ពិភពលោក​ស្វាគមន៍​ឆ្នាំ ២០១៩

931
ចែករម្លែក

​ពិធី​អបអរ​ឆ្នាំ​ថ្មី ២០១៩ បានធ្វើ​ឡើង​នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ​នៅក្នុង​ទីក្រុង​នានា​ជុំវិញ​ពិភពលោក​។

​ទីក្រុង​ធំៗ​លើ​ពិភពលោក​ដែល​បាន​បាញ់​កាំជ្រួច​អបអរ​ឆ្លង​ឆ្នាំ​រួមមាន​ដូចជា ៖
១. ទីក្រុង​ប៉ារីស​


២. ទីក្រុង​បែរ​ឡាំង​


៣. ទីក្រុង​ស៊ីដនី​


៤. ទីក្រុង​អាក់​លែ​ន (​នូ​វែ​ល​សេ​ឡង់​)


៥. ទីក្រុង​សេ​អ៊ូ​ល​


៦. ទីក្រុង​ឌូ​បៃ​


៧. ទីក្រុង​មូ​ស្គូ​


៨. ទីក្រុង​ញូវយ៉ក​។

៩.ជប៉ុន​

​តាម​ទម្លាប់​ជប៉ុន​ស្វាគមន៍​ឆ្នាំ​ថ្មី​ជាមួយនឹង​ការ​ទៅ​វត្ត​ឬ​ទី​សក្ការ តែ​ឆ្នាំនេះ​មនុស្ស​ប្រមាណ​៣០.០០០​នាក់​បាននាំគ្នា​ពពាក់ពពូន​ទៅ​ទស្សនា​អ្នក​ប្រដាល់​អាមេរិក ផ្ល​យ​ ​មេ​វេ​ឌ័​រ វាយ​ផ្តួល​យកប្រាក់​ថ្លៃឈ្នួល​ឡើង​រេញ​ប្រមាណ​៩​លាន​ដុល្លារ​លើ អ្នក​ប្រដាល់សេរី​ជប៉ុន តេន​ស៊ីន ណា​ស៊ូ​កា​វ៉ា នៅក្នុង​ទឹក​ទី​១​។​

១០.ថៃឡង់​ដ៍​

​ខណៈ​ជនជាតិ​ថៃ​ភាគច្រើន​នាំគ្នា​ប្រារព្វ​ឆ្នាំ​ថ្មី​ជាមួយនឹង​ការ​ទស្សនា​ការបាញ់​កាំជ្រួច ពួក​អ្នកមាន​ជំនឿ​រាប់រយ​នាក់​បាននាំគ្នា​ចូលដេក​ក្នុង​ក្តារ​មឈូស​នៅ​វត្ត​មួយ​នៅ​ជាយ​​ក្រុង​បាងកក​។​ពួកគេ​ជឿថា​ពិធី​នេះ តំណាងអោយ​ស្លាប់​និង​រស់​ឡើងវិញ ជួយ​កំចាត់​សំណាងអាក្រក់​និង​អនុញ្ញាតអោយ​ពួកគេ​កើត​សាជាថ្មី និង​ចាប់ផ្តើម​ស្រស់ស្រាយ​ជា​​ថ្មី​នៅ​ឆ្នាំ​ថ្មី​។​

​ពួក​អ្នក​ច​ល​រួម​កាន់​ផ្កា​និង​ធូប​ខណៈ​លោកសង្ឃ​គ្រប​ក្រណាត់​ពណ៌​ផ្កាឈូក​និង​សូត្រធម៌​សំរាប់​អ្នកស្លាប់​៕

ដោយ៖ កញ្ញាដាលីស/វាសនា