ពិព័រណ៍នៅលើ​ទូក​ខ្មែរ​,ដំណើរ​កម្សាន្ត​ក្រាហ្វិក​ជាមួយ ​ហ្គី​យ៉ូ​ម រ៉េ​ណា​រដ៍​

221
ចែករម្លែក
ពិព័រណ៍នៅលើ​ទូក​ខ្មែរ​,ដំណើរ​កម្សាន្ត​ក្រាហ្វិក​ជាមួយ​ហ្គី​យ៉ូ​ម រ៉េ​ណា​រដ៍​

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​វិចិត្រករ​គំនូរ​ជនជាតិ​បារាំង​លោក​ហ្គី​យ៉ូ​ម​រ៉េ​ណារ​ដ៍​កំពុង​បង្ហាញ​ពិព័រណ៍​ថ្មី​មួយ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​។​ការអញ្ជើញ​មក​ប្រទេស​កម្ពុជា​របស់លោក​គឺ​ដើម្បី​គូរ​ពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​នៅតាម​ដង​ទន្លេមេគង្គ​និង​ទន្លេសាប​តាមរយៈ​នៃ​ការធ្វើដំណើរ​របស់​លិ​កនៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​នឹងត្រូវ​បានបង្ហាញ​ក្នុង​ពិធី​សម្ពោធ​នៅ ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​ខែកញ្ញា​នៅក្នុង​វិចិត្រសាល​នៃ​វិទ្យាស្ថាន​បារាំង​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​វិទ្យាស្ថាន​បារាំង​នៅ​ថ្ងៃទី​១៨​ខែកញ្ញា​នេះ​បាន​ឲ្យ​ដឹងថា​ទទួលបាន​ការបណ្ដុះបណ្ដាល​ផ្នែក​ឌី​ហ្សា​ញ និង​ទទួលបាន​សញ្ញាបត្រ​ពី​សាលា​ជាតិ​ជាន់ខ្ពស់ ENSCI លោក ហ្គី​យ៉ូ​ម រ៉េ​ណា​រដ៍ គឺជា​វិចិត្រករ​បម្រើ​ការឱ្យ​សារព័ត៌មាន​និង​គ្រឹះស្ថានបោះពុម្ពផ្សាយ​។ ក្នុង​ការងារ​របស់លោក លោក​ចូលចិត្ត​ចាប់ យក​ភាព​លន្លង់លន្លោច​នៃ​ទីតាំង​ដែល​លោក​បានឃើញ និង​ធ្វើជា​សាក្សី​នៃ​ជីវិត​មនុស្ស​ដែល​លោក​បាន​ជួប​។ លោក​តែង​គូររូប គ្រប់​ទីកន្លែង​ទ​។ នៅ​ទីក្រុង​ប៉ារីស លោក​គូរ​នៅក្នុង​រោង​ជាង​របស់លោក ។​ប៉ុន្តែ​ថែមទាំង​ពេល​លោក​ធ្វើដំណើរ កម្សាន្ត​ទៀតផង​។ ពោលគឺ​លោក​គូរ​នៅ​ទីកន្លែង​ផ្ទាល់​តែម្ដង​។​

វិចិត្រករ​គំនូរ​ជនជាតិ​បារាំង​លោក​ហ្គី​យ៉ូ​ម​រ៉េ​ណារ​ដ៍

​វិចិត្រករ​បារាំង​រូបនេះ​រួមបញ្ចូល​ចំណង់​ចំណូលចិត្ត​ទាំងពីរ​យ៉ាងនេះ ដើម្បី​បង្កើត​គំនូរ​តាម​ម៉ូ​ដែល សៀវភៅ​កំណត់ហេតុ​ធ្វើដំណើរ និង​បទ​យកការណ៍​ប្រលោមលោក​រូបភាព​ពិព័រណ៍​គំនូរ​សាច់រឿង​។​ល​។ ភាគច្រើន​គាត់​ចូលចិត្ត​គូរ​នៅ​មាត់ទឹក​: ប្រធានបទ​នេះ​បាន​ក្លាយជា​អ័ក្ស​ដ៏​សំខាន់​នៅក្នុង​ការងារ​សិល្បៈ​របស់គាត់​។​

​ប្រភព​ដដែល​បន្តថា​លោក​ហ្គី​យ៉ូ​ម​រ៉េ​ណារ​ដ៍​ត្រូវបាន​អញ្ជើញ​នៅក្នុង​ប្រទេស​កម្ពុជា​តាម​គំនិត​ផ្តួចផ្តើម​របស់​វិទ្យាស្ថាន​បារាំង​។ ដើម្បី​បង្កើត​ការតាំងពិព័រណ៍​ថ្មី​មួយ លោក​បានស្នើ​ឱ្យ​គូរ​ពី​សកម្មភាព​ជីវភាព​រស់នៅ មាត់ទន្លេ បឹង​និង​ស្ទឹង ក៏ដូចជា​ទូក​តូចៗ​ដែល​លោក​បានឃើញ​នៅតាម​ផ្លូវ​ក្នុងអំឡុងពេល​ធ្វើដំណើរ​រយៈពេល​១០​ថ្ងៃ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​។ រហូតមកដល់​គម្រោង​តាំងពិព័រណ៍​នេះ លោក​មិនដែល​បានមក​ប្រទេស​កម្ពុជា​ទេ​។​

