ពិព័រណ៍​ចិន​-​អាស៊ី​ខាងត្បូង លើក​ទី​៥ នឹង​រៀបចំ​នៅ​ក្រុង​គុន​មីង​នា ខែមិថុនា ឆ្នាំ ២០១៨

109

​ពេល​ថ្មីៗ​នេះ ក្រសួងពាណិជ្ជកម្ម ចិន​និង​សាលា​រដ្ឋបាល​ប្រជាជន​ខេត្ត យូ​ន​ណាន បានរួម​គ្នា​រៀប ចំ​សន្និសីទ សារព័ត៌​មាននៅ​ក្រុង​ប៉េកាំង និង​បាន ប្រកាស​ព័ត៌មាន​ជា​សាធារណៈ​ថា ពិព័រណ៍ ចិន​-​អាស៊ី​ខាងត្បូង​លើក​ទី ៥ និង​ពិព័រណ៍​ផលិតផល​នាំចេញ​នាំចូល ក្រុង​គុន​មីង​ប្រទេស​ចិន​លើក​ទី ២៥ នឹង រៀបចំ​នៅ​ក្រុង​គុន​មីង នៃ​ខេត្ត យូ​ន​ណាន ក្នុងអំឡុងពេល​ពីថ្ងៃ​ទី ១២-១៨ ខែមិថុនា ឆ្នាំ ២០១៨ ។​

​ពិព័រណ៍​នេះ​នឹង​រៀបចំ​ក្រោម ប្រធានបទ​“​ចូលរួម​កសាង​ខ្សែក្រវាត់ និង​ផ្លូវ ជំរុញ​កិច្ចសហប្រតិបត្តិការ ឈ្នះ​-​ឈ្នះ​” ហើយ​មាន​ពន្លា​ពិព័រណ៍​ចំនួន ១៩ រួមមាន​ពន្លា​ពិព័រណ៍​ប្រទេស កិត្តិយស ពន្លា​ពិព័រណ៍ អាស៊ី​ខាងត្បូង ពន្លា​ពិព័រណ៍​អាស៊ីអាគ្នេយ៍ ពន្លា ពិព័រណ៍​ក្រៅប្រទេស ពន្លា​ពិព័រណ៍ ក្នុង ស្រុក​ពន្លា ពិព័រណ៍​ទេសចរណ៍ ពន្លា ពិព័រណ៍​កសិកម្ម និង​ពន្លា​ពិព័រណ៍ សម្ភារៈ​ថ្មី​ជាដើម សរុប​មាន​ស្តង់ ពិព័រណ៍​ប្រមាណ ៨.៥០០ ស្តង់ និង ផ្ទៃក្រឡា​តាំងពិព័រណ៍ ១៩ ម៉ឺន​ម៉ែត្រ ការ៉េ ។ ទន្ទឹមនឹងនេះ ម្ចាស់​រៀបចំ ពិព័រណ៍​នឹងដាក់​តាំង​បង្ហាញ​នូវ​ផលិតផល​ពិសេស​នៃ​ប្រទេស​ផ្សេងៗ និង​រៀបចំ សកម្មភាព​ផ្សព្វផ្សាយ​និង​ធ្វើ​បទ បង្ហាញ​អំពី​ការវិនិយោគ​និង​ពាណិជ្ជកម្ម​ព្រមទាំង​វេទិកា​ធុរកិច្ច ចិន​-​អាស៊ី​ខាង ត្បូង វេទិកា​ធុរកិច្ច​ចិន​-​អាស៊ីអាគ្នេយ៍ វេទិកា​ឃ្លាំង​គំនិត​ចិន​-​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ វេទិកា​នៃ​កិច្ចសហប្រតិបត្តិការ​ថ្នាក់​ខេត្ត​ចិន​-​អាមេរិក និង​សកម្មភាព​សប្តាហ៍ ក្រុង​គុន​មីង អំពី កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ ជាដើម ។ ក្នុងឱកាស​នោះ ស្ថាប័ន រដ្ឋាភិបាល និង​សភាពាណិជ្ជកម្ម​នៃ បណ្តា​ប្រទេស​ពាក់ព័ន្ធ​នឹងចូលរួម​ធ្វើ​បទ បង្ហាញ​អំពី​គោលនយោបាយ បរិ​យា​- កាស និង​គម្រោង​វិនិយោគ ដើម្បី​ទាក់ ទាញ​អ្នកវិនិយោគ​ចិន​ឱ្យបាន​កាន់តែ ច្រើន ។​ពិព័រណ៍​នេះ​នឹង អាច​ជំរុញ​ឱ្យ បណ្តា​ប្រទេស​ពាក់ព័ន្ធ​សម្រេចបាន​នូវ ការឯកភាព​គ្នា​លើ វិស័យ​កាន់តែច្រើន និង​ប្រមូលផ្តុំ​នូវ​កម្លាំង​ពី​ភាគី​នានា ដើម្បី​ជំរុញ​ការអភិវឌ្ឍ ៕ ដោយ ទូ ជី​ង​