ពិព័រណ៍ពាណិជ្ជកម្មអំពីរបៀបរស់នៅដ៏ធំបំផុតបានវិលត្រឡប់មកវិញដ៏ជោគជ័យ

154
ចែករម្លែក

ពិព័រណ៍ពាណិជ្ជកម្មអំពីរបៀបរស់នៅដ៏ធំបំផុតនៅក្នុងតំបន់ ដែលមានឈ្មោះជាភាសាអង់គ្លេសថា “ STYLE Bangkok” បានវិលត្រឡប់មកវិញជាមួយនឹងទំនុកចិត្ត និងការទទួលខុសត្រូវកាន់តែធំសម្រាប់បម្រើសេចក្តីត្រូវការរបស់មនុស្សជាតិ នៅ ក្នុង តំបន់ ។

នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃបានកំពុងគូសបញ្ជាក់នូវការប្តេជ្ញាចិត្តនិងជោគជ័យក្នុងការរៀបចំពិព័រណ៍ពាណិជ្ជកម្មអំពីរបៀបរស់នៅដ៏ធំបំផុតរបស់អាស៊ីគឺ “ STYLE Bangkok ខែតុលាឆ្នាំ ២០១៩”ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៩នាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងសន្និបាតអន្តរជាតិទីក្រុងបាងកកនៅលើទីលាន ដែលលាតសន្ធឹងលើផ្ទៃដីជាង ៤១.០០០ ម៉ែត្រក្រឡានិងមានស្តង់ចំនួន ១.៨៤១ ដោយមានអ្នកចូលរួមប្រមាណ ៥ ម៉ឺននាក់មកពី ៧០ ប្រទេស។

នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិបានអះអាងថា ក្នុងរយៈពេល៥ ថ្ងៃនៃព្រឹត្តិការណ៍នេះ ការបញ្ជាទិញមានតម្លៃជាង ២ ពាន់លានបាតត្រូវបានកំណត់ឡើង ។

លោក សានសឺន សាម៉ាឡាប៉ា ( Sansern Samalapa) អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មដែលបានធ្វើជាអធិបតីក្នុងពិធី បើកនេះបានកត់សំគាល់ថាផលិតផលអំពីរបៀបរស់នៅគឺជាឧស្សាហកម្មសំខាន់បំផុតមួយ ក៏ដូចជាព្រឹត្តិការណ៍ដែលបង្ហាញនូវទំនិញដ៏មានសក្តានុពលខ្ពស់ ដែលផលិតចេញពីវត្ថុធាតុដើមមានគុណភាព និង ផលិតចេញពីការងារហត្ថកម្មជំនាញពោរពេញទៅដោយសមត្ថភាព។

លោកបានបន្តថាទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមនិងការផ្លាស់ប្តូរជាច្រើនក៏ដោយក៏ឧស្សាហកម្មផលិតផលអំពីរបៀបរស់នៅថៃនៅតែរឹងមាំ ហើយបរិមាណនៃការនាំចេញរបស់វាវិញ គឺប្រមាណជា ចំនួន ៥ ភាគរយនៃការនាំចេញទាំងអស់ក្នុងឆ្នាំ ២០១៨ ។

លោក ស៊ុដេត សូសូមប៊ុន (SomdetSusomboon) អធិការនិងជាអគ្គនាយកស្តីទីនៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ បានពន្យល់ បន្ថែមទៀតថា STYLE Bangkok គឺជាឧបករណ៍ទីផ្សារដ៏មានតម្លៃសម្រាប់ថៃ ដែលកំពុងរៀបចំព្រឹត្តិការណ៍នេះជាលើកទី ៥ ដើម្បីបង្ហាញផលិតករនូវរបស់របររបៀបរស់នៅថៃទៅកាន់អន្តរជាតិ។

រហូតមកដល់ពេលនេះ STYLE Bangkokកំពុងតែក្លាយជាពិព័រណ៍ពាណិជ្ជកម្មបែបរបៀបរស់នៅអន្តរជាតិដែលអាចឆ្លើយ តបទៅនឹងរាល់តម្រូវការរបស់អតិថិជននិងអ្នកទិញនៅក្នុងឧស្សាហកម្មដែលមានការផ្លាស់ប្តូរឥតឈប់ឈរ។

នៅក្នុងរយៈពេលនៃការរៀបចំនេះបានទាក់ទាញអ្នកចូលរួមតាំងពិពណ៌បរទេសមានដូចជាវៀតណាម កោះហុងកុង ចិន ហ្កាណា ជប៉ុន កោះតៃវ៉ាន់ ឥណ្ឌា ម៉ាឡេស៊ី កូរ៉េខាងត្បូង កម្ពុជា ឡាវ ភូមា ។ល។ ពិពណ៌នេះ មានអ្នកតាំងពិពិពណ៌សរុប ៩៨៦ ក្រុមហ៊ុន ដោយនៅក្នុងនោះថៃមាន ៨៥៩ ក្រុមហ៊ុន ហើយបរទេស មាន ១២៧ ក្រុមហ៊ុន ។ P