ពិធី​ប្រគល់ និង​ផ្ទេរ​រថយន្ត​ពេទ្យ​ដែលជា​ជំនួយ​របស់​ប្រទេស​ចិន​ប្រារឰ​នៅ​រាជធានី​ភ្នំពេញ​

1007
ចែករម្លែក

​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ ២០១៨ ពិធី​ប្រគល់​និង​ផ្ទេរ​រថយន្ត ពេទ្យ​២០​គ្រឿង ដែលជា​ជំនួយ​ក្រុមទី ១ តាម​គម្រោង​“​គ្លីនិក​ចល័ត​”​ដែល​រដ្ឋាភិបាល​ចិន​ផ្តល់ជំនួយ​ដល់​ប្រទេស​កម្ពុជា​នោះបាន​ប្រារឰ នៅ​រាជធានី​ភ្នំពេញ ។​ ​ ​
​ ​
​ក្នុង​ពិធី​នេះ រថយន្ត​ពេទ្យ​ទំនើប​ថ្មី​ទាំង​នោះបាន​ទាក់ទាញ​ឱ្យ​មន្ត្រីរាជការ និង​គ្រូពេទ្យ​ខ្មែរ​ច្រើន​មក ទស្សនា ។ រថយន្ត​ពេទ្យ​ពណ៌​ស​នេះ មាន​ប្រវែង​១២​ម៉ែត្រ ហើយ​មាន​ផ្តិត រូប​ទង់​ជាតិចិន និង​កម្ពុជា ដែល​អាច ទាក់ទាញ​ក្រសែភ្នែក​របស់គេ ។ ដើម្បី​បំពេញតម្រូវការ​ជាក់ស្តែង​ផ្នែក​អាកាស ធាតុ​នៃ​ប្រទេស​កម្ពុជា រថយន្ត​ពេទ្យ នេះ​បាន​ត្រូវ​បំពាក់​ដោយ​តង់ និង​កៅអី ដែល​អាច​បត់​បាន សម្រាប់​ផ្តល់​ការ ងាយស្រួល​ដល់​ការពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ ។ តាម​ការ​ឧទ្ទេសនាម ពី​ការិយាល័យ​ពាណិជ្ជកម្ម​នៃ​ស្ថានទូត ប្រទេស​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន ឱ្យដឹងថា រថយន្ត​ពេទ្យ​ទាំងនេះ​នឹង អាចបំពេញ​តម្រូវការ​ផ្នែក​សុខាភិបាល របស់​ប្រទេស​កម្ពុជា រួមមាន​ការ ព្យាបាល​ជំងឺ​កុមារ ជំងឺ​ទូទៅ ជំងឺ​ស្ត្រី ផ្នែក​សម្ភព ទន្ត​ទេ​ព្យ ជំងឺ​ត្រចៀក ច្រមុះ និង​បំពង់ក ព្រមទាំង​ការថត​រស្មី X និង​ការពិនិត្យ ultrasonic ជាដើម ។​
​ ​
​គួរ​បញ្ជាក់ថា តាមរយៈ គម្រោង “​គ្លីនិក​ចល័ត​” នេះ ប្រទេស​ចិន​ផ្តល់ជំនួយ​ជា​រថយន្ត​ពេទ្យ ៤០​គ្រឿង ដល់​ប្រទេស​កម្ពុជា ចំណែក​រថយន្ត​នៅ សល់​នឹងត្រូវ​ដឹកជញ្ជូន​ទៅដល់​ប្រទេស កម្ពុជា​មុននឹង​ចុងខែ​តុលា​ឆ្នាំនេះ ។ ដល់ពេល​នោះ រា​ធានី​ភ្នំពេញ និង​ខេត្ត ចំនួន​២៤ នៃ​ប្រទេស​កម្ពុជា សុទ្ធតែ នឹង​អាចមាន “​គ្លីនិក​ចល័ត​” ទំនើប​នេះ ។ ក្រៅពីនេះ​គ្រូពេទ្យ​ជំនាញ​ចិន​នឹង​ទៅ​ប្រទេស កម្ពុជា​ក្នុងពេល​ជិតៗ ដើម្បី​ផ្តល់​សេវាកម្ម​សុខាភិបាល ដល់​ប្រជាជន​កម្ពុជា​តាម​រថយន្ត​ពេទ្យ​ទាំងនេះ ។ នេះ​នឹង​អាចធ្វើឱ្យ​រថយន្ត​ពេទ្យ​ដែលជា​ជំនួយ របស់​ប្រទេស​ចិន​នោះ​ដើរតួនាទី​កាន់តែ​សំខាន់ ក្នុងការ​អភិវឌ្ឍ វិស័យ​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា ៕ ដោយ ម៉ា​វ ភឺ​ង​ហ្វី (​ស៊ីន​ហួ ចិន​)​