ពិធី​ប្រកាស​ព្រះរាជក្រឹត្យ ប្រកាសនីយបត្រ និង​ស្រោចស្រព​សុគន្ធវារី​ដល់​អនុគុណ​នៅ​វត្ត​បាគង​

442
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ ​ពិធី​ប្រកាស​ព្រះរាជក្រឹត្យ ប្រកាសនីយបត្រ និង​ស្រោចស្រព​សុគន្ធវារី ដល់​អនុគណ​ចំនួន​៥​អង្គ​នាក់ បានធ្វើ​ឡើង នា​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​បរិវេណ​វត្ត​បាគង​ស្ថិតនៅ​ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ព្រះរាជក្រឹត្យ ប្រកាសនីយបត្រ និង​ស្រោចស្រព​សុគន្ធវារី​ដល់​អនុគុណ ក្រោម​អធិបតីភាព​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះ​បវរ​វិជ្ជា ទេព ភឿន ព្រះរាជា​គ​ណះ​ថ្នាក់​កិត្តិយស និង​ជា​ព្រះ​វិន័យធរ​គណ​ខេត្តសៀមរាប។​

លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត បាន​និយាយថា ពិធី ប្រកាស​ព្រះរាជក្រឹត្យ និង​ប្រកាសនីយបត្រ​នាពេលនេះ​រូ​ម​មាន​: ទី​១ ព្រះគ្រូ​បា​សា​ទា​ភិ​រ័​ក្ខ អ៊ូ សូត្រ អនុគុណ​ស្រុក​ប្រាសាទបាគង​, ទី​២ ព្រះ​ធម្មាចារ្យ សំរឹទ្ធ ជ័យ គង់នៅ​វត្ត​កេស​រា​រាម ,​ទី​៣ ព្រះ​ធម្មាចារ្យ កាំ​ង លី​ផេង គង់នៅ​វត្ត​ពោធិ៍​ក្រឡាញ់​,​ទី​៤ ព្រះ​ធម្មាចារ្យ ប៉ិក​ពិន គង់នៅ​វត្ត​បាគង​, ទី​៥ ព្រះ​ធម្មាចារ្យ ឆន ឆាន គង់នៅ​វត្ត​បាគង៕B/


#