ពិព័រណ៍​ឧស្សាហកម្ម​ធំ​បំផុត​ប្រចាំឆ្នាំ​នៅ​កម្ពុជា​មកដល់​ទៀតហើយ​

456

​ការតាំងពិព័រណ៍​ក្នុង​ឆ្នាំ​២០១៧ អំពី​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ​(CIMIF) និង​ឧស្សាហកម្ម​សំលៀកបំពាក់ & វាយ​ន​ភណ្ឌ​កម្ពុជា​អន្តរជាតិ (CTG) នឹង​ប្រារព្ធ​ធ្វើឡើង​ដំណាលគ្នា​ចាប់ពី​ថ្ងៃទី ២៥ ដល់​ថ្ងៃទី ២៨ ខែសីហា នៅក្នុង​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​ការតាំង​បង្ហាញ​ទាំងពីរ​នេះ​នឹងមាន​អ្នក​តាំងពិព័រណ៍​ចំនួន ១៧៥ ក្រុមហ៊ុន មកពី ១៤ ប្រទេស​និង​តំបន់ ដែលមាន​ដូចជា កម្ពុជា ប៊ុលហ្គារី ចិន អាល្លឺម៉ង់ ហុងកុង ឥណ្ឌា អ៊ីតាលី ឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី សាំង​ហ្គា​ពួរ តៃវ៉ាន់ ថៃ និង វៀតណាម ដើម្បី​បង្ហាញ​ពី​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​និង​ដំណោះស្រាយ​ល្អប្រសើរ​នូវ​ស្តង់​ចំនួន​២០០​។​

​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Yorkers Trade & Marketing Service Co., Ltd និង​មានការ​គាំទ្រ​ពី​រដ្ឋាភិបាល និង​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ហើយ​សហការ​រៀបចំ​ដោយ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម សភាពាណិជ្ជកម្ម​កម្ពុជា (CCC) សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និង​ជាពិសេស​ត្រូវបាន​គាំទ្រ​ជា​ផ្លូវការ​ដោយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម (TPD)​។​


​រូបថត​កាលពី​ឆ្នាំមុន​

​នេះ​ជា​វេទិកា​ជំនួញ​ពាណិជ្ជកម្ម​តែមួយគត់​សម្រាប់​វិស័យ​ឧស្សាហកម្ម ហើយ​ការតាំងពិព័រណ៍​ទាំងពីរ​នេះ​បានរួម​បញ្ចូល​សមាសធាតុ​សំខាន់ៗ​ទាំងអស់​នៅក្នុង​វិស័យ​ឧស្សាហកម្ម មានដូចជា​៖ ជ័រ​ប្លា​ស្ទិ​ច និង​កៅស៊ូ​, ការបោះពុម្ព​, ការ​វេច​ខ្ចប់​, ការកែច្នៃ​ម្ហូបអាហារ​, គ្រឿងចក្រ​កសិកម្ម​, ឧបករណ៍ និង​គ្រឿងបន្លាស់​អេ​ឡិច​ត្រូ​និ​ច​, គ្រឿងបន្លាស់​រថយន្ត​, វិស្វកម្ម​ថាមពល និង​អគ្គិសនី​, និង​សំលៀកបំពាក់ និង​វាយ​ន​ភណ្ឌ​។​

​ជាមួយនឹង​វត្តមាន​អ្នក​តាំងពិព័រណ៍​ដ៏​មាន​សក្ដានុពល​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ​ជាច្រើន​ក្រុមហ៊ុន អ្នកជំនួញ និង​អ្នកទស្សនា​នឹង​អាច​រកឃើញ​អ្នកផ្គត់ផ្គង់​ដ៏​ល្អ​បំផុត​នូវ​ផលិតផល​ដែល​ពួកគេ​ត្រូវការ​ក្នុង​វិស័យនេះ​តាមរយៈ​វេទិកា​ជំនួញ​ពាណិជ្ជកម្ម​មួយ​នេះ​។​