ពិព័រណ៍ នៅលើ​ទូក​ខ្មែរ​(​រូបវិទ្យា​ស្ថាន​បារាំង​)

​ខណៈដែល​លោក​មាន​វត្ត​មាននៅ​ទីក្រុង​ប៉ារីស​សោះ លោក​បាន​ស្រមៃ​គូររូប​ប្រទេស​កម្ពុជា​ដែល​សម្បូរ​ទៅដោយ​ផ្លូវទឹក ភូមិស្ថាន​និង​ផ្ទះ​មាន​សសរ​ខ្ពស់ៗ ព្រមទាំង​ផ្សារ​អណ្ដែត​នៅលើ​ទឹក​ទៀតផង​។ លោក​រំពឹងថា នៅតាម​ផ្លូវទឹក​ទាំងនេះ មាន​កំពង់ដ​ដែលមាន​ទម្រង់​ច្រើនបែប​ច្រើនយ៉ាង សម្រាប់​ការប្រើប្រាស់ និង​ទស្សនទាន​ខុសៗ​គ្នា​។ នៅពេល​ធ្វើដំណើរ​ពី​ភ្នំពេញ ទៅ​កោះដាច់ ,​ខេត្តក្រចេះ ,​អង្គរ​សៀមរាប និង​ទន្លេសាប លោក​ពិតជា​មិន​ខកចិត្ត​ឡើយ ពីព្រោះថា បើ​និយាយ​ពី​កំពង់ដរ​វិញ លោក​បានឃើញ​រាប់សិប​ពាន់​…​។​

​ការងារ​ដែល​បានបង្ហាញ​នៅក្នុង​ពិព័រណ៍​នេះ​ត្រូវបាន​បង្កើត​ស្ទើរតែ​ទាំងស្រុង​ជាពិសេស​សម្រាប់​គម្រោង​នៅ​វិទ្យាស្ថាន​បារាំង​។​តាមរយៈ​គំនូរព្រាង​តូចៗ​រហូតដល់​គំនូរ​ផ្ទាំង​ធំៗ​គំនូរ​ទាំងនោះ​រំលេច​ពិពណ៌នា​អំពី​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ដែល​រស់​នៅតាម​បណ្តោយ​មាត់ទឹក​នៅតាម​ខេត្ត​មួយចំនួន​ដូចជា​កណ្តាល ក្រចេះ ឬ​សៀមរាប​។ មាន​ផ្ទាំងគំនូរ​ចំនួន ២១ ផ្ទាំង រូបភាព​ចំនួន ៣៣ ផ្ទាំង​និង​ឧបករណ៍​ផ្សេងៗ​ទៀត​នឹង​ត្រូវដាក់​បង្ហាញ​នៅក្នុង​ពិព័រណ៍​នេះ​។​
​សាធារណជន​អាច​អញ្ជើញ​ចូលរួម​ទស្សនា​ពី​លទ្ធផល​ការងារ​របស់​វិចិត្រករ​បារាំង​រូបនេះ​នៅ​វិចិត្រសាល​របស់​វិទ្យាស្ថាន​បារាំង​ចាប់ពី​ថ្ងៃទី ១៩ ខែកញ្ញា​ដល់​ថ្ងៃទី ១២ ខែតុលា​។

​គួរ​រំលឹក​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា គឺជា​ប្រតិបត្តិ​ករ​របស់​ក្រសួងការបរទេស និង​អភិវឌ្ឍន៍​អន្ដរជាតិ​បារាំង សម្រាប់​កិច្ចសហប្រតិបត្តិការ​និង​សកម្មភាព​វប្បធម៌​នៅក្រៅ​ប្រទេស​បារាំង​។ ក្នុងន័យនេះ វិទ្យាស្ថាន​មាន​តួនាទី​ចម្បង​នៅក្នុង​ការផ្លាស់ប្តូរ​នានា និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​បារាំង​និង​ប្រទេស​ ​កម្ពុជា ក្នុង​វិស័យ​វប្បធម៌ សិល្បៈ ការអប់រំ និង​ការបណ្តុះបណ្តាល​។ វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា ស្នើ​ជូន​ពេញ​មួយឆ្នាំ​នូវ​កម្មវិធី​ចម្រុះ (​ពិព័រណ៍​ការ​បញ្ចាំងភាពយន្ត ការប្រគំ​តន្ត្រី សន្និសីទ​)​ដោយមាន​បេសកកម្ម​ក្នុងការ​ផ្សព្វផ្សាយ​វប្បធម៌​បារាំង នៅក្នុង​ន័យ​ទូលាយ​បំផុត (​សិល្បៈ​សូន​
​រូបភាព​យន្ត តន្ត្រី អក្សរសាស្ត្រ ភាសា​បារាំង ម្ហូប និង​សុជីវធម៌​នៃ​ការ រស់នៅ​…) ។ លើសពី​កម្មវិធី​ទៀងទាត់​ទាំងនេះ​វិទ្យាស្ថាន​ ​បារាំង​នៅ​កម្ពុជា ជាមួយ​ដៃគូ​ក្នុងស្រុក​នានា​បង្កើត ជា​គម្រោង​ជាច្រើន ដែលមាន​គោលបំណង​បង្កើន​ការអភិវឌ្ឍ​និង​ការផ្លាស់ប្តូរ​វប្បធម៌​៕សរន