោកឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ផ្តាំផ្ញើរ​ដល់ អធិការ​ខណ្ឌ​ទាំង​១៤ ខណ្ឌ មេត្តា​យកចិត្តទុកដាក់​លើក​ការគ្រប់គ្រង​មន្ត្រី​ក្រោម​ឳ​វាទ ទាំង​មន្ត្រី​ដល់​វ័យ​ចូលនិវត្តន៍ និង មន្ត្រី​ត្រូវ​តម្លើង តួនាទី និង​ឋានន្តរៈស័ក្តិ ស្របតាម​ការខិតខំ​ប្រឹង​ប្រែង​របស់​ពួកគាត់​។​

​លោកឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បន្តថា ពិនិត្យ​អោយអស់​ពី​លទ្ធភាព លើ​មន្ត្រី​មូលដ្ឋាន ត្រូវបាន​លើកទឹកចិត្ត ទទួល​មុខតំណែង​ឬ តួនាទី ក្រោយ​នាយប៉ុស្តិ៍ ឬ អធិការ ចូលនិវត្តន៍ ឬ ផ្លាស់ប្តូរ ទៅ​កន្លែង​ផ្សេង​។​

​លោកស្នងការ សង្កត់ធ្ងន់ថា និង​មិន​លើកលែង​ឡើយ​ចំពោះ​មន្ត្រីនគរបាល​រូប​ណា ពាក់ព័ន្ធ​និង​គ្រឿងញៀន​។ អធិការ​ខណ្ឌ​ទាំង​១៤ ត្រូវខិតខំ​បោសសំអាត ការ​ចរាចរណ៍ ចែកចាយ ប្រើប្រាស់ និង​ជួយ​ដូរ​គ្រឿងញៀន ពី​មូលដ្ឋាន​អោយមាន​ប្រសិទ្ធភាព​ខ្ពស់​។ ករណី ចោរឆក់ និង ចោរ​គាស់​ផ្ទះ ទាំងយប់​ទាំង​ថ្ងៃ ត្រូវដាក់​កម្លាំង​ពួនស្ទាក់​ទប់ស្កាត់ បង្ក្រាប​អោយទាន់​ពេលវេលា​។ (​កុំអោយ​មានតែ​ផែន​ការណ៍ ក្នុង​ក្រដាស់ អោយតែ​ល្អមើល​)​។​

​សូមបញ្ជាក់​ផងដែរ​ថា លោក​វរសេនីយ៍ទោ ហង្ស មុនី អត្តលេខ ១៣១៦២ ទទួលបាន​មុខតំណែង​ថ្មី ពី​អធិការរង​នៃ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ទៅជា អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ខណ្ឌ​កំបូល​។​

​ប្រវត្តិ​ការងារ​
​ឆ្នាំ ១៩៨៦ ដល់ ១៩៨៧ ជា​បុគ្គលិក​នគរបាល​ឃុំ ភ្នំពេញ​ថ្មី ស្រុក​ឬ​ស្សី​កែវ ។​
​ឆ្នាំ ១៩៨៨ ដល់ ១៩៩០ A3 ស្រុក​ឬ​ស្សី​កែវ​។​
​ឆ្នាំ ១៩៩០ ដល់ ១៩៩៧ ជា​នាយរង​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ខណ្ឌ​ឬ​ស្សី​កែវ​។​
​ឆ្នាំ ១៩៩៧ ដល់ ២០០៩ ជា​នាយប៉ុស្តិ៍ ភ្នំពេញ​ថ្មី ខណ្ឌ​ឬ​ស្សី​កែវ​។​
​ឆ្នាំ ២០០៩ ដល់​បច្ចុប្បន្ន ជា​អធិការរង​ខណ្ឌ​សែន​សុខ ទទួល​ផែន​សន្តិសុខ​។​

​ដោយឡែក លោក​វរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អត្តលេខ ១៧៥២៦ ទទួលបាន​មុខតំណែង​ថ្មី ពី​អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ទៅជា​អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង​។​
​ប្រវត្តិ​ការងារ​លោក​បាន​បំពេ​ល​ការងារ​ជាង​៣០​ឆ្នាំ ចាប់ពី​មន្ត្រី​ប៉ុស្តិ៍ ប្រធាន​ក្រុម នាយរង​ប៉ុស្តិ៍ នាយប៉ុស្តិ៍ និង ជា​អធិការរង​៕ ល​