ចែករម្លែក
  • 10
    Shares

ដោយ​: គូលែន / សៀមរាប​: ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ នៅ​បន្ទប់​ប្រជុំ​សាលាខេត្ត​សៀមរាប លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ជួបពិភាក្សា​ការងារ ជាមួយ​ប្រតិភូ​ក្រុមហ៊ុន​មី​នី​បៀ (MinebeaMitsumi) ដែល​ដឹកនាំ​ដោយ​លោក យូ​ស៊ី​ហ៉ី​សា កៃ​ណឺ​ម៉ា អគ្គនាយក​ក្រុមហ៊ុន MinebeaMitsumi នៅ​គម្រោង​ដើម្បី​បំពាក់​អំពូល​ភ្លើង LED នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​លោក ទៀ សីហា បាន​និយាយថា ក្នុងជំនួប​ពិភាក្សា​ការងារ​នេះ រដ្ឋបាលខេត្ត​យល់ឃើញថា ផលិតផល​អំពូល​ភ្លើង​បំភ្លឺ​សាធារណៈ​ប្រភេទ LED រស់​ក្រុមហ៊ុន​មី​នី​បៀ គឺ​ពិតជា​បាន​ចូលរួមចំណែក​កាត់បន្ថយ​ឧស្ម័ន​កាបូ​និ​ច ក្នុង​បរិយាកាស​ពិតប្រាកដ​។​

​លោក​បាន​បន្តថា ដូចនេះ​រដ្ឋបាលខេត្ត​ក៏បាន​សម្រេច​ស្នើ​សុំអោយ ក្រុមហ៊ុន​មី​នី​បៀ អនុវត្ត​គម្រោង​របស់ខ្លួន នៅ​ខេត្តសៀមរាប ដោយ​ខេត្ត​បានស្នើ​សុំ​អំពូល​ប្រភេទ LED ចំនួន ១៩៥០​គ្រាប់ ដើម្បី​ធ្វើការ​បំពាក់​តាម​ដងផ្លូវ​សំខាន់ៗ ចំនួន ៣២​ខ្សែ ក្នុង​ក្រុង​សៀមរាប ដែល​បែក​ចែកជា ៣​ជំហាន​ធំៗ​។​

​ជំហាន​ទី​១ បំពាក់​តាម​ដងផ្លូវ​សា​ធារ​ណៈ ក្នុង​ក្រុង​សៀមរាប ចំនួន ១១០០​គ្រាប់ ដែល​ផ្លូវ​ទាំងនោះ​រួមមាន ៖ ទី​១. ផ្លូវ​វាង​ក្រុង​ពី​ចំណុច​ខាងលិច​ផ្លូវកែង​សាលា​កំរើក​(២០០​ម៉ែត្រ​) ដល់​អគ្គិសនី​ខេត្ត​,​ទី​២. ពី​ផ្លូវ​សម្តេច​ទេព វង្ស (​ផ្លូវ​បាខែង​) ដល់​ផ្លូវ​វាង​ក្រុង បន្ត​ដល់​ក្រោយ​ភូមិ​វប្បធម៌​,​ទី​៣. ផ្លូវ​ពី​ខាងត្បូង​ផ្សារ​ក្រោម ដល់​ផ្លូវ​វាង​ក្រុង​,​ទី​៤. ពី​ផ្លូវជាតិ​លេខ​៦ ចំណុច​ទល់មុខ​សណ្ឋាគារ​ហ្គោល​ឌីយ៉ាណា ដល់​ផ្លូវ​ក្រោលសេះ​, ទី​៥. ពី​សាលាសង្កាត់​សាលា​កំរើក​ទៅ​ត្បូង ផ្លូវ​វាង​ក្រុង​និង​បត់​មក​ផ្លូវ​ប្រឡាយ​បេតុង​, ទី​6. ផ្លូវ​អប្សរា​ពី​ចុង​ខាងកើត​ផ្សារ​រាត្រី ដល់​ផ្លូវកែង​ផ្លូវ​វិមាន​មង្គល​, ទី​៧. ផ្លូវ​ទី​២ ខាងត្បូង​ផ្លូវ​អប្សរា ទៅ​កើត ,​ទី​៨. ផ្លូវ​ចូល​វត្ត​ត្រាំ​នាគ​, ទី​៩. ផ្លូវ​វាង​ក្រុង​ពី​ផ្លូវបំបែក​សង្កាត់​ទឹក​វិល ដល់​អគ្គិសនី​ខេត្ត ,​ទី​១០. ផ្លូវ​ចំណតរថយន្ត​ថ្មី ពី​សាលារៀន​ភូមិ​ថ្នល់ ដល់​ផ្លូវ​វាង​ក្រុង ,​ទី​១១. ផ្លូវ​ខាងលិច​សណ្ឋាគារ​គោកធ្លក ពី​ផ្លូវជាតិ​លេខ​៦ ដល់​ផ្លូវ​វាង​ក្រុង​, ទី​១២. ផ្លូវ​មិត្តភាព​កម្ពុជា​-​កូរ៉េ (​ចាប់ពី​ស្តុ​ប​សាលារៀន​គ្រួស ដល់​ផ្លូវ​៣០​ម៉ែត្រ​), ទី​១៣. ផ្លូវ​មុខ​ផ្សារ​ដើម​ក្រឡាញ់​ចាប់ពី​ផ្លូវ​កូ​ម៉ៃ ដល់​ផ្លូវ​មិត្តភាព​កម្ពុជា​-​កូរ៉េ​, ទី​១៤. ផ្លូវ​ខាងលិច​ធនាគារ​អេស៊ីលីដា ពី​ផ្លូវកែង អ​៩០​ទៅ​ជើង​ដល់​ផ្លូវ​៣០​ម៉ែត្រ​, ទី​១៥. ពី​ផ្លូវ​បេតុង​ខាងកើត​ផ្សារ​ដើម​ក្រឡាញ់​ទៅ​កើត ដល់​ផ្លូវ​កូ​ម៉ៃ​។​

