ពិធី​ផ្សព្វផ្សាយ​អំពី​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ជូន​ដល់​មន្ត្រីរាជការ​នៃ​មន្ទីរ​មុខងារសាធារណៈ​

482
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: នៅ​ថ្ងៃទី ២១ ខែមេសា ឆ្នាំ​២០១៨​កន្លងទៅនេះ សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក ស៊ុ សំអន នាយក​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានធ្វើការ​ផ្សព្វផ្សាយ​អំពី​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម និង​ផ្នែក​ខ្លះ​នៃ​ច្បាប់​មនុស្សធម៌​អន្តរជាតិ ជូន​ដល់​មន្ត្រីរាជការ នៃ​មន្ទីរ​មុខងារសាធារណៈ ខេត្តសៀមរាប ចំនួន​១៤​រូប នៅ​សាលប្រជុំ​មន្ទីរ​មុខងារ​សារ​ធារ​ណៈ​ខេត្ត​។​

​លោកនាយក​បានឱ្យដឹង​ថា វគ្គ​ផ្សព្វផ្សាយ​នេះ អនុវត្ត​ឡើង​ក្នុង​គោលបំណង​ផ្ដល់នូវ​ការយល់ដឹង​បន្ថែម អំពី​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម និង​ផ្នែក​ខ្លះ​នៃ​ច្បាប់​មនុស្សធម៌​អន្តរជាតិ ឱ្យបាន​កាន់តែ​ទូលំទូលាយ ជូន​ដល់គ​មន្ត្រីរាជការ​មន្ទី​រ​មុខងារសាធារណៈ​ខេត្ត យល់ដឹង​កាន់តែច្បាស់ និង​ជួយ​ផ្សព្វផ្សាយ​បន្ត ព្រមទាំង​បន្ត​ការគាំទ្រ​ជាមួយ​សកម្មភាព​មនុស្ស​ធម៌​ដ៏​ឧត្តុង្គឧត្តម សម្រាប់​មនុស្សជាតិ​យើង​៕ ល​