​សមាគម​ឧស្សាហកម្ម​នៅ​តៃវ៉ាន់​បានបង្ហាញ​ការគាំទ្រ​យ៉ាង​អស្ចារ្យ​សម្រាប់​ការតាំង​បង្ហាញ​នេះ តាមរយៈ​ការដឹកនាំ​សមាជិក​សំខាន់ៗ​របស់គេ​ដើម្បី​ចូលរួម​ការតាំងពិព័រណ៍​នេះ​រួមមាន សមាគម​រោងចក្រ​ផលិត​អគ្គិសនី និង​អគ្គិសនី​តៃវ៉ាន់ (TEEMA) សមាគម​អ្នក​ផលិត​រថយន្ត​ដឹកជញ្ជូន​តៃវ៉ាន់ (TVMA) និង​វិទ្យាស្ថាន​ស្រាវជ្រាវ​វាយនភ័ណ្ឌ​តៃវ៉ាន់ (TTRI) ។ យីហោ​ល្បីៗ​នៅ​ទូទាំង​ពិភពលោក​នឹង​ជួបជុំគ្នា​នៅក្រោម​ដំបូល​តែមួយ​ដើម្បី​ចាប់យក​ឱកាស​ទីផ្សារ​កម្ពុជា​ដែលជា​ទីផ្សារ​វិនិយោគ​ដ៏​គួរឱ្យ​ទាក់ទាញ​បំផុត​។ ក្នុង​ពិព័រណ៍ CIMIF ឆ្នាំនេះ មាន​ក្រុមហ៊ុន​មួយចំនួន​គួរ​ឲ្យ​កត់សម្គាល់ ដូចជា​៖

  • ក្រុមហ៊ុន RIECKERMANN ដែលជា​ក្រុមហ៊ុន​ផលិត និង​ឯកទេស​ខាង​ការបោះពុម្ព និង​ការ​វេច​ខ្ចប់​គ្រឿង​ម៉ាស៊ីន​សម្រាប់​ម្ហូបអាហារ​ឱសថ​និង​គ្រឿង​កែ​សម្ផស្ស​
  • ក្រុមហ៊ុន RMA ដែលជា​អ្នក​ផលិត​នូវ​ផលិតផល​ចម្រុះ​ក្នុង​វិស័យ​រថយន្ត​និង​កសិកម្ម បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បង្ហាញ Forklifts សម្រាប់​ការប្រើប្រាស់​បាន​យ៉ាងច្រើន​
  • ក្រុមហ៊ុន BALEV ដែលជា​ក្រុមហ៊ុន​ប៊ុលហ្គារី​ឯកទេស​លើ​ការផលិត​ម៉ាស៊ីនត្រជាក់​ខ្យល់​។​
  • ម៉ាស៊ីន​វាយ​ប្លា​ស្ទិ​ក​ដែល​តាំង​បង្ហាញ​ដោយ​ក្រុមហ៊ុន EVERPLAST
  • ម៉ាស៊ីន​ផលិត​កាបូប​ប្លា​ស្ទិ​ក បង្ហាញ​ដោយ​ក្រុមហ៊ុន CHAO WEI
  • ម៉ាស៊ីន​ផ្លុំ PET ពី​ក្រុមហ៊ុន KEENPRO
  • ម៉ាស៊ីនបោះពុម្ព PET ពី DAELONG
  • ម៉ាស៊ីនបោះពុម្ព​បញ្ចូល​ប្លា​ស្ទិ​ក​ពី​ក្រុមហ៊ុន CHESO និង​មាន​ការតាំង​បង្ហាញ​ជាច្រើន​ទៀត​។​

​ចំណែក CTG វិញ នឹង​បង្ហាញ​ពី​បរិបទ​នៃ​ឧបករណ៍​បរិក្ខារ​បច្ចេក​វិទ្យា និង​សេវាកម្ម​ជាច្រើន​ទាក់ទង​នឹង​ដំណើរការ​វាយ​ន​ភណ្ឌ និង​សំលៀកបំពាក់​ទាំងអស់ និង​ទិដ្ឋភាព​ផលិតកម្ម​ផងដែរ​។ ក្នុងចំណោម​ក្រុមហ៊ុន​តាំងពិព័រណ៍​សំខាន់ៗ រួមមាន​ក្រុមហ៊ុន JUKI ដែលជា​ម៉ាក​យីហោ​ឈានមុខ​គេ​របស់​ព​ភព​លោក​សម្រាប់​ម៉ាស៊ីនដេរ​គ្រប់​ប្រភេទ និង​ក្រុមហ៊ុន HAN-BOND ដែល​នឹង​បង្ហាញ​ពី​ម៉ាស៊ីន​កាត់​និង​ម៉ាស៊ីន​គំនូរ​អុ​ប​ទិ​ក​។ សូម​ចូលរួម​ទស្សនា CIMIF & CTG ដើម្បី​ទទួលបាន​ព័ត៌មាន​ពី​ម៉ាស៊ីន​ឧស្សាហកម្ម​ដែលមាន​គុណភាព​ខ្ពស់ ហើយ​អាច​សិក្សា​ពី​ការអភិវឌ្ឍន៍​នៃ​ឧស្សាហកម្ម​ចុងក្រោយ​បំផុត និង​ឱកាស​ក្លាយជា​ដៃគូ​ជំនួញ​ឧស្សាហកម្ម​ជាមួយ​ក្រុមហ៊ុន​ធំៗ​ក្នុង​ទីផ្សារ​អន្តរជាតិ​។​

