ពិព័រណ៍​នាំចូល​អរ​ន្ត​ជាតិចិន​នឹង​រៀបចំ​ជា​រៀងរាល់ឆ្នាំ​

287

​ក្រោយពី​រៀបចំ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី​១ ដោយ​ជោគជ័យ​ប្រទេស​ចិន​សម្រេចចិត្ត នឹង​រៀបចំ​ពិព័រណ៍​នាំចូល​ជា​រៀងរាល់ឆ្នាំ​ហើយនឹង​ធ្វើ​ឲ្យ​ពិព័រណ៍​នាំចូល​ចិន​មាន​កម្រិត​ថ្នាក់ កាន់តែ​ខ្ពស់​ទទួលបាន​សមិទ្ធផល​កាន់តែច្រើន និង​មាន​ស្ថានភាព​កាន់តែ​ល្អប្រសើរ ។​

​លោក​សុន ឈឹង​ហៃ​អនុប្រធាននាយកដ្ឋាន​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​បាន​បញ្ជាក់ថា ទ្រង់ទ្រាយ​រយៈពេល​ផលិតផល និង​តម្លៃ​ជួល​ស្តង់​ពិព័រណ៍​នៃ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក ទី ២ មាន​ស្ថាន​ភាពស្រដៀងគ្នា​នឹង​ពិព័រណ៍​លើក​ទី​១ ។ ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី​២ នឹង​បែង​ចែកជា ៥ ផ្នែក​រួមមាន​គ្រឿង​បរិក្ខារ​ប្រដាប់​ប្រើប្រាស់​គ្រឿង​បរិភោគ​ផលិតផល​ថែ រក្សា​សុខភាព និង​សេវាកម្ម ។ ក្រុមហ៊ុន​ដែល​ចុះហត្ថលេខា ដើម្បី​ចូលរួម​ពិព័រណ៍​ជាមួយ ស្ថាប័ន​រៀបចំ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី​២ មុននឹង​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩ នឹង​ទទួលបាន​ការអនុគ្រោះ​ដោយ​បញ្ចុះតម្លៃ​ជួល​ស្តង់​ពិព័រណ៍​២០​ភាគរយ ។ គួរ​បញ្ជាក់ថា ក្រុមហ៊ុន​ដែលមាន​បំណង​ចូលរួម​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី​២ ត្រូវ​ចុះបញ្ជី​មុននឹង ថ្ងៃទី​៣០ ខែមេសា ឆ្នាំ ២០១៩ ហើយ​ត្រូវ​ចុះ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​មុននឹង​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ ២០១៩ ។​

​តាម​ប្រភពព័ត៌មាន​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី ២ នៃ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​ក្រុមហ៊ុន ចំនួន​៣៦​ក្នុងចំណោម​ក្រុមហ៊ុន​ឈានមុខ​ទាំង​៥០០ លើ​ពិភពលោក និង​សហគ្រាស​ល្បីឈ្មោះ មួយចំនួន​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ ដើម្បី​ចូលរួម​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី​២ ។​

​ការវាយតម្លៃ​សំខាន់ៗ​
– លោក​ជោ​សហ្វ៍ ម៉ា​ថេ​វ​ស៍ ប្រជាន​មជ្ឈមណ្ឌល​អប់រំ​អាស៊ាន​នៃ​ប្រទេស​កម្ពុជា​: ការរៀបចម ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី​១ បានបង្ហាញ​ពី​និន្នាការ និង​ទស្សនៈ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច លើ​ពិភពលោក ។ នេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការគាំទ្រ​ចំពោះ​ការអភិវឌ្ឍ​ប្រព័ន្ធ​សេដ្ឋកិច្ច​ដែល មាន​លក្ខណៈ​បើកទូលាយ ។​

– លោក​រូ​បឺត ឃូ​ន ប្រធាន​មូលនិធិ​ឃូ​ន​ប្រទេស​អាម៉េរិក​: ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី ១ បានបង្ហាញ​ពី​ពាក្យសន្យា​យ៉ាង​មោះមុត​របស់​ប្រទេស​ចិន​ក្នុង​ការជំរុញ​ការបើក​ទូលាយ​ឲ្យ ឈានដល់​កម្រិត​ថ្មី​មួយ ។ ប្រទេស​ចិន​កំពុង​ខិតខំ​ជំរុញ​ការបើក​ទូលាយ​ឲ្យ​កាន់តែ​ស៊ីជម្រៅ ដែល​បានផ្ដល់​ទីផ្សារ​ដ៏​ធំ​ដល់​ក្រុមហ៊ុននាំចេញ​លើ​ពិភពលោក ។ ខ្ញុំ​ជឿជាក់ថា​ប្រទេស ចិន​នឹង អនុវត្តន៍​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលនយោបាយ​ដែលមាន​គុណភាព​ខ្ពស់​ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​នៃ វិស័យ​ពាណិជ្ជកម្ម​សម្រេចបាន​នូវ​ពាក្យសន្យា​អំពី​ការធ្វើ​ឲ្យ​មាន​សេរីភាព និង​សាមញ្ញ​កម្ម​ក្នុង ការវិនិយោគ​ព្រមទាំង​ជំរុញ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ឈ្នះ​ឈ្នះ​រួមជាមួយ​បណ្ដា​ប្រទេស​នានា ។​

– លោក​ភី​អ៊ែរ ភី​ខាល​អ្នកជំនាញ​ការសិក្សា​ស្រាវជ្រាវ​បញ្ហា​ចិន​នៃ​សាកលវិទ្យាល័យ​លេខ​៨ ក្រុងប៉ារីស ប្រទេស​បារាំង​: តាមរយៈ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​នេះ​រាប់ពាន់​សហគ្រាស​លើ ពិភពលោក​អាច​បង្ហាញខ្លួន​យ៉ាង​សព្វគ្រប់​ចំពោះ​ទីផ្សារ​ចិន ។ ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ គឺជា​សក្ខីកម្ម​ដែល​ប្រទេស​ចិន​បើកទូលាយ​ចំពោះ​ពិភពលោក និង​ចែករំលែក​គ្នា​អំពី​កាលា​នុ​វត្ត -​ភាព​អភិវឌ្ឍន៍​ជាមួយ​បណ្ដា​ប្រទេស​នានា​ដោយ​ម្ចាស់ការ ៕​