ពិធី​រៀប​អភិសេក​របស់​ព្រះអង្គម្ចាស់​ហារី​អាចធ្វើឱ្យ​អ្នក​ជាប់ពន្ធ ត្រូវ​ចំណាយ​ដល់​ទៅ​ជាង ៤០ លាន​ដុល្លារ​

1059
ចែករម្លែក

​ពិធី​រៀប​អភិសេក​របស់​ព្រះអង្គម្ចាស់​ហារី​ជាមួយ​តារា​សម្តែង​ក្នុង​រឿង Suits នាង មេ​ហ្គា​ន ម៉ា​កិល កំពុង​បង្កើត​នូវ​ក្តីរំភើប​ដ៏​ធំធេង​នៅ​ជុំវិញ​ពិភពលោក ប៉ុន្តែ​ខណៈដែល​ប្រាសាទ​វីន​ស័​រ​ត្រៀមលក្ខណៈ​រួចជាស្រេច​សម្រាប់​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ដ៏​កក្រើក​ប្រចាំឆ្នាំ​នោះ ការព្រួយបារម្ភ​ត្រូវបាន​លើកឡើង​អំពី​ការចំណាយ​។​

​យោងតាម​ការប៉ាន់ស្មាន​មួយចំនួន​បានឱ្យដឹងថា ការចំណាយ​គឺ​ពី​ចន្លោះ ៣២ លាន​ទៅ ៤០ លាន​ដុល្លារ ហើយ​អ្នក​ជាប់ពន្ធ​គឺជា​អ្នក​ចំណាយលុយ​ទាំងនេះ​។​

​ទីភ្នាក់ងារ​សេរីភាព​ព័ត៌មាន​បានបង្ហាញ​ថា ពិធី​រៀប​អភិសេក​របស់​ព្រះអង្គម្ចាស់​វីលៀម​ជាមួយ​នាង​ខេ​ត មី​ដ​ដល​ថុ​ន កាលពី​ខែមេសា ឆ្នាំ ២០១១ បាន​ចំណាយ​លើ​ប៉ូលិស​ក្រុង​ចំនួន ៧ លាន​ផោន (​ជាង ៩ លាន​ដុល្លារ​)​។ ជាមួយ​ការរៀបចំ​និង​ការត្រៀម​លក្ខណៈផ្សេងៗ​ទៀត ការចំណាយ​សរុប​ត្រូវបាន​គេ​ជឿថា​មាន​ប្រហែល ២០ លាន​ផោន (២៧ លាន​ដុល្លារ​)​។​

​ទោះយ៉ាងណា ពិធី​រៀបការ​របស់​ព្រះអង្គម្ចាស់​ហារី​ត្រូវគេ​ជឿថា ចំណាយ​ខ្ពស់ជាង​នេះ​។

​សេវាកម្ម​រៀបចំ​ពិធី​រៀបការ Bridebook បាន​ប្រាប់​កាសែត The Independent ថា វា​អាច​ចំណាយ​ដល់​ទៅ ៣២ លាន​ផោន (​ជាង ៤៣ លាន​ដុល្លារ​) ដើម្បី​ធានាថា​ពិធី​នេះ​មាន​សុវត្ថិភាព​៕ ដោយ៖ កញ្ញាដាលីស

ការចំណាយ​ការពារ​សុវត្ថិភាព​និង​ការរៀបចំ​ផ្សេងៗ​សម្រាប់​ពិធី​រៀប​អភិសេក​របស់​ព្រះអង្គម្ចាស់​ហារី និង​នាង​ម៉ា​កិល អាចមាន​ចំនួន​ជាង ៤០ លាន​ដុល្លារ