ពិធី​សម្ពោធ និង ប្រគល់​ជា​ផ្លូវការ​អគារសិក្សា​នៅ​សាលាបឋមសិក្សា​រលាប​ស្រ​ង៉ាំ

1606
ចែករម្លែក
  • 19
    Shares

ដោយៈ​ក្រុមហ៊ុន​​/ពោធិសាត់ៈ​កាលពី ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៨​ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) តាមរយៈ​មូលនិធិ ខេ អឹម អេ​ច ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់ អាយ អេស អាយ គ្រុប (ISI GROUP) បានប្រកាស​ជា​ផ្លូវការ​នូវ​ពិធី «​សម្ពោធ និង ប្រគល់​អគារ​សាលាបឋមសិក្សា​រលាប​ស្រ​ងុំ​ា​» ។ កម្មវិធី​នេះ មានការ​ចូលរួម​ពី​សិស្សានុសិស្ស​ជិត​១០០ នាក់ លោកគ្រូ​អ្នកគ្រូ អាណាព្យាបាល​សិស្ស អាជ្ញាធរ​មូលដ្ឋាន ថ្នាក់ដឹកនាំ​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​អាយ អេស អាយ គ្រុប (ISI GROUP) និង បុគ្គលិក​បម្រើ​ការងារ​ក្រុមហ៊ុន​ជាច្រើនរូប​ទៀតផង​ដែរ​។​

​សាលាបឋមសិក្សា​រលាប​ស្រ​ងុំ​ា មាន​ទីតាំងនៅ​ក្នុងភូមិ​ថ្មី ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ គឺជា​សាលា​ក្រីក្រ​មួយ​ដែល​ជួប​នូវ​កង្វះខាត​សម្ភារ និង បរិក្ខារ​សិក្សា​យ៉ាងខ្លាំង ហើយ​សិស្ស​ទាំងឡាយ​ត្រូវ​រៀន​នៅក្រោម​តូប​ប្រក់​ដំបូល​ស័ង្កសី​ធ្លុះធ្លាយ​ទំហំ​១២​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ​ដែល​ប្រជា​សហគមន៍​ក្រីក្រ​នៅក្នុង​តំបន់​នោះ​រួមគ្នា​សាងសង់​កាលពី​ឆ្នាំ​២០១០ ។​ពេលខ្លះ​សាលារៀន​នេះ​ត្រូវ​ផ្អាក​ដំណើរការ​ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​ឬ​ខ្យល់​ខ្លាំង​។ បច្ចុប្បន្ន​សាលាបឋមសិក្សា​រលាប​ស្រ​ងុំ​ា មាន​គ្រូ​ជាប់កិច្ចសន្យា​ចំនួន​បីនាក់​ដែល​កំពុង​បង្រៀន​សិស្សានុសិស្ស​ចំនួន​ប្រមាណ​៩៧​នាក់​ដែល​ភាគច្រើន​ជា​កូន​ប្រជាកសិករ​ចំណាកស្រុក​មក​ស៊ីឈ្នួល​ធ្វើ​ចម្ការ​ឲ្យ​គេ​ក្នុង​តំបន់​នោះ សិស្ស​ទាំងឡាយ ត្រូវធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង​លើ​ចម្ងាយ​ផ្លូវ​ពីមួយ​ទៅ​ពីរ​គីឡូម៉ែត្រ​កន្លះ​ដើម្បី​មកកាន់​សាលារៀន​។ ដោយ​មើលឃើញ​ពី​ការលំបាក​ទាំងនេះ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល តាមរយៈ​មូលនិធិ ខេ អឹម អេ​ច បាន​ផ្ដួច​ផ្ដើមគំនិត​ដើម្បី​ជួយ​ទៅដល់​សិស្ស​ក្រីក្រ​ក្នុង​សហគមន៍​ទាំងនោះ តាមរយៈ​ការសាងសង់​អគារ​សាលារៀន​ថ្មី​មួយ​ដែលមាន​ទំហំ​សរុប​៣២​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ​ធ្វើ​អំពី​ដែក​អាយ អេស អាយ​ដែលមាន​គុណភាព​ខ្ពស់ និង​ដំបូល​បិទ​ស្នោរ​PU ម៉ាក ISI PALM ដែល​អាច​កាត់បន្ថយ​សំឡេង​ភ្លៀង កម្តៅថ្ងៃ ការពារ​ច្រែះ និង ការពារ​ការ​ហើរ​ពណ៌​បានយូ​ទៀតផង​។ អគារ​ថ្មី​នេះ​មាន​បន្ទប់​សិក្សា​ចំនួន​បួន​(​បន្ទប់​នីមួយៗ​មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​៦,៨​ម៉ែត្រ​ដែល​អាច​ផ្ទុក​សិស្ស​បាន​ចំនួន​៤០​នាក់​) ក្តារខៀន​បួន តុ​សិស្ស​ចំនួន​៦០​និង​តុ​គ្រូ​ចំនួន​បួន ដែល​បាន​ចំណាយ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ៦០.០០០​ដុល្លារ​អាមេរិក​។ ក្រុមហ៊ុន​ក៏បាន​ឧបត្ថម្ភ​ផងដែរ​នូវ​សម្ភារ​សិក្សារ​មួយចំនួន​នៅ​ថ្ងៃ​សម្ពោធ​នោះ​ដល់​សិស្ស​គ្រប់រូប​រួមមាន សៀវភៅ សរសេរ កា​តាប ប៊ិច និង​គ្រឿង​បរិភោគ​មួយចំនួន​។

​ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៧ ហើយ​បច្ចុប្បន្ន​បាន​ក្លាយទៅជា​ក្រុមហ៊ុន​ផលិត​កែច្នៃ និង ចែកចាយ​ដែក​ធំជាងគេ ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា ដែលមាន​សមត្ថភាព ផលិត​ច្រើន​ពាន់​តោន​ក្នុង​មួយខែៗ ហើយ​ផលិតផល​ទាំងនោះ​រួមមាន ដែក​ទីប​មូល ទីប​ជ្រុង ដែក​C ដែក​U ដែក​Z ដែក​កម្រាលព្រំ DECK ស័ង្កសី​ញូ​ម ស័ង្កសី​ពណ៌ និង ស័ង្កសី​បិទ​ស្នោរ​PU ។ គ្រប់​ផលិតផល ISI STEEL ទាំងអស់​ត្រូវ បានទទួល​ស្គាល់ ជឿជាក់ និង ទុកចិត្ត​ពី​សំណាក់​អតិថិជន​ដោយសារ​ផលិតផល​មាន​គុណភាព​ខ្ពស់ ដែល​ទាំងនេះ ស្តែង​ចេញពី​ភាព​ឧស្សាហ៍​ព្យាយាម សុចរិត​ភាព និង​គំនិត​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រតិបត្តិការ​អាជិ​វ​កម្ម​របស់ខ្លួន ៕

*​មូលនិធិ ខេ អឹម អេ​ច ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១២ ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ISI GROUP​។ មូលនិធិ​នេះ​បង្កើតឡើង​ដើម្បី​ជួយ​ទៅដល់​សហគមន៍​ដែលជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន ISI GROUP​កំពុង​ធ្វើ​អាជីវកម្ម​។ មូលនិធិ​ខេ អឹម អេ​ច ជួយ​គាំទ្រ​ដល់​ផ្នែក​បី​សំខាន់ៗ​រួមមាន​៖ ការថែទាំ​សុខភាព ការអប់រំ និង កីឡា​។

​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​កម្មវិធី​សូម​ទាក់ទង​៖
– លោក សា​មិត្ត វឌ្ឍនៈ​ឧ​ត្ត​ម ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល តាមរយៈ​ទូរស័ព្ទ​លេខ 015-777-305 និង អ៊ី​ម៉ែ​ល:vatnakoudom.samith@isisteel.com.kh ឬ​ចូលទៅ​កាន់​គេហទំព័រ​ http://www.isisteel.com.kh/ –   ​ឬ​ទំព័រ​ហ្វេ​ក​ប៊ុ​ក ISI STEEL