ពិព័រណ៍​«​ម្ហូបអាហារ​និង​ភេសជ្ជៈ​ថៃ​»​ពង្រឹង​ទំ​នា​ក៉​ទំនង​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​និង​អាជីវកម្ម​រវាង​ថៃ​-​កម្ពុជា

99
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ​បានរៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​«​ម្ហូបអាហារ​និង​ភេសជ្ជៈ​ថៃ​ឆ្នាំ​២០២០THAIFOOD&BEVERAGEFESTIVAL2020»​ចាប់ពី​ថ្ងៃទី​២២​ខែកុម្ភៈ​រហូតដល់​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០២០​នៅ​ផ្សារ​ម៉ាក្រូ​សែន​សុខ​រាជធានី​ភ្នំពេញ​។​

​ពិព័រណ៍​នេះ​មាន​ទំនិញ​ម្ហូបអាហារ​និង​ភេសជ្ជៈ​ថៃ​ជាច្រើន​ប្រភេទ​ដោយមាន​ការលក់​បញ្ចុះតម្លៃ​យ៉ាង​ពិសេស​ព្រមទាំង​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​អាច​ទស្សនាការ​ចម្អិន​និង​ភ្លក្ស​ម្ហូប​ថៃ​ពី​ភោជនីយដ្ឋាន​ថៃ​ដែល​ទទួលបាន​ស្លាក​សញ្ញា​បញ្ជាក់​ពី​គុណភាព​មុខម្ហូប​ថៃ Thai Select​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​កម្មវិធី​ផ្សព្វផ្សាយ «​ម្ហូបអាហារ និង​ភេសជ្ជៈ​ថៃ ឆ្នាំ ២០២០​កាលពី​រសៀល​ថ្ងៃទី​២២ ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​ផ្សារ​ម៉ាក្រូ​សែន​សុខ​លោក​ជី​រ៉ាវុធ​សុ​វណ្ណា​អាត​អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​ស្ថាន​ឯកអគ្គរាជទូត​ថៃ បាន​មានប្រសាសន៍ថា​៖​កម្មវិធី​ផ្សព្វផ្សាយ និង ភេសជ្ជៈ នា​លើក​នេះ គឺជា​កម្មវិធី​ជំរុញ​ការ លក់ទំនិញ​ម្ហូបអាហារ​និង ភេសជ្ជៈ​ថៃ នៅ​ផ្សារ​ម៉ាក្រូ​សាខា​ភ្នំពេញ​។​ដែល​រៀបចំឡើង​ចាប់ ២២ ខែកុម្ភៈ​ដល់​ថ្ងៃ​១​ខែមីនា​ឆ្នាំ​២០២០​ដើម្បី​បើកឱកាស​ឱ្យ​ប្រជាជន​កម្ពុជា​បាន​ទិញ​ទំនិញ​ដែលមាន​គុណភាព​ក្នុងតម្លៃ​សមរម្យ​។​

​ទន្ទឹមនឹង​នោះដែរ​ក៏បាន​ជួយ​ជំរុញ​ការពង្រីក​ទីផ្សារ​ទំនិញ​ថៃ​ដោយ​នាំយក​ទំនិញ​ម្ហូបអាហារ​និង​ភេសជ្ជៈ​រួមទាំង​សម្ភារ​វេច​ខ្ចប់​ម្ហូបអាហារ​ដែលមាន​ដាក់លក់​ស្រាប់​ដើម្បី​រៀបចំ​កម្មវិធី​ជំរុញ​ការលក់​ដោយ​រួមទាំង​អស់​៥០​ម៉ាក​ឬ​១៦​ស្តង់​មានដូចជា​៖​អាហារ​ស្ងួត​១២​ស្តង់​,​ផ្លែឈើ​ទឹកដោះគោ​និង សាច់ក្រក​៣ ស្តង់​, សំភារៈ​សម្រាប់​វេច​ខ្ចប់​ម្ហូបអាហារ​១​ស្ដង់​។​

​លោក​ប៉ាន់​យ៉ា​រ៉ា​ក់​ភូ​ន​សាប់​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែងថា​៖​ពិព័រណ៍​នេះ​មាន​សារៈសំខាន់​ដើម្បី​ទទ​ទយ​ល​ស្គាល់​និង​ជំរុញ​ការលក់ទំនិញ​ម្ហូបអាហារ​និង​ភេសជ្ជៈ​របស់​ថៃ​។​ទំនិញ​ទាំងនេះ​កំពុងមាន​ការពេញនិយម​ទាំង​នៅក្នុង​ប្រទេស​ថៃ​និង​កម្ពុជា​។​លោក​បាន​បញ្ជាក់ថា​«​នេះ​ជាការ​ប្រមូលផ្តុំ​ទំនិញ​ម្ហូបអាហារ​និង​ភេសជ្ជៈ​របស់​ថៃ​ដែលមាន​គុណភាព​និង​ជា​ឱកាស​ក្នុងការ​ផ្សព្វផ្សាយ​ទំនិញ​របស់​ថៃ​ឱ្យ​ប្រជាជន​កម្ពុជា​ស្គាល់​កាន់តែ​ច្រើនឡើង​។​ជាពិសេស​ពង្រឹង​ទំ​នា​ក៉​ទំនង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​អាជីវកម្ម​រវាង​ប្រទេស​ទាំងពីរ​ឱ្យមាន​ភាពល្អប្រសើរ​»​។

​លោក យុទ្ធភូមិ ចៈរើន​សុខ អ្នកគ្រប់គ្រង​ទូទៅ​ផ្សារ​ម៉ាក្រូ​ខេ​ម​បូ​ឌា បានឱ្យដឹងថាៈ ផ្សារ​ម៉ាក្រូ បច្ចុប្បន្ន មាន​ទំនិញ​ជាង​១​ម៉ឺន​មុខ​ក្នុងនោះ​ទំនិញ​ប្រមាណ​៧០​ភាគរយ​ជា​ទំនិញ​មកពី​ប្រទេស​ថៃ​។​ពិព័រណ៍ «​ម្ហូបអាហារ​និង​ភេសជ្ជៈ​ថៃ​ឆ្នាំ​២០២០»​នាពេលនេះ​ជាការ​ណែនាំ​ទំនិញ​ថ្មីៗ​ដល់​អាជីវករ​និង​ប្រជាជន​កម្ពុជា ក៏ដូចជា​ការបើកឱកាស​ថ្មី​ដល់​អាជីវករ​ថៃ​ផងដែរ​៕S/

​ចំណងជើង​រូបថត​៖​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ​បានរៀបចំ​កម្មវិធី​ផ្សព្វផ្សាយ «​ម្ហូបអាហារ និង​ភេសជ្ជៈ​ថៃ ឆ្នាំ ២០២០ »​ចាប់ពី​ថ្ងៃទី​២២​ខែកុម្ភៈ​រហូតដល់​ថ្ងៃទី​១​ខែមីនា ឆ្នាំ​២០២០​នៅ​ផ្សារ​ម៉ាក្រូ សែន​សុខ​រាជធានី​ភ្នំពេញ​