ពិព័រណ៍​សាក់​រុស្ស៊ី ទាក់ទាញ​អ្នកគាំទ្រ និង​អ្នកសិល្បៈ​ចាក់​សាក់​ល្បីៗ​ទូទាំង​ពិភពលោក​

1798
ចែករម្លែក

​អ្នកសិល្បៈ​ចាក់​សាក់​ល្បីល្បាញ និង​អ្នក​ស្រឡាញ់​ចូលចិត្ត​សិល្បៈ​ចាក់​សាក់​ជាច្រើន មកពី​ទូទាំង ពិភពលោក បាន​សម្រុក​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​មូ​ស្គូ ដើម្បី​ចូលរួម​ពិព័រណ៍​សាក់​រុស្ស៊ី (Russian Tattoo Expo)​។​

​ព្រឹត្តិការណ៍​ដ៏​គួរឱ្យ​ទាក់ទាញ រយៈពេល ២ ថ្ងៃនេះ បានចាប់ផ្តើម កាលពី​ថ្ងៃ​សៅរ៍ ទី​១ ខែកញ្ញា ខណៈ​អ្នកសិល្បៈ​ចាក់​សាក់​ទូទាំង​ពិភពលោក បានមក​ជួបជុំគ្នា ដើម្បី​បង្ហាញ​ទេពកោសល្យ របស់ខ្លួន ហើយ​មនុស្ស​រាប់ម៉ឺន​នាក់ បាន​ចូលរួម​ទស្សនា កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។​

​យោងតាម​អ្នកនាំពាក្យ នៃ​ក្រុម​អ្នករៀបចំ​កម្មវិធី​នេះ បានឱ្យដឹងថា ពិព័រណ៍​សាក់​រុស្ស៊ី​នេះ បានរៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​សូ​កុល​នី​គី (Sokolniki Exhibition Centre) ស្ថិតក្នុង​ក្រុង​មូ​ស្គូ​៕ ដោយ​: ខុម​