ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី​២ នឹង​បើក​ពិព័រណ៍​នៅ​ខែវិច្ឆិកា​ក្នុង​ក្រុង​សៀង​ហៃ​

140
ចែករម្លែក

ពេល​ថ្មីៗ​នេះ​មន្ទីរ​រៀបចំ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​យូ​ន​ណាន​បានរៀបចំ​កម្មវិធី​ទាក់ទាញ​អ្នកវិនិយោគ​នៃ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី​២ ។ តាម​ប្រភពព័ត៌មាន​ពី​ស្ថាប័ន​ពាក់ព័ន្ធ​បានឱ្យដឹងថា​កាលពី​ថ្ងៃទី ៥ ដល់ទី ១០​ខែវិច្ឆិកា ឆ្នាំ ២០១៩​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី​២ នឹង​រៀបចំ​ក្នុង​មជ្ឈមណ្ឌល​សន្និសីទ និង​ពិព័រណ៍​ជាតិ​ក្រុង​សៀង​ហៃ​។​

​គួរ​បញ្ជាក់ថា​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​នេះ​បែង​ចែកជា​៣ ផ្នែក គឺ​ពិព័រណ៍​នៃ​ប្រទេស​ផ្សេងៗ​ពិព័រណ៍​សហគ្រាស និង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ហុង​ឈី​វ ។ បើ​និយាយ​ចំពោះ​ពិព័រណ៍​នៃ​ប្រទេស​ផ្សេងៗ​គិត​មកដល់ពេលនេះ មាន ប្រទេស​ចំនួន​៦៤ បានសម្រេច​ចិត្តនឹង​ចូលរួម​ក្នុង​ពិព័រណ៍​នេះហើយ​មាន​ប្រទេស​ចំនួន ១៥​រួមមាន​ប្រទេស​បារាំង អ៊ីតាលី​និង​អ៊ូ​ស​បេ​គី​ស្ថាន​ជាដើម​នឹងចូលរួម​ជា​ប្រទេស​កិត្តិយស​នៃ​ពិព័រណ៍​នេះ​។

បើ​និយាយ​ចំពោះ​ពិព័រណ៍ សហគ្រាស​ឆ្លងតាម​រយៈ​ការរៀបចំ​ជាង​កន្លះ​ឆ្នាំ​យើង​បានសម្រេច​នូវ​គោលដៅ​នៃ​ការរៀបចំ​តំបន់​ពិព័រណ៍​ដែលមាន​ទំហំ​ជាង​៣ សែន​ម៉ែត្រការ៉េ ជាពិសេស​ប្រទេស សហគ្រាស​ប្រទេស​តាម​បណ្តោយ​“​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​” និង​សហ គ្រាស​ឈានមុខ​ទាំង​៥០០ លើ​ពិភពលោក ដែល​ចូលរួម​ការតាំងពិព័រណ៍​សុទ្ធ​តែមាន​ចំនួន​ច្រើនជាង​ពិព័រណ៍ លើក​មុន​។

បើ​និយាយ​ចំពោះ​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ហុង​ឈី​វ​យើង​នឹង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នៃ​ការរៀបចំ វេទិកា​អន្តរជាតិ​កម្រិត​ខ្ពស់​ដើម្បី​ពិគ្រោះ​ពិភាក្សាគ្នា​អំពី​ប្រធានបទ​សំខាន់ៗ​មួយចំនួន​ដូចជា​បរិស្ថាន​ពាណិជ្ជកម្ម ប្រព័ន្ធ​AI កំណែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​និង​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ជាដើម ៕ ដោយ លី ហុង​ខាយ​