ពិព័រណ៍​វប្បធម៌​បង្ហាញ​ពី​កម្លាំង​ទាក់ទាញ​នៃ​វប្បធម៌​យូ​ណាន​

528
ចែករម្លែក

​កាលពី​ថ្ងៃទី ០៩ ដល់​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៨ ពិព័រណ៍​ឧស្សាហកម្ម​វប្បធម៌ ”​គំនិត​ច្នៃប្រឌិត​ខេត្ត​យូ​ណាន​” ឆ្នាំ ២០១៨ បានរៀបចំ​នៅ​ក្រុង​គុន​មីង នៃ​ខេត្ត​យូ​ណាន​ប្រទេស​ចិន ។ វត្ថុ​សិប្បកម្ម​ល្អ​ប្រណីត​ផលិតផល​បច្ចេកវិទ្យា​ទំនើប គំនូរជីវចល​យុវជន និង​ស្នាដៃ​ប្រណិត ផ្នែក​វប្បធម៌​បាន​ត្រូវ​ដាក់តាំង​បង្ហាញ​នៅក្នុង​ពិព័រណ៍​នេះ ។​

​ពាណិជ្ជករ​ដែល​មកពី​ខេត្ត​ក្រុង​ផ្សេងៗ​នៃ​ប្រទេស​ចិន ព្រមទាំង​ប្រទេស​ថៃ រុស្ស៊ី ហ្វីលីពីន និង​តួ​គី ជាដើម​បាន​ចូលរួម​ក្នុង​ពិព័រណ៍​នេះ ។ ពិព័រណ៍​វប្បធម៌​នេះ​បាន​ទាក់ទាញ​សហគ្រាស វប្បធម៌​ចំនួន ជាង ១.២០០ សហគ្រាស​ហើយ​មាន​ពី​ធី​ចុះហត្ថលេខា​លើ​គម្រោង​សំខាន់​មួយចំនួនធំ ដែលមាន ទំហំ​ពាណិជ្ជកម្ម​១.២.៧៧៨​លាន​យាន់ និង​បាន​ទាក់ទាញ​អ្នកទស្សនា​២៧២​ពាន់​នាក់ ។ ពិព័រណ៍ វប្បធម៌​បាន​ក្លាយទៅជា​កម្មវិធី​ផ្លាស់ប្ដូរ​វប្បធម៌ និង​ជា​ទិវា​វប្បធម៌​ប្រជាប្រិយ​ដែលមាន​ទ្រង់ទ្រាយ ធំ​បំផុត​នៅ​ខេត្ត​យូ​ណាន ។​

​ពិព័រណ៍​វប្បធម៌​នេះ​ជា​ពិព័រណ៍​មួយ​ដែល​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​លក្ខណៈពិសេស និង​កម្លាំង ទាក់ទាញ ។ ក្នុង​ពន្លា​ពិព័រណ៍​វប្បធម៌ និង​បច្ចេកវិជ្ជា (​ពន្លា​ពិព័រណ៍​លេខ​៦) អ្នកទស្សនា​អាច ទស្សនា​ដោយផ្ទាល់​ភ្នែក​នូវ​ប្រជុំ​សំណង់​បុរាណ​របស់​ក្រុង​គុន​មីង​តាមរយៈ​បច្ចេកទេស VR, AR, CR ហើយនឹង​អាចមាន​ការយល់ដឹង​កាន់តែច្បាស់​អំពី​ប្រវត្តិសាស្ត្រ​បុរាណ ។​

​ត្បូង​យក់​របស់​ខេត្ត​យូ​ណាន មានឈ្មោះ​ល្បីល្បាញ​ទាំង​ក្នុង និង​ក្រៅប្រទេស​ចិន ។ ពន្លា​ពិព័រណ៍ លេខ​១ សម្រាប់​ដាក់តាំង​ពិព័រណ៍​នូវ​ផលិតផល​រតនវត្ថុ បានទទួល​នូវ​ការចាប់អារម្មណ៍ ពី​សំណាក់​អ្នកទស្សនា​ជាតិ និង​អន្តរជាតិ ។ វត្ថុ​សិប្បកម្ម​ចម្លាក់​ត្បូង​យក់​ត្បូង​ទទឹម ត្បូង​កណ្ដៀង និង​គជ់ ដែល​ត្រូវបាន​ដាក់តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​ទាំងនោះ បាន​ទាក់ទាញ​ក្រសែភ្នែក​របស់​អ្នក ចូលចិត្ត​ចម្លាក់​ត្បូង​ច្រើន ។ ក្នុង​ពន្លា​ពិព័រណ៍​លេខ​២ សម្រាប់​ដាក់តាំង​ពិព័រណ៍​នូវ​វត្ថុ​សិប្បកម្ម វិចិត្រសិល្បៈ សិប្បករ​ជាង​២០​រូប ដែល​មកពី​ប្រទេស​ចិន ជប៉ុន និង​កូរ៉េខាងត្បូង បាន​នាំយក​វត្ថុ សិប្បកម្ម​ប្រណីត​ចំនួន​ជាង ១០០ មក​ចូលរួម​ពិព័រណ៍​វប្បធម៌​ខេត្ត​យូ​ណាន​នេះ ។ វត្ថុ​សិប្បកម្ម ដ៏​មានតម្លៃ​ទាំងនេះ​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកទស្សនា​គ្រប់ៗ​គ្នា ។ ជាពិសេស​វត្ថុ​សិប្បកម្ម​ជនជាតិភាគតិច​ក៏បាន​ទាក់ទាញ​ទេសចរ​ដ៏​ច្រើន​បញ្ឈប់​ដំណើរ​មក​ទស្សនា និង​ទិញ​ផងដែរ ៕ ដោយ ហូ​វ ធី​ង​ធី​ង​