ពិសេស​មែនទែន​! រកឃើញ​ម្ចាស់​មកុដ Miss Global ឆ្នាំ​២០១៧

595

​ជា​រឿង​ដ៏​គួរ​ឲ្យ​សាទរ​មួយ ដែល​ពិភពលោក​រកឃើញ​ម្ចាស់​មកុដ​បវរកញ្ញា Miss Global ប្រចាំឆ្នាំ​២០១៧​ហើយ​នៅ​យប់​នេះ​។​

​តាមរយៈ​បោះឆ្នោត និង​ដាក់ពិន្ទុ​ពី​គណៈកម្មការ ជយលាភី ឆ្នាំនេះ​បាន​លើ​បវរកញ្ញា Barbara Vitorelli មកពី​ប្រទេស​ប្រេ​ស៊ី​ល​។ ខណៈ​តំណែង​បវរកញ្ញា​រង​ទី​១​បាន​ទៅលើ​កញ្ញា Tenielle Adderly មកពី បា​ហា​ម៉ា បវរកញ្ញា​រង​ទី​២ Selina Kriechbaum មកពី​អាល្លឺម៉ង់ បវរកញ្ញា​រង​ទី​៣ Ayan Said មកពី​ប្រទេស សុ​ម៉ាលី​ឡែ​ន និង​បវរកញ្ញា​រង​ទី​៤ Lily Wu មកពី​ប្រទេស​ចិន​។​

​ជយលាភី Miss Global 2017, Barbara Vitorelli

​បវរកញ្ញា​រង​ទី​១ គឺ​កញ្ញា Tenielle Adderly មកពី បា​ហា​ម៉ា​

​បវរកញ្ញា​រង​ទី​២ Selina Kriechbaum មកពី​អាល្លឺម៉ង់​

​បវរ​ក​ញ្គា​រង​ទី​៣ Ayan Said មកពី​ប្រទេស សុ​ម៉ាលី​ឡែ​ន​

​បវរកញ្ញា​រង​ទី​៤ Lily Wu មកពី​ប្រទេស​ចិន​

Miss Global ឆ្នាំ​២០១៧ ជា​កម្មវិធី​ប្រកួត​សម្រស់​លំដាប់​អន្តរជាតិ ដែល​ធ្វើឡើង​នៅ​ប្រទេស​កម្ពុជា និង​មាន​បេ​ក្ខ​នារី​មកពី​៦០​ប្រទេស​ចូលរួម​៕​អត្ថបទ​៖ Men Sokna /sn​