ពិន័យ​ឱសថស្ថាន​មួយ​ជិត​កន្លះ​លាន​ដុល្លារ​ដោយសារ​លក់​ម៉ាស​ឡើងថ្លៃ​

234
ចែករម្លែក

​ឱសថស្ថាន​មួយ​នៅ​ក្រុង​ប៉េកាំង​ត្រូវ​ពិន័យ​ប្រាក់​៣​លាន​យ័ន​(៤៣៤.៦៨៦,៥៧​ដុល្លារ​)​ចំពោះ​ការលក់​ម៉ាស​មុខ​ឡើងថ្លៃ ដល់​ទៅ​ជិត​៦​ដង​នៃ​ថ្លៃ​លក់​តាម​អន​ឡាញ ចំ​ពេល​អ្នក​ក្រុង​ភ័យ​ស្លន់ស្លោ​អំពី​ការផ្ទុះ​កូរ៉ូណា​វីរុស ហើយ​ផ្អើល​នាំគ្នា​រក​ទិញ​ម៉ាស​មុខ​ការពារ​។​

​និយ័ត​ករទី​ផ្សារ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៩​មករា​ថា ខ្លួន​បាន​ចេញ​លិខិត​ពិន័យ​នេះ​ទៅឲ្យឱសថ​ស្ថាន​Beijing Jimin Kangtai Pharmacy ចំពោះ​ការ​​លក់​ម៉ា​សមុខ​ដំឡើងថ្លៃ​ជិត​៦​ដង​។​

​ទូរទស្សន៍​រដ្ឋ​បាន​និយាយថា​Jimin Kangtai បាន​លក់​ម៉ា​សមុខ​ធុន​3M​ក្នុង​មួយ​ប្រអប់​៨៥០​យ័ន នៅពេល​ម៉ា​សមុខ​ម៉ាក​ដូចគ្នា​គេ​លក់​តាម​អន​ឡាញ​តែ​១៤៣​យ័ន​។​

​និយ័ត​ករ​ក្រុង​ប៉េកាំ​ង​បាន​បង្កើន​ការត្រួតពិនិត្យ​តម្លៃ​លើ​គ្រឿង​ប្រដាប់​ការពារ​ខ្លួន​ទល់នឹង​វីរុស និង​ដាក់ទោស​សកម្មភាព​ខុស​ច្បាប់ ដូចជា​ការលក់​ដំឡើងថ្លៃ​​និង​បំភ្លៃ​ព័ត៌មាន​អំពី​តម្លៃ​។​ក្រុម​នេះ​បាន ស៊ើបអង្កេត​ការរំលោភ​លើ​តម្លៃ​ចំនួន​៣១​ករណី​ចាប់​តាំងពី​ថ្ងៃ​២៣​មករា​មក​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

ការផ្ទុះ​កូរ៉ូណា​វីរុស នាំ​អោយ​ទំនិញ​ម៉ាស​មុខ​ត្រូវប៉ាន់​ជាង​គេ​នៅ​ចិន​