ពិនិត្យ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​និង​គម្រោង​ធ្វើ​សួនច្បារ​នៅ​មាត់​ស្ទឹង​សិរីសោភ័ណ

357
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈម​ន្ត្រី​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​រដ្ឋបាល​ក្រុង​សិរីសោភ័ណ​និង​អ្នកម៉ៅការ​បាន​ចុះ​ពិនិត្យ​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​និង​គម្រោង​ធ្វើ​សួនច្បារ​នៅ​មាត់់​ស្ទឹង​សិរីសោភ័ណ​នៅ​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​។​

​លោក អ៊ុ រាត្រី អភិបាល អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ហ៊ឹ​ល រ៉ា​យ៉ា​អភិបាលក្រុង​សិរីសោភ័ណ លោក​តាន់​គឹម​ហួត​នៃ​ក្រុមហ៊ុន​តាន់​គឹមអេង​អ៊ិន​វេស​ម៊ិ​ន​ខូ​អិ​ល​ធី​ឌី​កាលពី​រសៀល​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៩​បាននាំគ្នា​ចុះ​ពិនិត្យមើល​សំណង់​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​និង​ប្រព័ន្ធ​ចម្រោះ​ទឹកស្អុយ​មុន​បង្ហូរ​ចូលក្នុង​ស្ទឹង​សិរីសោភ័ណ​។​

មាន​ទីតាំង​ក្រោយ​សាលា​គរុកោសល្យ​និង​វិក្រឹត្យការ​ខេត្ត​នា​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា​។​គឺ​ប្រព័ន្ធ​ទាំងនោះ​ហើយ​ដែលជា​ច្រក​រំដោះ​ទឹក​ដែល​លិចលង់​ជាប្រចាំ​នៅ​ម្តុំ​ប្លុក​បេនឡាន​ចាស់​ពិនិត្យមើល​ការរៀបចំ​ច្រាំង​មាត់​ស្ទឹង​សិរីសោភ័ណ​នាពេល​កន្លងមក​។

​លោក​អ៊ុ​រាត្រី​បានឱ្យដឹងថា​:​យោង​ការណែនាំ​ពី​ថ្នាក់លើ​និង​ផែនការ​របស់​ខេត្ត​រដ្ឋបាលខេត្ត​ក៏​នឹងត្រូវ​រៀបចំ​កសាង​ជា​សួនច្បារ​អម​មាត់​ស្ទឹង​សិរីសោភ័ណ​(​ម្ខាង​ត្រើយ​ខាងលិច​)​ចម្ងាយ​ពី​ស្ពានឈើ​ចាស់​(​ស្ពាន​សម្តេចក្រុមព្រះ​)​កាត់​ប្លុក​ដី​មាត់​ស្ទឹង​-​ស្ពានថ្ម​សម្តេច​តេ​ជោ​ក្នុងភូមិ​-​មកដល់​វត្ត​ចម​សុទ្ធាវាស​ហៅ​វត្ត​ស្វាយ​ចាស​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​។​

លោក​បន្តថា​:​បំណង​នោះ​គឺ​ដើម្បី​រៀបចំ​ឱ្យក្លាយ​ទៅជា​កន្លែង​លេង​កម្សាន្ត​,​ហាត់ប្រាណ​របស់​ប្រជាពលរដ្ឋ​និង​កែលម្អ​សោភ័ណភាព​សណ្តាប់ធ្នាប់​សាធារណៈ​ក្រុង​សិរីសោភ័ណ​ក៏​ដូច​ខេត្តបន្ទាយមានជ័យ​តែម្តង​។​ទីតាំង​ដែល​គ្រោង​កសាង​សួនច្បារ​និង​កន្លែង​ហាត់ប្រាណ​នោះ​ជា​ផ្នែក​មួយ​នៃ​ទីតាំង​ចាក់ដី​ចូលក្នុង​ស្ទឹង​សិរីសោភ័ណ​នៅ​ម្តុំ​ខាងក្រោយ​សាលា​គរុកោសល្យ​និង​វិក្រឹត្យការ​ខេត្ត​ដល់​វត្ត​ស្វា​ចាស់​ផងដែរ ៕S/

រូបថត : លោក​អ៊ុ រាត្រី អភិបាលខេត្ត លោក​ហឹ​ុ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ លោក​តាន់ គឹម​ហួត …​ពិនិត្យ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​និង​គម្រោង​ធ្វើ​សួនច្បារ​នៅ​មាត់់​ស្ទឹង​សិរីសោភ័ណ ( រូប​: ប​.​ជ័យ​)​