ភ្នំពេញ៖នៅរាត្រីថ្ងៃទី ១៤ ខែ វិច្ឆិកា លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរីនិងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣និងលោកស្រីបាន ប្រារព្វពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខពង់ខ្ពស់បំផុតថ្វាយនិងជូនប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាននិងប្រទេសជាដៃគូទាំង អស់របស់អាស៊ានព្រមទាំងឧត្តមមន្ត្រីអាស៊ាន និងគណះប្រតិភូទាំងអស់ដែលមានវត្តមានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូល ពាក់ព័ន្ធនានានៅសាធារណរដ្ឋសិង្ហបុរី។
លោកប្រធានមានប្រសាសន៍ថា៖យើងបានចំណាយពេលវេលាដ៏យូក្នុងការរួមគ្នាកសាងសហគមន៍អាស៊ានមួយកាលពីឆ្នាំ២០១៥ហើយសម្រាប់អនា គតទៅមុខយើងនឹងខិតខំរួមគ្នាបន្តទៀតយើងនឹងបន្តខិតខំរួមគ្នាបន្ថែមទៀតក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដើម្បីអនាគតដ៏រុងរឿងរបស់ តំបន់ពិសេសដើម្បីប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា ។ លោកប្រធានមានប្រសាសន៍ដែរថាក្រោមប្រធានបទការកសាងនវានុវត្តន៍និងភាពរឹងមាំរបស់ អាស៊ានយើងនឹងបន្តធ្វើការពិភាក្សារបស់យើងឲ្យកាន់តែស៊ីជម្រៅថែមទៀតនៅព្រឹកថ្ងៃទី២៨មេសាដើម្បីបម្រើប្រយោជន៍តំបន់និងប្រជាជននៃយើងទាំង អស់គ្នា។
លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរីនិងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣បានថ្លែងសុន្ទរកថាគន្លឹះទៅកាន់បណ្តាមេដឹកនាំទាំងអស់ ដែលមានវត្តមានក្នុងពិធីលៀងសាយភោជន៍ជាមហាកិត្តិយសនោះថា លោកពិតជាមានការសប្បាយរីករាយខ្លាំងណាស់ដែលសិង្ហបុរីសម្រេចបាននូវ សមិទ្ធផលដ៏ធំធេងក្នុងរយះពេល១ ឆ្នាំកន្លងមកក្នុងនាមជាប្រធានអាស៊ានប្តូរវេន ។ លោកក៏បានប្រសិទ្ធពរជ័យបវរមហាប្រសើរជូនបន្តមេដឹកនាំទាំង អស់ទទួលបាននូវភាពជោគជ័យខ្ពង់ខ្ពស់ថែមទៀត ក្នុងបុព្វហេតុនៃការបម្រើប្រទេសនិងប្រជាជនទាំងអស់ទាំងនៅក្នុងតំបន់និងក្រៅតំបន់ ៕