ពិសិដ្ឋ​, ពិសាខបូជា​, ពិសម័យ​, ព្រឹទ្ធិកម្ម​, ប្រតិកម្ម​, មាតិកា​, មេថុន​, មេដាយ​, មេធាវី

382
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​ពិសិដ្ឋ –​សិត បា​.; សំ​. ( គុ​. ) (​វិសិដ្ឋ​; វិ​ឝិ​ឞ្ដ​) ដែល​ឧ​ត្ត​ម​, ខ្ពង់ខ្ពស់​, ប្រសើរ​, ពិសី​, ល្អ​, ថ្លៃថ្លា​ផុត​គេ : មនុស្ស​ពិសិដ្ឋ​, របស់​ពិសិដ្ឋ ។

​ពិសាខបូជា –​ខៈ​បូ​– បា​. ( ន​. ) (​វិសាខ + បូជា​) ឈ្មោះ​ពិធីបុណ្យ ឬ​ការធ្វើ​សក្ការបូជា​ក្នុង​ថ្ងៃ ពេញបូណ៌មី​ខែ​ពិសាខ ជា​ថ្ងៃ​ដែល​ព្រះ​សក្យមុនី​សម្មាសម្ពុទ្ធ​ទ្រង់​ប្រសូត​, ទ្រង់​បាន​បរមាភិសម្ពោធិ​, ទ្រង់​រលត់ខន្ធ​ចូលកាន់​បរិនិព្វាន​; ធ្វើ​រំឭក​ដល់​ព្រះ​គុណ​របស់​ព្រះអង្គ​, ជាការ​បូជា​ពិសេស​មួយ​យ៉ាង សម្រាប់​ពុទ្ធសាសនិកជន​ទាំង​បព្វជិត​ទាំង​គ្រហស្ថ​នាំគ្នា​ធ្វើ​រាល់​ឆ្នាំ​, រាប់​ថា​ជា​បុណ្យ​សម្រាប់ ពុទ្ធសាសនា : ថ្ងៃ​ពិសាខបូជា​, ធ្វើ​ពិសាខបូជា ។

​ពិសម័យ ពិសៈ​ម៉ៃ សំ​.; បា​. ( ន​. ) (​វិស្ម​យ​; វិម្ហយ​) សេចក្ដី​អស្ចារ្យ​, ហេតុដែល​គួរ​ឲ្យ​លាន់ មាត់​ស្ងើច​; សេចក្ដី​រីករាយ​, តម្រេក​, សេចក្ដីស្រឡាញ់​, ស្នេហា : មាន​ពិសម័យ ។ ខ្មែរ​ច្រើន​ប្រើ​ជា គុ​. សំដៅ​សេចក្ដី​ថា “​គួរ​ឲ្យ​ស្រឡាញ់​, គួរ​ឲ្យ​ស្ងើច​, គួរ​ឲ្យ​ជាប់ចិត្ត​ភ្លេចខ្លួន​” : ប្អូន​ពិសម័យ​, កែវ ពិសម័យ​, ស្ងួន​ពិសម័យ (​ព​. កា​. ប្រើ​ជា ពិស្ម័យ ជិត​ប្រភពដើម​ជាង​) : ឱ​កែវ​ពិស្ម័យ បង​នឹក​អាល័យ ប្អូន​រាល់វេលា ចុះ​ហេតុដូចម្ដេច ក៏​មាស​ស្ងួនភ្ងា ពុំ​ចេញ​វាចា មួយ​ម៉ាត់​មករក ?

