ពិសា​គ្រាប់​ផ្លែឈើ​មួយ​ក្តាប់​រាល់ថ្ងៃ​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​បេះដូង​បាន ៣៤ ភាគរយ​

429
ចែករម្លែក
  • 1
    Share

​យោងតាម​ការស្រាវជ្រាវ​ថ្មី​មួយ​បានឱ្យដឹងថា ទទួលទាន​គ្រាប់​ផ្លែឈើ​មួយ​ក្តាប់ ដូចជា​គ្រាប់ស្វាយចន្ទី គ្រាប់សណ្តែក​រីករាយ ឬ​គ្រាប់​អាល់​ម៉ុង រាល់ថ្ងៃ​អាច​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការកើត​ជំ​ងឹ​គាំងបេះដូង​ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​ដល់​ទៅ ៣ ដង​។​

​ជំងឺ​សរសៃឈាម​បេះដូង​ឬ CVD គឺជា​មូលហេតុ​ចម្បង​នាំឱ្យ​ឈឺ​ស្លាប់​ចំពោះ​អ្នក​ដែលមាន​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​។​

​ការសិក្សា​ថ្មី​របស់​សាកលវិទ្យាល័យ​ហា​វើដ​បាន​រកឃើញថា អ្នកជំងឺ​ដែល​បាន​ញ៉ាំ​គ្រាប់​ផ្លែឈើ​ទាំងនេះ​មួយ​ក្តាប់​ចំនួន ៥ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ គឺ​ថយ​ឱកាស​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ៣៤ ភាគរយ និង​បន្ថយ​ការវិវត្ត​ទៅរក​ជំងឺ​នេះ​បាន ១៧ ភាគរយ​។​

​មួយ​ក្តាប់​នៃ​គ្រាប់​ផ្លែឈើ​គឺ​ស្មើនឹង​គ្រាប់​វ៉ុល​ណាត់ ៧ គ្រាប់ ឬ គ្រាប់​អាល់​ម៉ុង ២៤ គ្រាប់​៕ ដោយ៖ កញ្ញាដាលីស