ពិព័រណ៍​ឧស្សាហកម្ម​វប្បធម៌ “​គំនិត​ច្នៃប្រឌិត​ខេត្ត​យូ​ន​ណាន​” ឆ្នាំ​២០១៨

984
ចែករម្លែក

ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៨ ពិព័រណ៍​ឧស្សាហកម្ម​វប្បធម៌​“​គំនិត ច្នៃប្រឌិត​ខេត្ត​យូ​ន​ណាន​” ឆ្នាំ​២០១៨ បាន​បើក​ពិព័រណ៍​ជា​ផ្លូវការ​នៅ​ខេត្ត យូ​ន​ណាន​។ វត្ថុ​សិប្បកម្ម​ចម្លាក់​យក់ ស្នាដៃ វិចិត្រសិល្បៈ​ផលិតផល​វិទ្យាសាស្ត្រ ឈានមុខ​វប្បធម៌ គំនូរជីវចល​យុវជន និង​ផលិតផល ឧស្សាហកម្ម​វប្បធម៌ ជាដើម​បាន​ត្រូវដាក់​តាំងពិព័រណ៍​ក្នុង ឱកាស​ពិព័រណ៍​នេះ ។ ពិព័រណ៍​នេះ បានបង្ហាញ​ឱ្យឃើញ​ពី​ការរីកចម្រើន​នៃ ឧស្សាហកម្ម​វប្បធម៌​ខេត្ត​យូ​ន​ណាន ព្រមទាំង​វប្បធម៌ ដ៏​ក្រាស់ក្រែល​និង​ជំនឿ​ចិត្ត យ៉ាងរឹងមាំ​របស់​ខេត្ត​យូ​ន​ណាន ដើម្បី ដើរ​ឆ្ពោះទៅកាន់​អនាគត ។​

​សហគ្រាស​វប្បធម៌​ជាតិ និង អន្តរជាតិ​ចំនួន​ជាង​១.២០០​សហគ្រាស បាន​ចូលរួម​ក្នុង​ពិព័រណ៍​នេះ ។ នេះ​បាន ធ្វើឱ្យ​ពិព័រណ៍​នេះ​ក្លាយទៅជា​កម្មវិធី ផ្លាស់ប្តូរ​វប្បធម៌​ដ៏​អធិកអធម​និង​ជា​ទិវា​វប្បធម៌ ដែលមាន​ប្រជាប្រិយភាព ក្នុងសង្គម ។ ពិព័រណ៍​វប្បធម៌​នេះ​ជា ពិព័រណ៍​មួយ​ដែល​ប្រកបដោយ គំនិត ច្នៃប្រឌិត​លក្ខណៈពិសេស និង​កម្លាំង ទាក់ទាញ ។ ក្នុង​ពន្លា​ពិព័រណ៍​វប្បធម៌ និង​បច្ចេកវិជ្ជា (​ពន្លា​ពិព័រណ៍​លេខ​៦) អ្នកទស្សនា​អាច​ទស្សនា​ដោយផ្ទាល់​ភ្នែក​នូវ​ប្រជុំ​សំណង់​បុរាណ របស់​ក្រុង គុន​មីង តាមរយៈ​បច្ចេកទេស VR, AR,CR ហើយនឹង​អាចមាន​ការយល់ ដឹង​កាន់តែច្បាស់​អំពី​ប្រវត្តិសាស្ត្រ​បុរាណ​។​

​ត្បូង​យក់​របស់​ខេត្ត​យូ​ន​ណាន មានឈ្មោះ​ល្បីល្បាញ​ទាំង​ក្នុង​និង​ក្រៅ ប្រទេស​ចិន ។ ពន្លា​ពិព័រណ៍​លេខ​១ សម្រាប់​ដាក់តាំង​ពិព័រណ៍​នូវ​ផលិតផល​រតនវត្ថុ​បានទទួល​នូវ​ការ ចាប់អារម្មណ៍ ពី​សំណាក់​អ្នកទស្សនា​ជាតិ​និង​អន្តរ​-​ជាតិ ។ វត្ថុ​សិប្បកម្ម​ចម្លាក់​ត្បូង​យក់ ត្បូង ទទឹម ត្បូង​កណ្តៀង និង​គជ់​ដែល​ត្រូវ បានដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​ទាំង​នោះបាន​ទាក់ ទាញ​ក្រសែភ្នែក​របស់​អ្នក ចូលចិត្ត​ចម្លាក់​ត្បូង​ច្រើន ។ ក្នុង​ពន្លា ពិព័រណ៍​លេខ​២ សម្រាប់​ដាក់តាំង ពិព័រណ៍​នូវ​វត្ថុ​សិប្បកម្ម​វិចិត្រសិល្បៈ ជាង​សិប្បកម្ម​ជាង​២០​រូប​ដែល​មកពី ប្រទេស​ចិន ជប៉ុន និង​កូរ៉េខាងត្បូង បាន​នាំយក​វត្ថុ​សិប្បកម្ម​ប្រណីត​ចំនួន ជាង ១០០ មក​ចូលរួម​ពិព័រណ៍​វប្បធម៌ ខេត្ត​យូ​ន​ណាន​នេះ​ដែល​បានទទួល​ការ ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នក ទស្សនា​គ្រប់ៗ​គ្នា ។​

​ពិព័រណ៍​វប្បធម៌​នេះ​បាន​ទាក់ទាញ ពាណិជ្ជករ​និង​អ្នកទស្សនា​ដ៏​ច្រើនសន្ធឹក​សន្ធាប់​។ ក្នុងឱកាស នេះ​ទំនៀមទម្លាប់ ប្រពៃណី​និង​ភាពទាន់សម័យ​បុរាណកាល​និង​បច្ចុប្បន្នកាល​បច្ចេកវិជ្ជា​និង​គំនិត ច្នៃប្រឌិត​បាន​ត្រូវ​ច្របាច់​បញ្ចូល គ្នា​យ៉ាង ស៊ីជម្រៅ​។ នេះ​បាន​បញ្ចាំង​ឱ្យឃើញ​ពី​សក្តានុពល ដ៏​ធំធេង​និង​កម្លាំង ទាក់ទាញ ដ៏​រស់​រវើក​របស់​ឧស្សាហកម្ម វប្បធម៌​នៃ ខេត្ត​យូ​ន​ណាន ៕ ដោយ​ហូ​វ ធី​ង​ធី​ង​

​ការសម្តែង​តន្ត្រី​ជនជាតិ​នៅ ក្នុងអំឡុង​កម្មវិធី​ពិព័រណ៍​ដែលមាន​ការទាក់ទាញ (​រូបថត​ដោយ Yang Zheng)​