ពិព័រណ៍​អំពី​កិច្ចសហប្រតិបត្តិការ​ទ​ន្លេ​ឡាន​ឆាង​-​មេគង្គ​ប្រចាំឆ្នាំ​២០១៩ នឹង​រៀបចំ​ក្នុង​ក្រុង​គុន​មីង​នៅ​ខែវិច្ឆិកា​ខាងមុខ​

250
ចែករម្លែក

​តាម​ប្រភពព័ត៌មាន​ពី​គណៈកម្មាធិការ​រៀបចំ​ពិព័រណ៍​សហប្រតិបត្តិកា​រ​ទន្លេ​ឡាន​ឆាង​-​មេគង្គ​ប្រចាំឆ្នាំ​២០១៩ បានឱ្យដឹងថា​ពិព័រណ៍​សហប្រតិបត្តិកា​រ​ទន្លេ​ឡាន​ឆាង​-​មេគង្គ​ប្រចាំឆ្នាំ​២០១៩​នឹងត្រូវ​រៀបចំ​នៅ​មជ្ឈមណ្ឌល​សន្និសីទ​និង​ពិព័រណ៍​អន្តរជាតិ​ក្រុង​គុន​មីង​ក្នុងអំឡុងពេល​ពីថ្ងៃ​ទី ២១​ដល់ទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។​

​ពិព័រណ៍​នេះ​នឹងត្រូវ​រៀបចំ​ក្រោម​ប្រធានបទ​“​រួមគ្នា​ផឹកទឹក​ទន្លេ​តែមួយ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ជំរុញ​ការអភិវឌ្ឍន៍​រួមគ្នា​”​ហើយ​មាន​កម្មវិធី​ពិព័រណ៍​មួយ​និង​វេទិកា​មួយ ។ តំបន់​ពិព័រណ៍​មាន​ទំហំ​៤ ម៉ឺន​ម៉ែត្រការ៉េ​និង​ស្តង់​ពិព័រណ៍​ចំនួន ២០០០​ដែល​អាច​គ្របដណ្តប់​លើ​វិស័យ​វិនិយោគ​ពាណិជ្ជកម្ម ធនធានមនុស្ស​វប្បធម៌​ទេសចរណ៍​ផលិតផល​ពិសេស នៃ​ប្រ​ទេ​ទន្លេ​ឡាន​ឆាង​-​មេគង្គ​និង​ផលិតផល​ល្បី​អន្តរជាតិ​ជាដើម​។ តាម​ការព្យាករណ៍ ប្រទេស​ចំនួន​១៨​នឹងចូលរួម​ក្នុង ពិព័រណ៍​នេះ​។ ស្តង់​ពិព័រណ៍​បរទេស​មាន​ចំនួន​ស្មើនឹង​៣៥% ។

ក្រៅពីនេះ​វេទិកា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ​ន្លេ​ឡាន​ឆាង​-​មេគង្គ​បឹង​ទាន​ឈឺ​លើក​ទី​៤​នឹងត្រូវ​រៀបចំឡើង​ក្នុងឱកាស​ពិព័រណ៍​នេះ​ក្រោម​ប្រធានបទ​“​រួមគ្នា​បង្កើត​វេទិកា​ថ្មី​ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​ថ្មី​”​។​វេទិកា​នេះ​រួមមាន​សកម្មភាព​ច្រើន​ដូចជា​កិច្ច ប្រជុំ​ស្តីពី​ការវិនិយោគ​ចិន​-​ឡាវ​កិច្ចប្រជុំ​ស្តីពី​ការវិនិយោគ​ចិន​-​កម្ពុជា​និង​វេទិកា​ស្តីពី​ការផ្តល់​សេវាកម្ម​ច្នៃប្រឌិត​ផ្នែក​ធនធានមនុស្ស​តំបន់​អាស៊ីអាគ្នេយ៍​និង​អាស៊ី​ខាងត្បូង​ជាដើម ។​

​គួរ​បញ្ជាក់ថា​ពិព័រណ៍​នេះ​នឹង​ផ្តល់​អាទិភាព​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស​អន្តរ​ជាតូបនីយកម្ម​ហើយនឹង​រៀបចំ​“​ទិវា​ការងារ​នៅក្រៅ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​និង​អាស៊ី​ខាងត្បូង​”​តាមរយៈ​វេទិកា​ស្តីពី​ការផ្តល់​សេវាកម្ម​ច្នៃប្រឌិត​ផ្នែក​ធនធានមនុស្ស​តំបន់​អាស៊ីអាគ្នេយ៍​និង​អាស៊ី​ខាងត្បូង​។ តាម​ការព្យាករណ៍​ព័ត៌មាន​អំពី​ការជ្រើសរើស​បុគ្គលិក​ការងារ​និង​ការបង្កើត​មុខ ជំនួញ​ថ្មី​ចំនួន​ជាង​មួយ​ម៉ឺន​នឹងត្រូវ​ប្រកាស​ក្នុង​ពិព័រណ៍​នេះ​។​ ដោយ អ៊ូ​ភីង​