ពិធី​ប្រកាស​សេចក្តីសម្រេច តែងតាំង​អាចារ្យ គណៈកម្មការ​វត្ត​បទុម​កេស​ពោធិ​រាម (​រើ​ល​) ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប​

675
ចែករម្លែក

ដោយ​ : គូលែន​/​សៀមរាប ៖ នៅ​វត្ត​បទុម​កេស​ធោ​ធិ​រាម ហៅ​វត្ត​រើ​ល បានរៀបចំ ពិធី​ប្រកាស​សេចក្តី​សម្រេច តែងតាំង​អាចារ្យ គណៈកម្មការ​វត្ត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក វណ្ណ ប៊ុន​ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តសៀមរាប ជា​គណៈអធិបតី​ក្នុង​ពិធី​ប្រកាស​សេចក្តីសម្រេច តែងតាំង​អាចារ្យ​។​

ពិធី​ប្រកាសសេចក្តី​សម្រេច​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៨​កន្លងទៅនេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ឈឹម ម៉ា អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប ហើយក៏​មានការ​និមន្ត​ចូលរួម​ពី​ព្រះគ្រូ​អនុគណ សហការី​អនុគណ​ស្រុក​ពួក ព្រះចៅអធិការ​វត្ត​ព្រះសង្ឃ​ក្នុង​វត្ត លោក​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ពួក ក្រុមប្រឹក្សា​ស្រុក លោក​មេឃុំ ក្រុមប្រឹក្សាឃុំ លោក​មេភូមិ និង​ឧបាសក ឧបាសិកា ពុទ្ធបរិស័ទ​ទាំង​បួន​ភូមិ ចំណុះជើងវត្ត​បទុម​កេស​ពោធិ​រាម ដែលមាន​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ។

នៅក្នុង​ឱកាស​នោះ លោក វណ្ណ ប៊ុន​ណា ប្រធាន​មន្ទីរក៏បាន​អាន​សេចក្តីប្រកាស​សម្រេច និង​ផ្សព្វផ្សាយ បញ្ជ្រាប​ពី​បញ្ហា​គ្រឿងញៀន ផលប៉ះពាល់ និង​គ្រោះថ្នាក់ នៃ​កា​ប្រើប្រាស់​គ្រឿងញៀន ៕B