​ព្រឹទ្ធិកម្ម ព្រឹ​ត​-​ធិ​ក័​ម សំ​.; បា​. ( ន​. ) (​វ្ឫ​ទ្ធិ + ក​ម៌​ន​; វុឌ្ឍិ ឬ វុ​ទ្ធិ + កម្ម​) ការយក​ចំណេញ​ហួស​ច្រើន ពេក (​ស៊ីចំណេញ​ច្រើនពេក​) ឬ​យកការប្រាក់​ធ្ងន់​ហួសប្រមាណ : ព្រឹទ្ធិកម្ម​របស់​គហបតី ឬ គហបតានី ។

​ប្រតិកម្ម ប្រៈ​–​ឬ​ប្រ​– សំ​.; បា​. ( ន​. ) អំពើ​ប្រឆាំង​, អំ​ពើត​ទប់​, អំពើ​តបត​ត្រឡប់​មករក​វិញ​, ការរក​រឿងហេតុ​តប​ត​មកវិញ : ប្រតិកម្ម​បានកើត​ឡើង​ភ្លាម​ក្រោយ​ដែល​ទី​ប្រជុំបាន​ពិភាក្សា សម្រេច​រឿង​នោះ​រួចហើយ (​បារ​. Réaction)

​មាតិកា បា​.; សំ​. ( ន​. ) (​មា​ត្ឫ​កា​) ប្រឡាយ​, ផ្លូវទឹក ។ ឧទ្ទេស​, មេបទ គឺ​មេ​សេចក្ដី​ដែល​ឱប ក្រសោប​ចំនួន​និទ្ទេសបទ​ឲ្យ​ឋិត​នៅក្នុង​អំណាច​ខ្លួន (​ទុកដូចជា​មាតា​ដែលជា​មេបន្ទុក​របស់​កូន​) ខ​សំខាន់​, គោល​សង្ខេប : មាតិកា​ទី ១ មាន​និទ្ទេសបទ ៤, ទី ២ មាន ៥…; មាតិការឿង​, មា​តិ​តា​ធម៌​; ចូរ​លើកយក​មាតិកា​ធម៌​មួយៗ មក​អធិប្បាយ​ឲ្យ​ពិស្ដារ ។

​មេថុន បា​.; សំ​. ( ន​. ) (​មៃ​ថុ​ន​) គូ​, គូ​នៃ​បុរស​និង​ស្ត្រី​; ការរួម​សំវាស ។ មេថុនកម្ម​, មេថុនធម្ម​, មេថុនសេវនៈ​; មេថុនសេវនៈកិច្ច​, មេថុនសំវាស (​មេ​ថុ​ន៉ៈ​–) ការរួម​សំវាស​, ការរួម​បវេណី​, រួមដំណេក​បង្គុយ ។ មេថុនវិរតិ (​មេថុន​ន៉ៈ​វិរៈតិ​) ការ​វៀរចាក​មេថុន ។​ល​។

​មេដាយ បារ​. ( ន​. ) (Médaille) គ្រឿង​ឥស្សរិយាភរណៈ​មាន​រូបសណ្ឋាន​ផ្សេងៗ ធ្វើ​ដោយ លោហជាតិ​ឬ​រតនវត្ថុ​សម្រាប់​រាជការ​អាណាចក្រ​គ្រប់​ប្រទេស ឲ្យ​ជា​កិត្តិយស​ដល់​ឥស្សរជន​, ដល់​អ្នក​ដែលមាន​គុណបំណាច់​ចំពោះ​ផែនដី​, ដល់​អ្នក​ដែលមាន​ចំណេះវិជ្ជា​,​ដល់​អ្នក​ដែលមាន កេរ្តិ៍ឈ្មោះ​ល្អ : មេដាយសំរិទ្ធិ​, មេដាយមាស … ។

​មេធាវី បា​.; សំ​. ( គុ​. ឬ ន​. ) (​មេធា​វិ​ន៑ ឬ មេ​ធិ​ន៑​) ដែលមាន​មេធា​; អ្នកប្រាជ្ញ​; បើ​ស្ត្រី​ជា មេធាវិនី ឬ មេធិនី ។ សព្វថ្ងៃ ខ្មែរ​ប្រើ​សំដៅយក​ស្មាក្ដី : ទៅ​ពឹង​មេធាវី​ឲ្យ​ជួយ​ក្នុង​រឿងក្ដី ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា