ពិធី​ផ្ទេរតំណែង​អធិការនគរបាល​ខណ្ឌ​ដូនពេញ​-​ទួលគោក និង​ឫស្សីកែវ​

1518
ចែករម្លែក
  • 276
    Shares

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា នេះ នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើ​ពិធី​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​មន្ត្រី​នគរបាលជាតិ រួមមាន អធិការនគរបាល​ខ​ណ្ឌ​ទួលគោក ,​ដូនពេញ និង​អធិការនគរបាល​ខណ្ឌ​ឫស្សីកែវ ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាល និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។

រូបពីឆ្វេងទៅស្តាំៈលោកវរសេនីយ៍ឯក ហួត ចាន់យ៉ារ៉ាន់,​លោក​វរសេនីយ៍ឯក​ហ៊ុន​សុធីនិងលោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​ខ​ន្តិ​សារ(រូបឯកសារ)

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានចេញ​សេចក្តីប្រកាស​ស្តីពី​ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​មន្ត្រី​នគរបាលជាតិ​រួមមាន​អធិការនគរបាល​ខណ្ឌ​ទួលគោក​,​ដូនពេញ​និង​អធិការនគរបាល​ខណ្ឌ​ឫស្សីកែវ​។​ក្នុងនោះ​អធិការនគរបាល​ខណ្ឌ​ទួលគោក​និង​ដូនពេញ​ត្រូវបាន​ឡើងទៅ​កាន់តំណែង​ជា​ស្នងការ​រ​រង​នគរបាលជាតិ​។​

យោងតាម​ប្រកាស​ស្តីពី​ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​មន្ត្រី​នគរបាលជាតិ​ថ្ងៃទី​៦ ខែកញ្ញា​ឆ្នាំ​២០១៨ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មានដូចជាៈ
១. លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សេង សុគន្ធ អត្តលេខ ០១០០៨ ពី​ស្នងការរង​ទទួល​ផែន​ការងារ​គ្រប់គ្រង​ធនធាន​មនុស្ស ជា​ស្នងការរង​។ ២. លោក​វរសេនីយ៍ឯក​ហួត​ចាន់​យ៉ា​រ៉ា​ន់​០៣៥០៧​ពី​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ជា​ស្នងការរង​។​៣.​លោក​វរសេនីយ៍ឯក​ហ៊ុន​សុធី​អត្តលេខ​០៣៨៣៦​ពី​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ជា​ស្នងការរង​ទទួល​ផែន​ការងារ​គ្រប់គ្រង​ធនធានមនុស្ស​។ ៤. លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​ខ​ន្តិ​សារ អត្ថ​លេខ ០៥៤៨៣ ពី​អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ជា​អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​។ ៥. លោក​វរសេនីយទោ គល់ យី អត្តលេខ ១៧៣៩៦ ពី​អធិការរង​នៃ​អធិការ​ដ្ឋាន​​​នគរបាល​ខណ្ឌដូនពេញ ជា​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​។ ៦. លោក​វរសេនីយទោ សុខ ហេង អត្តលេខ ៦០២៥៤ អធិការរង ជា​អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​៕​សរន

លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​ខ​ន្តិ​សារ
លោក​វរសេនីយទោ គល់ យី