ពិព័រណ៍មហាសង្ក្រាន និងចាប់ ផ្តើមនាដើមខែមេសារួមជាមួយការ បញ្ចុះតម្លៃស្តង់ និងទំនិញជាច្រើន ប្រភេទ

187
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ ព្រឹត្តិការណ៍ពិព័រណ៍ ដ៏ធំនៅក្នុងកណ្តាលទីក្រុងភ្នំពេញ និងត្រូវបានរំលេចឡើងនាដើមខែមេសា ២០២០ ខាងមុខនេះ។ ពិធីពិព័រណ៍ នេះត្រូវ បានរៀបចំឡើងដោយក្រុមហ៊ុន AD Expert ដែលជាក្រុមហ៊ុនជំនាញរៀបចំ ពិព័រណ៍ ទ្រង់ទ្រាយធំ។ ពិព័រណ៍មហាសង្ក្រាន និងចាប់ផ្តើមឡើងចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៧ មេសា ២០២០។

តាមការគ្រោងទុក ពិព័រណ៍មហាសង្ក្រាន គឺជាព្រឹត្តិការណ៍ធំជាងក្នុងចំណោម ពិព័រណ៍ ដែលធ្លាប់ធ្វើកន្លងមកនៅកម្ពុជា ដោយសារតែមានស្តង់ទំនិញរហូតដល់ ៥០០តូប ត្រូវបានបង្ហាញខ្លួន។ មហាព្រឹត្តិការណ៍នេះ បាន ប្រកាសពីការបញ្ចុះតម្លៃតូប រហូតដល់៤០ភាគរយ ដើម្បីជាកាដូថ្ងៃបុណ្យចូលឆ្នាំចិន។ ផលិតផលក្នុងស្រុក និងការ លក់បញ្ចុះតម្លៃទំនិញដើម្បីអោយបងប្អូនខ្មែរមានឱកាសជាវអោយបានច្រើន សម្រាប់ អបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក៏ត្រូវបានប្រកាសឡើងផងដែរ។

លោក Robin Dionco ប្រធានគ្រប់គ្រងការរៀបចំពិព័រណ៍ បានថ្លែងបញ្ជាក់ថា ដោយ សារតែមើលឃើញថា រាល់អំឡុងពេលមុនចូលឆ្នាំខ្មែរមកដល់ម្ដងៗ បងប្អូនជន ជាតិខ្មែរភាគច្រើនតែងតែចាប់អារម្មណ៍ទិញទំនិញផ្សេងៗ ហើយចង់បានទំនិញដែល មានគុណ ភាពល្អនិងទំនិញដែលត្រូវបានបញ្ចុះតម្លៃ ។

ក្រោមការគាំទ្រពីសាលារាជធានីភ្នំពេញ និងក្រសួងពាពិជ្ជកម្ម សម្រេចរៀបចំ ពិធីតាំងពិព័រណ៌ធំមួយឡើង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ មេសា មុនចូលឆ្នាំខ្មែរ នៅសួន ច្បារមុខវត្តបុទម។ ពិព័រណ៍នេះក៏នឹងក្លាយជាពិព័រណ៍មហាសង្ក្រានប្រចាំឆ្នាំដ៏ធំ ដែល នឹងគ្រោងធ្វើជារៀងរាល់ឆ្នាំ ដើម្បីអោយបងប្អូនបានចូលរួមមុនចូលឆ្នាំខ្មែរ។ ស្ដង់ទំ និញ នឹងប្រកាសបញ្ចុះតម្លៃរហូតដល់៤០%មិនធ្លាប់មាន ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី២៣ រហូតដល់ ថ្ងៃ២៥ មករា ដល់ម្ចាស់ផលិតផលនានា ជាពិសេសម្ចាស់ផលិតផល ក្នុងស្រុក ដើម្បីអោយទំនិញដែលផលិតបានក្នុងស្រុក មានលទ្ធភាពបង្ហាញខ្លួន កាន់ តែទូលំទូលាយ។ លោកថាពិព័រណ៍នេះ ក៏មានមហាព្រឹត្តិការណ៍ សង្ក្រានសិល្បៈ ច្រើន ទម្រង់ ដែលមានតារាខ្មែរយ៉ាងច្រើនកុះករចូលរួមផងដែរ ដើម្បីបង្ហាញជូនសាធារណៈ ជននូវ ទម្រង់វប្បធម៌ និង សិល្បៈដ៏សំបូរបែបរបស់ខ្មែរ អបអរសង្ក្រានឆ្នាំថ្មី។

លោកស្រី អ៊ឹម ម៉ូលីកា ប្រធានផ្នែកទំនាក់ទំនង បានចាត់ទុកមហាព្រឹត្តិការណ៍ នេះ ថា ជាសង្ក្រានដូនតា ជាការបង្ហាញជូននូវ វប្បធម៌ខេមរាទ្រង់ទ្រាយធំ និងជា ពិព័រណ៍ មុនចូល ឆ្នាំក្នុងសួនសន្តិភាពដ៏អស្ចារ្យ ដែលក្រៅពីបានបង្ហាញគ្រប់ទម្រង់នៃសិល្បៈ ខ្មែរ ក៏ជាវេទិកាប្រជុំនូវផលិតផលខ្មែរ និងផលិតផលក្រៅស្រុក ដែលមានគុណភាព ក្នុងឱកាសបញ្ចុះតម្លៃដ៏កម្រ តម្រូវតាមការចង់បានរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ មុន ចូល ឆ្នាំខ្មែរមកដល់។ លោកស្រីស្នើអោយម្ចាស់ផលិតផល និងម្ចាស់ក្រុមហ៊ុន ដែល ចង់បានការបញ្ចុះតម្លៃស្ដង់រហូតដល់ ៤០ភាគរយ រួសរាន់ចាប់ពីថ្ងៃទី២៣ ដល់២៥ មករា និងរួសរាន់ជាវស្ដង់តាមរយៈលេខ 070 866 693 និង 017 866 684 ចូលរួម កម្មវិធីកុំអោយស្ដាយក្រោយ ដើម្បីទទួលបានទីតាំងល្អ និងតម្លៃពិសេស។ លោកស្រី ថា ស្តង់ទាំង៥០០ ត្រូវបានម្ចាស់ក្រុមហ៊ុន និងម្ចាស់ផលិតផល កក់ជាច្រើនមកហើយ ដោយសារតែកម្មវិធីទាំងមូលមានការចាប់អារម្មណ៍ខ្លាំងតាំងពីការប្រកាសដំបូងៗ៕