សម្រាប់​ព័ត៌មាន​បន្ថែម និង​តារាង​ឈ្មោះ​អ្នក​តាំងពិព័រណ៍ និង​ទីតាំង​នៃ​ការតាំងពិព័រណ៍ សូម​ចូលទៅ​គេហទំព័រ www.camboexpo.com

ព័ត៌មាន​ពិព័រណ៍​៖

  • កាលបរិច្ឆេទ​៖ ថ្ងៃ​សុក្រ ទី​២៥ – ថ្ងៃអាទិត្យ ទី​២៧ សីហា ម៉ោង ៩៖០០ ព្រឹក ដល់ ៥៖០០ ល្ងាច​
  • ថ្ងៃ​ច័ន្ទ ទី​២៨ សីហា​ម៉ោង ៩៖០០ ព្រឹក ដល់ ៣៖០០ ល្ងាច ការចូល​ទស្សនា​៖
  • សម្រាប់តែ​អ្នកជំនួញ​តែប៉ុណ្ណោះ (​មាន​នាមប័ណ្ណ ឬ​លិខិត​អ​ញ្ចើ​ញ​)
  • សម្គាល់​៖ កុមារ​ក្រោម​អាយុ​១២​ឆ្នាំ គឺ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​ទស្សនា​ឡើយ​
  • ទីកន្លែង​៖ មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​
  • អាស័យដ្ឋាន​៖ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កោះ​ពេជ្រ ភ្នំពេញ​
  • ពិធី​សម្ពោធ​៖ ថ្ងៃ​សុក្រ ទី​២៥ ខែសីហា វេលា​ម៉ោង ៩៖០០​នាទី​ព្រឹក​

ទាក់ទង​សួរ​ព័ត៌មាន​៖

  • អ្នកគ្រប់គ្រង​ការតាំងពិព័រណ៍ Chan Chao International Co., Ltd.
  • លោក Mr. Akai Lin
  • អ៊ី​ម៉ែ​ល​: akai@chanchao.com.tw

​ការិយាល័យ​នៅ​កម្ពុជា​

  • លោក ស្រ៊ុន សម្បត្តិ​
  • លេខ​ទូរស័ព្ទ​៖ 069-50-53-12 / 010-28-02-57
  • អ៊ី​ម៉ែ​ល​៖ sambathsrun010@gmail.com

​ក្រុមហ៊ុន Yorkers ជា​ក្រុមហ៊ុន​ឯកទេស​លើ​រៀបចំ​ការតាំងពិព័រណ៍​នៅ​អាស៊ី អាស៊ី​ខាងត្បូង និង​ប្រទេស​ចិន​ជាង​៣​ទសវត្សរ៍ ដែលមាន​បទពិសោធន៍​រៀបចំ​ពិព័រណ៍​ទាក់ទង​នឹង​គ្រឿង​ម៉ាស៊ីន​នៅ​ប្រទេស បង់​ក្លា​ដេ​ស កម្ពុជា ចិន ប៉ា​គី​ស្ថាន មី​យ៉ាន់​ម៉ា តៃវ៉ាន់ និង​វៀតណាម ជាច្រើន​ឆ្នាំ​។ ដោយ​ផ្អែកលើ​បទពិសោធន៍​ទាំងអស់នេះ ក្រុមហ៊ុន Yorkers ប្រាកដថា​ការតាំងពិព័រណ៍​របស់​ខ្លួន​គឺជា​វេទិកា​មួយ​ដើម្បី​ស្វែងរក​ឱកាស​ពាណិជ្ជកម្ម សម្រាប់​ទីផ្សារ ដែល​កំពុង​រីកចម្រើន​មួយ​នេះ​៕​ដោយ​៖ លីដា​/sn

​ការតាំងពិព័រណ៍​វៀតណាម​៖ http://www.linkage-vn.com/

​ការតាំងពិព័រណ៍​បង់​ក្លា​ក្លា​ដេ​ស​៖ http://www.bangla-expo.com/

​ការតាំងពិព័រណ៍​កម្ពុជា​៖ http://www.camboexpo.com/

​ការតាំងពិព័រណ៍​មី​យ៉ាន់​ម៉ា​៖ http://www.myanmar-expo.com/

​ប្រភព​៖sabay