ពិព័រណ៍ CES ៖ បច្ចេកវិជ្ជា​សម្គាល់​ផ្ទៃមុខ​ចាប់ផ្តើម​បំពាក់​នៅលើ​ឧបករណ៍ប្រើប្រាស់​ផ្សេងៗ​នៅក្បែរ​ដៃ​អ្នក​

545
ចែករម្លែក
  • 3
    Shares

​សាក​ស្រមៃ អ្នក​កំពុង​ដើរចូល​ទៅក្នុង​ហាង​មួយ​ដែល​មនុស្ស​យន្ត​ស្វាគមន៍​អ្នក​ដោយ​ហៅ​ឈ្មោះ​របស់​អ្នក ឱ្យ​អ្នក​ដឹងថា​ទំនិញ​បញ្ជា​ទិញ​តាម​អន​ឡាញ​របស់​អ្នក​គឺ​រួចរាល់​ហើយ បន្ទាប់មក​ណែនាំ​ផលិតផល​ផ្សេងទៀត​ដែល​អ្នក​ចង់បាន​។​

​បច្ចេកវិជ្ជា​សម្គាល់​មុខ​មនុស្ស​កំពុង​ធ្វើឱ្យ​រឿង​ទាំងអស់នេះ​អាច​កើតឡើង​បាន ខណៈដែល​បច្ចេកវិជ្ជា​នេះ​កាន់តែ​រីកចម្រើន​នៅក្នុង​ផលិតផល​ប្រើប្រាស់​ផ្សេងៗ រថយន្ត ព្រមទាំង​សេវាល​ក់រាយ​និង​សណ្ឋាគារ ក្រៅពី​ការប្រើប្រាស់​យូរអង្វែង​ដ៏​ចម្រូងចម្រាស់​របស់​វា​នៅក្នុង​ការអនុវត្ត​ច្បាប់​និង​សន្តិសុខ​។​

​នៅ​ពិព័រណ៍​គ្រឿង​អេឡិចត្រូនិក​ឆ្នាំ ២០១៩ (CES) នៅ​ទីក្រុង​ឡាស​វេ​ហ្គាស​ក្នុង​សប្តាហ៍​នេះ ក្រុម​អ្នក​តាំងពិព័រណ៍​បានចង្អុលបង្ហាញ​ពី​របៀប​ដែល​បច្ចេកវិជ្ជា​សម្គាល់​ផ្ទៃមុខ​អាច​ត្រូវបាន​ប្រើ​ដើម្បី “​ធ្វើ​បដិរូបកម្ម​” (​សម្គាល់ថា​ជា​នរណាម្នាក់​) នូវ​បទពិសោធន៍​នានា និង បង្កើន​សន្តិសុខ​ផ្ទាល់ខ្លួន​។​

​ខណៈ​បច្ចេកវិជ្ជា​សម្គាល់​ផ្ទៃមុខ​ត្រូវបាន​ប្រើ​នៅលើ​ស្មា​ត​ហ្វូ​ន​រាង​យូរហើយ​ដែរនោះ ឥឡូវ​គេ​ក៏បាន​ប្រើប្រាស់​វា​លើ​រឿង​មួយចំនួន​ផងដែរ រួមមាន​ប្រព័ន្ធ​ថែទាំ​និង​ប្រព័ន្ធ​ត្រួតពិនិត្យ​ការចេញចូល​សម្រាប់​ផ្ទះ​និង​ការិយាល័យ រួមជាមួយ​កម្មវិធី​សម្រាប់​លក់រាយ​ផ្សេងៗ​។​

