ពិនិត្យ​ពិភាក្សា​ពី​ផលប៉ះពាល់​និង​ការប្រើប្រាស់​ចំណីផ្លូវ​ជាតិ​លេខ​៥៨ បន្ទាយមានជ័យ​-​ឧ​ត្ត​រ​មានជ័យ​

163
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ខណៈ​ត្រៀម​សម្ពោធ​ជា​ផ្លូវ​ការដាក់​ឲ្យ​ប្រើប្រាស់​នេះ តំណាង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន អាជ្ញាធរ​ដែនដី ជំនាញ​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​ចិន​ទទួល​សិទ្ធិ​ស្ថាបនា​និង​ទីប្រឹក្សា បាន​ជួបប្រជុំ​ពិនិត្យ​ពិភាក្សាគ្នា​ពី​ការត្រៀម​ប្រើប្រាស​ផ្លូវជាតិ​លេខ​៥៨ និង​ចំណីផ្លូវ ព្រមទាំង​ផលប៉ះពាល់​នានា​។​

​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សា​ធាណៈ​ការ​និង​ដឹកជញ្ជូន​ខេត្ត ក៏​ដូច​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ប្រាប់​ក្នុងន័យ​ប្រហែល​គ្នា​កាលពី​ថ្ងៃទី​១៨ ធ្នូ ឆ្នាំ​២០១៩​ថា ៖ នៅ​ថ្នាក់​ខេត្ត​សូម​គាំទ្រ​កិច្ចពិភាក្សា​លើ​ការងារ​ប្រើប្រាស់​ចំណីផ្លូវ និង​ផលប៉ះពាល់ ព្រោះ​វា​ជា​ប្រយោជន៍​ចំពោះ​សា​ធារ​ជន ប្រជាពលរដ្ឋ​ដែល​បាននិងកំពុង​ប្រើប្រាស់​ផ្លូវជាតិ​និង​ចំណីផ្លូវ​។ ហើយ​សំខាន់​ជាង​នេះ បងប្អូន​ពលរដ្ឋ​ដែល​ចង់​អភិវឌ្ឍន៍​ដីធ្លី​របស់ខ្លួន​ត្រូវតែ​ស្របតាម​និតិ​វិធី​ច្បាប់ ចៀសវាង​មាន​ផលប៉ះពាល់ និង​គ្រោះថ្នាក់​ពី​ចរាចរណ៍​ដោយសារតែ​ការប្រើប្រាស់​ខុសច្បាប់​ចំណីផ្លូវ​។​

​លោក លឹម ស៊ុ​ដេ​នី​ន រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មានប្រសាសន៍ថា​៖ គោលបំណង​នៃ​កិច្ចប្រជុំ​នេះ សំដៅ​ទៅលើ​បញ្ហា ការចាក់ដី​សងខាង​ផ្លូវ គ្រប់គ្រង​ចំណីផ្លូវ និង​ការ​ចរាចរណ៍​យានយន្ត​ដឹក​ដី​នៅលើ​ផ្លូវជាតិ​លេខ​៥៨ ដែល​ត្រៀម​សម្ពោធ​ផ្លូវការ​ដាក់អោយ​ប្រើប្រាស​នា​ពេលខាងមុខ​។ លោក​បាន​លើកទឹកចិត្ត​និង​ណែនាំ​ដល់​មន្ត្រី​ជំនាញ ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម អាជីវករ និង​ពលរដ្ឋ សូម​គោរព​បទដ្ឋាន​និង​និតិ​វិធី​នៃ​ប្រើប្រាស់​ផ្លូវ​និង​ចំណីផ្លូវ​។ សូមជួយ​រក្សា​បង្គោល​កំ​ណ​ត់​ចំណីផ្លូវ ឬ​បើ​យក​ល្អ​ត្រូវ​ទៅ​ជួប​ប្រឹក្សា​យោបល់​ពី​មន្ទីរជំនាញ​។ ជារួម​ដើម្បី​មិនអោយ​ប៉ះពាល់​អាយុជីវិត​មនុស្ស ស្ទះលូ​បង្ហូ​ទឹក​បណ្ដាលអោយ​ខូចខាត​ផ្លូវ ការសង់​តូប​ឬ​ដាក់​កន្លែង​លក់ដូរ​បណ្ដោះអាសន្ន​…​។​ល​។​

​ចំណែក​ក្នុង​បទ​បង្ហាញ​វិញ​បាន​លើកយក​ទី​១.​ពាក្យ​ស័ព្ទ​បច្ចេកទេស ក្នុង​បទ​បង្ហាញ​គំនូស​ប្លង់​មុខកាត់​ទំហំ​ទំហំ​ដី​ចំណីផ្លូវ​…​។​២.​ការកំណត់​ដី​ចំណីផ្លូវ​ជាតិ និង​ផ្លូវ​រថភ្លើង សម្រាប់​អភិវឌ្ឍន៍​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​។ ៣.​ការ​ប្រ​ប្រាស់​ចំណីផ្លូវ​និង​ទោស​ប្បញ្ញា​ត្តិ​។ ៤.​សេចក្ដីណែនាំ​រួម ស្តីពី​ការងារ​គ្រប់គ្រង​ចំណីផ្លូវ​របស់​ក្រសួង សាធារណការ​និង​ដឹកជញ្ជូន សាលាខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ឧត្ដ​មានជ័យ​។ ៥.​ឧទាហរណ៍​ជាក់ស្ដែង​ជាក់ស្ដែង​ការរំលោភ ទន្ទ្រាន កាន់កាប់​ប្រើប្រាស់​ដី​ចំណី​ផ្លូ​អាណាធិបតេយ្យ​តាម​ដងផ្លូវ​ជាតិ​លេខ​៥៨​។ ក្នុងនោះ​ពលរដ្ឋ​បានអោយ​មន្ត្រី​ជំនាញ បោះបង្គោល​ព្រំ​ងាយស្រួល​ពួកគាត់ អភិវឌ្ឍន៍​ដីធ្លី​របស់ខ្លួន វៀ​ចាក​ខុស​និង​ច្បាប់​។

​ចំពោះ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​ហ្គ្រុ​ប (Shanghai Construction Group :SCG ) របស់​ប្រទេស​ចិន​ដែល​ទទួល​សិទ្ធិ​ស្ថាបនា​ផ្លូវជាតិ​លេខ​៥៨ ពី​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ដល់​ផ្អុង ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​សំណូមពរ​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ង​ដែរ​សូមជួយ​ទប់​ស្កាក់ ពលរដ្ឋ​ចំពោះ​ការចាក់ដី លើ​ប្រឡាយ​បង្ហូ​ទឹក លើ​ចិញ្ចើមផ្លូវ មុខ​លូ​តូចធំ នៅមុខ​កាត់ទឹក​៕ ល​