ពិធី​សម្អាត​បរិស្ថាន​ពិភពលោក​ថ្ងៃ​១៥​កញ្ញា​នៅ​ក្រុងព្រះសីហនុ​

1050
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​ក្រុងព្រះសីហនុ​ប្រារព្ធ​ពិធី​សម្អាត​ពិភពលោក​ដែល​ប្រជាជាតិ​លើ​ពិភពលោក​យក​ថ្ងៃទី​១៥​កញ្ញា​ឆ្នាំ​២០១៨​ជា​ថ្ងៃ​ចូលរួម​សម្អាត​បរិស្ថាន​កខ្វក់​នៅ​តាម​ផ្ទះសម្បែង​របស់ខ្លួន​សម្អាត​តាម​សហគមន៍​សាលារៀន វត្ត​អារាម មន្ទីរ​អង្គភាព​រដ្ឋ​និង​ឯកជន​។​

​លោក​អ៊ី​សុខ​ឡេង​អភិបាលក្រុង​ព្រះសីហនុ​និង​លោក​សាមុត​សុធា​រិ​ទ្ធ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កម្លាំង​មហាជន នៅ​ព្រឹក​ថ្ងៃទី​១៥​កញ្ញា​២០១៨​នេះ មាន​ទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​និង​ប្រជា​ពល​ល​រដ្ឋ ធ្វើ​សកម្មភាព​រើស​សំរាម​តាមផ្លូវ​សាធារណៈ​មួយចំនួន​។

ក្នុងនោះ​ប្រើ​គឿង​ចក្រ​កាយ​សម្អាត​សំរាម​តាម​ការដ្ឋាន​សំណង់​នៅតាម​ផ្លូវ​បេតុង ជិត​វត្ត​ឥន្ទ​ញ្ញាណ ដែលជា​ការត្រួសត្រាយ​ឈានទៅ​បញ្ឈប់​លែងឱ្យ​ការដ្ឋាន​សំណង់​ទាំងនោះ​ដាក់​ចោល​សំរាម​ផ្ទះបាយ​និង​សំរាម​កាកសំណល់​សំណង់​អនាធិបតេយ្យ​បន្តទៀត ដោយ​តម្រូវឱ្យ​វេច​ខ្ចប់ បែងចែក​សំរាម​អោយបាន​ត្រឹមត្រូវ ទុកឱ្យ​ក្រុមហ៊ុន​ដឹក​សំរាម ប្រមូល​យកតាម​បច្ចេកទេស​។

​ក្រៅពីនេះ​ក៏មាន​ជា​សារ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​និង​ផ្នែក​ពាក់​ព​ន្ធ័​ចូលរួម​ទាំងអស់គ្នា បូករួម​និង​ការប្តេជ្ញាចិត្ត​ក្នុងការ​សម្អាត​សំរាម​ក្នុង​ក្រុង​ជា​បន្តបន្ទាប់​៕S/​