​លោក​ស្ទី​វ ខា​លីន ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន Robotics ដែល​បង្ហាញ​ដល់​អ្នក​ចូល​មើល​ពិព័រណ៍ CES ពី​របៀប​ដែល​មនុស្ស​យន្ត Pepper របស់​ក្រុមហ៊ុន​អាច​ផ្តល់ជូន​អតិថិជន​នូវ​ការយកចិត្តទុកដាក់​តា​ម​ចំណង់​ចំណូលចិត្ត បាន​និយាយថា បច្ចេកវិជ្ជា​មនុស្ស​យន្ត​នេះ​ក៏​អាច​ប្រើ​នៅក្នុង​សណ្ឋាគារ​បានដែរ កន្លែង​ដែល​ប្រព័ន្ធ​ស្វ័យ​ប្រ​វ​តិ្ត​អាច​ផ្តល់នូវ​បទពិសោធ​ដើម្បី​បំពេញ​បំណង​ផ្ទាល់ខ្លួន​ដល់​អតិថិជន​ជាប្រចាំ​។​

​លោក​ខា​លីន​បាន​និយាយថា «​មនុស្ស​យន្ត​នេះ​អាច​និយាយថា “​សូម​ស្វាគមន៍​ការ​ត្រឡប់មកវិញ​, អ្នក​មិនចាំបាច់​ឈរ​តម្រង់​ជួរ​ទេ​, យើង​បាន​ពិនិត្យ​ការ​កក់​បន្ទប់​របស់​អ្នក​រួចហើយ និង យើង​បាន​ផ្ញើ​លេខ​កូដ​ចូល​បន្ទប់​ទៅ​ទូរស័ព្ទ​របស់​អ្នក​ហើយ​”​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​នានា​នៅ​ពិព័រណ៍ CES ក៏បាន​បង្ហាញ​ពី​របៀប​ដែល​បច្ចេកវិជ្ជា​សម្គាល់​ផ្ទៃមុខ​អាចធ្វើឱ្យ​ប្រសើរឡើង​និង​ធ្វើ​បដិរូបកម្ម​បទពិសោធ​ន៍​ធ្វើដំណើរ​តាមរយៈ​តន្ត្រី​ការកម្សាន្ត​និង​ចំណង់​ចំណូលចិត្ត​ផ្សេងទៀត​ផងដែរ​។​

​លោក​អា​បេ ឈិន នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន Byton បាន​និយាយថា រថយន្ត​របស់ខ្លួន​ដែល​គ្រោង​នឹងដាក់​លក់​នៅ​ចុងឆ្នាំ​នេះ អាច​ផ្តល់​ការណែនាំ​មាន​ប្រយោជន៍​ផ្សេងៗ ដោយ​ផ្អែកលើ​ការ​សម្គាល់​មុខ​មនុស្ស​។​

​លោក​ឈិន​បាន​ប្រាប់​នៅ​ពិព័រណ៍ CES ថា “​វា​ដឹងថា​នរណា​ខ្លះ​កំពុង​នៅក្នុង​ឡាន​, តើ​អ្នក​បាន​បើកបរ​លើផ្លូវ​យូរ​ប៉ុនណា​ហើយ និង​អ្វីដែល​អ្នក​ចូលចិត្ត​ញ៉ាំ ដូច្នេះ​វា​អាចធ្វើ​ការណែនាំ​នូវ​ភោជនីយដ្ឋាន​ណាមួយ​ដល់​អ្នក​”៕ ដោយ៖ កញ្ញាដាលីស

នាង​អេ​ឡា យួន នៃ​ក្រុមហ៊ុន​ចិន Tuya បង្ហាញ​ពី​របៀប​ដែល​បច្ចេកវិជ្ជា​សម្គាល់​មុខ​មនុស្ស​បដិសេធ​ឬ​យល់ព្រម​ឱ្យចូល​ក្នុង​ការិយាល័យ
រថយន្ត​គំរូ Byton បំពាក់​បច្ចេកវិជ្ជា​សម្គាល់​ផ្ទៃមុខ អាច​ប្រាប់ថា​អ្នកបើកបរ​យូរ​ប៉ុនណា និង​ណែនាំ​ភោជនីយដ្ឋាន​ដែលមាន​មនុស្ស​ឆ្ងាញ់
មនុស្ស​យន្ត Pepper អាច​ប្រើ​បច្ចេក​វិ​ជ្ជ​សម្គាល់​មុខ​ដើម្បី​ស្វាគមន៍​អតិថិជន​ក្នុង​ផ្សារ​ទំនើប​ឬ​សណ្ឋាគារ