ពិនិត្យ​រូប​ទាំងនេះ​ទៅ​មើល​! តើ​អ្នកណា​ភ្នែក​មុត​?

1189
ចែករម្លែក
  • 25
    Shares

​នារី​កូនភ្លោះ ២ នាក់​បាន​ដើរទៅ​ដើរមក​ជុំវិញ​មហាវិថី​ហូលីវូដ (Hollywood Boulevard) ក្នុង​ទីក្រុង​ឡូ​ស​អ៊ែន​ជើ​ឡេស រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក ប៉ុន្តែ​មិនសូវមាន​អ្នក​ចាប់ អារម្មណ៍​ដឹងថា ម្នាក់​ក្នុងចំណោម​ពួកនាង​មិន​ស្លៀកពាក់​អ្វី​សោះឡើយ​។

​រាងកាយ​របស់​នាង​ដែល​ស្លៀក​តែ​ខោ​លី​អូ​ពណ៌​សាច់ ប្រដាប់​បិទ​ចុង​សុដន់​ត្រូវបាន​គេ​ប្រើ​ថ្នាំ​ពណ៌ គូ​រលើ​យ៉ាង​ផ្ចិតផ្ចង់ ដើម្បីឱ្យ​មើលទៅ​ដូច​ស្លៀក​សម្លៀកបំពាក់​ធម្មតា​ដូច​គេឯង​។​

​អ្នកស្រី ជេន សេ​ដេ​ល (Jen Seidel) អាយុ ៤៩ ឆ្នាំ​មកពី​ទីក្រុង​ប​ល​ធី​ម័​រ (Baltimore) រដ្ឋ​ម៉ា​រី​លែ​ន (Maryland) ដែលជា​អ្នក​គូរគំនូរ​លើ​រាងកាយ និង​កូនស្រី​ឈ្មោះ ខេ​ន្នី វ៉​លស៍ (Kennedy Walsh) អាយុ ១៨ ឆ្នាំ​បាន​សហការ​ជាមួយ​ពីរ​នាក់​កូនភ្លោះ និង​នារី ២ នាក់​ទៀត ដើម្បី​បន្លំ​ភ្នែក​ចង់ដឹងថា តើ​មហាជន​អាច​មើល​ដឹងថា​កូនភ្លោះ​ម្នាក់​ណា​ស្លៀកពាក់​ជិត​ខ្លួន ហើយ​ម្នា​ក់ណា​មិន​ស្លៀក​អ្វី​សោះ​។

​អ្នកស្រី ជេន បាន​ថត​ចាប់យក​ប្រតិកម្ម​ភ្ញាក់ផ្អើល​នៅក្នុង​វីដេអូ​រយៈពេល ៨ នាទី​ដែល​គាត់​បាន បង្ហោះ​លើ​គេហទំព័រ​ឆា​នែ​ល (channel) របស់គាត់​។ វីដេអូ​នោះ​បង្ហាញថា អ្នកខ្លះ​អាច​មើល​ដឹងថា ពួកគេ​ខុសប្លែកគ្នា ប៉ុន្តែ​អ្នកខ្លះ​ទៀត​ស្រឡាំងកាំង​ដោយ​ក្តី​ភ្ញាក់ផ្អើល នៅពេល​កូនភ្លោះ​ទាំងពីរ ប្រាប់ថា ម្នាក់​ក្នុងចំណោម​ពួកគេ​មិន​ស្លៀកពាក់​អ្វី​សោះ​៕ ប្រែ​សម្រួល​: ខុម​