ពិធី​ប្រគល់​សម្ភារៈ​កសិកម្ម​ដល់​កសិករ​ក្នុង​គម្រោង​ជម្រុញ​ផលិតកម្ម​ស្បៀង​ឆ្នាំ​២០១៧ ២០១៨ ​ដល់​ប្រជាកសិករ​

504
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ កាលពី​ព្រឹក ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៩ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ចូលរួម​ជាធ​អិ​ប​តី​ក្នុង​ពិធី​ប្រគល់​សម្ភារៈ​កសិកម្ម ដល់​កសិករ​ក្នុង​គម្រោង​ជម្រុញ​ផលិតកម្ម​ស្បៀង​ឆ្នាំ​២០១៧ ២០១៨ ដល់​ប្រជាកសិករ​ចំនួន ២១៥ គ្រួសារ ។​

ពិធី​ប្រគល់​សម្ភារៈ​កសិកម្ម​ដល់​កសិករ​ក្នុង​គម្រោង​ជម្រុញ​ផលិតកម្ម​ស្បៀង​ឆ្នាំ​២០១៧ ២០១៨​នេះ បានធ្វើ​ឡើង​ក្នុង​បរិវេណ​សាលាខេត្ត​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​។​

លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​លើកឡើងថា ខេត្តសៀមរាប ទេសចរណ៍​មាន​តម្រូវការ​ខ្ពស់​ណាស់​ក្នុង​មួយថ្ងៃ​ទៅមួយថ្ងៃ លើ​ផលិតផល​បន្លែ ពិសេស​នោះ​គឺ បន្លែ​សុវត្ថិភាព ដែល​ផ្គត់ផ្គង់​ដល់​ភ្ញៀវ​ទេសចរណ៍​។​

​លោក ពិន ប្រាកដ បាន​បន្តថា បើ​បងប្អូន​ប្រជាកសិករ​ក្នុង​ខេត្តសៀមរាប​យើង ខិតខំ​ដាំ​ដុះ​បាន​ចាប់ពី​ឥឡូវនេះ​ទៅជា​បណ្ដើរ​នោះ គឺ​ទី​១ អាច​កាត់បន្ថយ​នូវ​ការ​នាំចូល​បន្លែ​ពី​ខាងក្រៅ ទី​២ អាច​បង្កើនបាន​នូវ​ប្រាក់ចំណូល​គ្រួសារ​បន្ថែម​ពី​៧០​ទៅ​៨០ ម៉ឺន​រៀល ទី​៣ អាចជួយ​ដល់​សុខភាព​សាធារណៈជន​ទូទៅ ពិសេស​ភ្ញៀវ​ទេសចរណ៍ ទី​៤ អាច​កាត់បន្ថយ​ចំណាកស្រុក​។​

លោក​អភិបាលខេត្ត​សៀមរាប បាន​បញ្ជាក់ថា ទាំងនេះ​ជា​កិច្ច​ការដែល​រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរខេត្ត បាន​នឹង​កំពុង​យកចិត្តទុកដាក់​ខ្ពស់បំផុត ស្របគ្នា​ទៅនឹង​គោល​ដៅ​អភិវឌ្ឍន៍​ខេត្ត បាន​នឹង​កំណត់ថា ទៅ​ថ្ងៃ​អនាគត ផលិតកម្ម​កសិកម្ម​នៅ​ខេត្តសៀមរាប​យើង គឺ​ប្រកបទៅដោយ​បរិមាណ និង​គុណភាព សុវត្ថិភាព អាច​ផ្គត់ផ្គង់​បាន​តាម​តម្រូវការ​ទីផ្សារ​៕​​B/