ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥​ប្រារព្ធ​នៅ​ថ្ងៃទី​១២ ខែ កញ្ញា ប្រទេស​កម្ពុជា​ធ្វើជា​ប្រទេស កិត្តិយស​នៃ​ពិព័រណ៍​នេះ​

822
ចែករម្លែក

ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ នឹង​រៀបចំ​នៅ​ក្រុង​ណាន​នី​ង នៃ​តំបន់​ស្វយ័ត​ជនជាតិ​ជួង​ក្វាង​ស៊ី ប្រទេស​ចិន ក្នុងអំឡុងពេល​ពីថ្ងៃ​ទី​១២ ដល់ទី ១៥ ខែកញ្ញា ឆ្នាំ​២០១៨ ។ លោក​វ៉ាង ឡី អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ពិព័រណ៍​ចិន​-​អាស៊ាន បានផ្ដល់​បទសម្ភាសន៍​ជាមួយ អ្នកកាសែត​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​កិត្តិយស​នៃ​ពិព័រណ៍​ចិន​-​អាស៊ាន​នេះ ។​

​លោក វ៉ាង ឡី បាន​មានប្រសាសន៍ថា អ្នកដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ចិន និង​អាស៊ាន​នឹង​អញ្ជើញ ចូលរួម​ក្នុង​ពិធី​បើកសម្ពោធ​នៃ​ពិព័រណ៍​ចិន​-​អាស៊ាន​នេះ ។ នេះ​ជា​លើក​ទី ១១​ដែល​សម្ដេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​អញ្ជើញ ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​ចិន​-​អាស៊ាន ។ ក្រៅពីនេះ មន្ត្រីរាជការ​ថ្នាក់​រដ្ឋមន្ត្រី​ដែល​មកពី ប្រទេស​ចិន និង​អាស៊ាន និង​អ្នកទទួលខុសត្រូវ​នៃ​ក្រុមហ៊ុន​ឈានមុខ​ទាំង​៥០០ លើ​ពិភពលោក នឹងចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​នេះ ។ គួរ​បញ្ជាក់ថា កិច្ចប្រជុំ និង​វេទិកា​ជាន់ខ្ពស់​ចំនួន ៣៥ នឹងត្រូវ​រៀបចំ​ក្នុង​ឳ​កាស​ពិព័រណ៍​នេះ ។ ក្នុងនោះ​មាន​វេទិកា​ថ្មី​ចំនួន ២ គឺ​វេទិកា​ស្ដីពី​ការសង្គ្រោះ បន្ទាន់ និង​វេទិកា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​មហាសមុទ្រ ។​

​លោក​អ៊ី ឌី អនុ​ប្រធានាធិបតី ទី​២ នៃ​ប្រទេស​តង់​សានី ដែលជា​ដៃគូ​សហប្រតិបត្តិការ​ពិសេស នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​នេះ ។ លោក វ៉ាង ឡី បាន​បញ្ជាក់ថា ប្រទេស​តង់​សានី ជា​ប្រទេស​ទ្វីបអាហ្វ្រិក ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ ”​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ។ នេះ​ជា​លើក​ទី​១ ដែល​ប្រទេស​នេះ​ចូលរួម​ជា​ដៃគូ​សហប្រតិបត្តិការ​ពិសេស​នៃ​ពិព័រណ៍ ចិន​-​អាស៊ាន ហើយក៏​ជា​សមិទ្ធផល​ថ្មី និង​សំខាន់​របស់​ពិព័រណ៍​ចិន​-​អាស៊ាន​ក្នុង​ការជំរុញ​ការ កសាង ”​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ។​

​ពិព័រណ៍​ចិន​-​អាស៊ាន​នេះ បាន​បន្ថែម​នូវ​តំបន់​ពិព័រណ៍​អន្តរជាតិ ”​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” និង​តំបន់​ពិព័រណ៍​ច្រក​ខាងត្បូង​ហើយនឹង​រៀបចំ ”​កោះ​ប្រទេស​កិត្តិយស​” ជា​លើកដំបូង ក្នុង​ពន្លា​ពិព័រណ៍​” បុរី​ដ៏​មាន​កម្លាំង​ទាក់ទាញ​” ។ គិត​មកដល់ពេលនេះ ក្រុមហ៊ុន​ល្បីឈ្មោះ​មួយ ចំនួន​ដែលជា​ប់​ឈ្មោះ​ជា​ក្រុមហ៊ុន​ឈានមុខ​ទាំង ៥០០ លើ​ពិភពលោក​បាន​ចុះឈ្មោះ​ចូលរួម​ក្នុង ពិព័រណ៍​នេះ ។ សកម្មភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ចំនួន ៨០​នឹងត្រូវ​រៀបចំ​ក្នុង​ឳ​កាស​ពិព័រណ៍ នេះ រួមមាន​សិក្ខាសាលា​ស្ដីពី​ការផ្លាស់ប្ដូរ​រវាង​សហគ្រាស​ចិន និង​បរទេស និង​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​ស្ដីពី​ការផ្ដល់​ការគាំទ្រ​ដល់​សមាគម និង​សភាពាណិជ្ជកម្ម​អន្តរជាតិ​តាមរយៈ ពិព័រណ៍​ចិន​-​អាស៊ាន​ជាដើម ៕ (​ស៊ីន​ហួ​ចិន​)​