ពិធី​ប្រកាស​ផ្ទេរ និង ចូលកាន់​តំណែង​ប្រធាន​សាលាដំបូង​ខេត្តសៀមរាប​

267
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប​ ៖ នៅ​រដ្ឋបាល រដ្ឋបាល​ខេត្តសៀមរាប មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ និង ចូលកាន់​តំណែង​ប្រធាន​សាលាដំបូង​ខេត្តសៀមរាប​ក្រោម​អធិបតីភាព លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កាលពី​រសៀល ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ។​

លោក អង្គ វង្ស វ​ឌ្ឍា​នា បាន​បញ្ជាក់ថា យោងតាម​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៦១៩/៨១១ ចុះ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ បាន​ត្រាស់បង្គាប់​តែងតាំង និង​ផ្ទេរ​មុខតំណែង ប្រធាន​សាលាដំបូង ចំនួន​២​រូប។​

លោក​បន្តថា ប្រធាន​សាលាដំបូង ដែល​ត្រូវ​ផ្លាស់ប្តូរ​គឺមាន ១-​លោក ជឺ សុខ ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ត្រូវបាន​ផ្ទេរ​មុខតំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​ខេត្តសៀមរាប​។​ ២-​លោក ងួន ណា​រ៉ា ប្រធាន​សាលាដំបូង​ខេត្តសៀមរាប ត្រូវបាន​ផ្ទេរ​មុខតំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​៕B/