​ជំហាន​ទី​២ បំពាក់​តាម​ដងផ្លូវ​សា​ធារ​ណៈ ក្នុង​ក្រុង​សៀមរាប ចំនួន ៨៥០​គ្រាប់ ដែល​ផ្លូវ​ទាំងនោះ​រួមមាន ៖ ទី​១. ផ្លូវជាតិ​លេខ ៦ (​ពី​រង្វង់​មូល ជ័យ​វរ្ម័នទី ៧ ដល់​ផ្លូវ​ចូល បារាយណ៍​), ទី​២. ពី​ស្ថានីយ៍​ចិញ្ចឹម​ក្រពើ​ចាស់ ដល់ ផ្លូវ​វាង​ក្រុង ,​ទី​៣. ផ្លូវ​ខ្នារ ពី​សណ្ឋាគារ​អង្គរ​អឺ​រ៉ា ទៅ​ត្បូង​ដល់​ផ្សារ​ខ្នារ​បត់​ទៅ​លិច​ដល់​ផ្លូវ​វាង​ក្រុង​, ទី​៤. ផ្លូវ​វាង​ក្រុង​(​ពី​កែង​ផ្លូវ​ខាងលើ​)​ទៅ​ត្បូង​ដល់​ខាងលិច​ផ្លូវបំបែក​សាលា​កំរើក​(២០០​ម​ដេប៉ូ​លក់​ឈើ​), ទី​៥. ផ្លូវជាតិ​លេខ ៦ បន្ត​ពី​ស្វាយ​ធំ ដល់​ខាងកើត​ស្ពាន​រលួស​ប្រហែល ២០០​ម​,​ទី​6. ពី​ផ្លូវជាតិ​លេខ ៦ ត្រង់ចំណុច​ខាងលិច​ជាប់​ស្ពាន​ក្អែក​ឆ្ពោះទៅ​ជើង​ដល់​ផ្លូវ​អប្សរា​។​
និង​ជំហាន​ទី​៣ រដ្ឋបាលខេត្ត​កំពុង​ស្នើសុំ ៥០០​គ្រាប់​បន្ថែមទៀត សម្រាប់​បំពាក់​លើផ្លូវ​សំខាន់ៗ មួយចំនួនទៀត​៕ ល​