ពិព័រណ៍​អាហរ័ណ​អន្តរជាតិ​ចិន​បើក​ពិព័រណ៍​នៅ​ថ្ងៃទី ៥ ខែវិច្ឆិកា ក្នុង​ក្រុង​សៀង​ហៃ​

693
ចែករម្លែក

​នៅ​ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ ពិព័រណ៍​អាហរ័ណ​អន្តរជាតិ​ចិន​លើក​ទី ១ បាន​បើក​ពិព័រណ៍ ជា​ផ្លូវការ​នៅ​ក្រុង សៀង​ហៃ​នៃ​ប្រទេស​ចិន ។ សហគ្រាស ចំនួន​ជាង ៣០០០​ដែល​មកពី ប្រទេស និង​តំបន់​ចំនួន​ជាង​១៣០ បាន​ចូលរួម ក្នុង​ពិព័រណ៍​នេះ ។ ពាណិជ្ជករ​ដែល មាន​តម្រូវ​ការទិញ​ទំនិញ​ជាង​១៥ ម៉ឺន នាក់ ដែល​ភាគច្រើន​មកពី​ប្រទេស​ចិន​បាន​រកឃើញ ដៃគូ​ពាណិជ្ជកម្ម និង បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ បណ្តា​ក្រុមហ៊ុន​នានា ដែល​ចូលរួម ពិព័រណ៍ ក្នុងឱកាស​ដ៏​ល្អ​នេះ ។​

​ពិព័រណ៍​អាហរ័ណ​អន្តរជាតិ ចិន​ជា​ពិព័រណ៍​ទី ១ លើ​ពិភពលោក ដែល​ចាត់ទុក​ការនាំ​ចូល ផលិតផល ជា ប្រធានបទ​សំខាន់ ។ ការរៀបចំ ពិព័រណ៍ អាហរ័ណ​អន្តរជាតិ​គឺជា​គំនិត ច្នៃប្រឌិត ដ៏​អស្ចារ្យ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​-​អភិវឌ្ឍ​ពាណិជ្ជកម្ម​អន្តរជាតិ ដែលមាន តែមួយ​គ្មាន​ពីរ​ក្នុង​វិស័យ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​លើ​ពិភពលោក ។​

​សហគមន៍​អន្តរជាតិ​បាន​វាយតម្លៃ ខ្ពស់​ចំពោះ​ពិព័រណ៍​នេះ​ថា ការរៀបចំ​ពិព័រណ៍​អាហរ័ណ អន្តរជាតិ​ជា​វិធានការ សំខាន់​របស់​រដ្ឋាភិបាល​ចិន​សម្រាប់ ផ្តល់​ការគាំទ្រ​ដល់​ការធ្វើ ពាណិជ្ជកម្ម ដោយ​សេរីភាព​ជំរុញ​ការ ធ្វើ​សាកល​-​ភាវូបនីយកម្ម​សេដ្ឋកិច្ច និង​បើកទូលាយ នូវ​ទីផ្សារ​ចិន​ដោយ​ម្ចាស់ការ​។ ពិព័រណ៍ នេះ​នឹង​បង្កើន​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ លើ​វិស័យសេដ្ឋកិច្ច និង ពាណិជ្ជកម្ម​រវាង​បណ្តា ប្រទេស​នានា ជំរុញ​ការអភិវឌ្ឍន៍​នៃ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម​អន្តរជាតិ ព្រមទាំង​ជំរុញ ការអភិវឌ្ឍ​សេដ្ឋកិច្ចពិភពលោក​ដែល មាន​លក្ខណៈ​បើក ទូលាយ ។​

​ប្រទេស​ចិន​មាន​ទីផ្សារ​ដ៏​ធំ ដែល គ្របដណ្តប់​លើ​ប្រជាជន​ជិត​១.៤០០ លាន​នាក់ ហើយ​មាន ក្រុម​ប្រជាជន ដែលមាន​ចំណូល​មធ្យម​ធំជាងគេ​លើ ពិភពលោក ។ ជាពិសេស​ប្រជាជន ចិន​មាន​សមត្ថភាព​ទិញ​ទំនិញ​កាន់តែ ខ្លាំង​ឡើងៗ ។ តាម​ការព្យាករណ៍​ប្រទេស​ចិន​នឹង​នាំចូល ផលិតផល ដែល មានតម្លៃ​ស្មើនឹង​២៤​ទ្រី​លាន​ដុល្លារ អាម៉េរិក​ក្នុង​រយៈពេល​១៥​ឆ្នាំ​ខាងមុខ​។ ពិព័រណ៍​អាហរ័ណ​អន្តរជាតិ​ចិន​បាន ផ្តល់ឱកាស​ដ៏​ល្អប្រសើរ​ដល់​សហគ្រាស​នៃ​បណ្តា​ប្រទេស នានា​ក្នុង​ការឈាន ចូល​ទីផ្សារ​ចិន និង​បង្ហាញ​ពី​ឧត្តមភាព​នៃ​ផលិតផល​របស់​សហគ្រាស ទាំងនោះ​។​

​ផលិតផល​ដែល​ត្រូវ​តាំងពិព័រណ៍ ក្នុង​ពិព័រណ៍​អាហរ័ណ​នេះ​រួមមាន​គ្រឿង បរិក្ខារ​វៃឆ្លាត និង​កម្រិត​ខ្ពស់ គ្រឿង អេឡិចត្រូនិក រថយន្ត សម្លៀកបំពាក់ ប្រដាប់​ប្រើប្រាស់​ប្រចាំថ្ងៃ គ្រឿង​បរិភោគ កសិផល សម្ភារ​បរិក្ខារ សុខាភិបាល និង​ថែរក្សា​សុខភាព​សេវាកម្ម ទេសចរណ៍ បច្ចេកទេស​ថ្មី វប្បធម៌ ការអប់រំ គំនិត​ច្នៃប្រឌិត និង​ការ​ម៉ៅ​សេវាកម្ម​៘ ផលិតផល​ល្អៗ​ទាំង​នោះបាន ត្រូវ​ដាក់តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​នេះ ដែល​អាច​និយាយថា ប្រទេស​ចិន​បាន បង្កើត​ឆាក​សម្តែង​មួយ​សម្រាប់​ឱ្យ​ពិភព​-​លោក​ទាំងមូល​ច្រៀង​ចម្រៀង​រួមគ្នា ៕​

#