ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​: ផ្ដល់​ផលប្រយោជន៍​ដល់​ពិភពលោក​ទាំងមូល​

257

កាលពី​ថ្ងៃទី​៥ ដល់ទី ១០​ខែ វិច្ឆិកា ឆ្នាំ​២០១៨ ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី​១ បាន​រៀប ចំ​នៅ​ក្រុង​សៀង​ហៃ​ដែល​ត្រូវបាន​គេ​សន្មត​ថា​ជា “​ទីក្រុង​គជ់​បូព៌ា​” ។ ពិព័រណ៍​នេះ​បានបង្ហាញ ពី​គំនិត​ច្នៃប្រឌិត​ថ្មី​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ពាណិជ្ជកម្ម​អន្តរជាតិ ។ ក្នុងនាម​ជា ពិព័រណ៍​នាំចូល​ថ្នាក់ជាតិ​ទី​១ លើ​ពិភពលោក ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​នេះ​បាន​ផ្ដោត​សំខាន់ ទៅលើ​ការជំរុញ​ការបើក​ទូលាយ​នូវ​ប្រទេស​ចិន និង​បើកចំហរ​ដោយ​ម្ចាស់ការ​នូវ​ទីផ្សា​ចិន ចំពោះ​ពិភពលោក​ដើម្បី​ចែករំលែក​គ្នា​ជាមួយ​ពិភពលោក​ទាំងមូល​អំពី​កាលានុវត្តភាព​ថ្មី​នៃ​ការ អភិវឌ្ឍន៍​របស់​ប្រទេស​ចិន ។​

​ពិព័រណ៍​នេះ ជា​និមិត្តសញ្ញា​សំខាន់​មួយទៀត​សម្រាប់​ជំរុញ​ការអនុវត្ត​គោលនយោបាយ​កែ ទម្រង់ និង​បើកចំហ ។ ក្នុង​រយៈពេល​ពេល ៤០​ឆ្នាំ​កន្លង​ទៅនោះ ជីវភាព​រស់នៅ​របស់​ប្រជា ជន​ចិន​បានប្រែក្លាយ​ពី​ស្ថានភាព​ដែល​អាច​ទិញ​បាន​ផលិតផល​បរទេស​ក្នុងផ្ទះ​របស់ខ្លួន​ដោយ មានការ​ងាយស្រួល ។ យើង​អាច​និយាយថា ពិព័រណ៍​នាំចូល​ចិន អន្តរជាតិ​បាន​បង្កើត​វេទិកា ថ្មី​មួយ​សម្រាប់​ភ្ជាប់​តម្រូវការ​របស់​ប្រជាជន​ចិន និង​ទំនិញ​ល្អៗ​គ្រប់​ប្រភេទ​លើ​ពិភពលោក ។​

​ពិព័រណ៍​នេះ ជា​បទ​ចម្រៀង​ដែល​ច្រៀង​រួមគ្នា​អំពី​ការធ្វើ​សាកលភាវូបនីយកម្ម​សេដ្ឋកិច្ច ។ ក្នុង​រយៈពេល​៦​ថ្ងៃនេះ សហគ្រាស​ចំនួន​ជាង ៣៦០០​ដែល​មកពី​ប្រទេស​តំបន់ និង​អង្គការ អន្តរជាតិ​ចំនួន ១៧២ បាន​ចូលរួម​ក្នុង​ពិព័រណ៍​នេះ ។ ពាណិជ្ជកម្ម​ចិន និង​អន្តរជាតិ​ជាង ៤ សែន​នាក់មក​ទិញ​ទំនិញ​ក្នុង​ពិព័រណ៍​នេះ ។ បើ​គិត​រយៈពេល​មួយ​ឆ្នា គឺមាន​ទំហំ​ពាណិជ្ជកម្ម តាម​បំណង​ចំនួន ៥៧.៨៣០​លាន​ដុល្លារ​អាម៉េរិក ។

​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​បាន​ក្លាយជា​វេទិកា​ថ្មី​សម្រាប់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ។ ប្រទេស​ចិន​នឹង​បើក​ទំព័រ​ថ្មី​អំពី​ការ កែទម្រង់ និង​បើកចំហរ​តាមរយៈ​ការរៀបចំ​ពិព័រណ៍ នាំចូល​ចិន​អន្តរជាតិ​នេះ ៕