ពិស្ដារ​!​ករណី​សមត្ថកិច្ច​ដេញ​និង​ស្ទាក់​បាញ់​បុរស​ម្នាក់​ស្លាប់​និង​របួស​ម្នា​ក់នៅ​ស្រុក​បាភ្នំ​

467
ចែករម្លែក
  • 64
    Shares

​ដោយ​៖​ចាន់ថន​/​ព្រៃវែង​៖​ករណី​សមត្ថកិច្ច​ដេញ​និង​ស្ទាក់​បាញ់​បុរស​ម្នាក់​ស្លាប់​និង​របួស​ម្នា​ក់នៅ​ស្រុក​បាភ្នំ​នោះ​ត្រូវបាន​ព័ត៌មាន​លាតត្រដាង​ថា​៖​រឿង​ទិញ​រថយន្ត​បង់លុយ​មិនទាន់​គ្រប់​ហើយ​ម្ចាស់​ដើម​បាន​យក​រថយន្ត​នោះ​ទៅ​ជួល​ឲ្យ​ជនជាតិ​ចិន​។​

ករណីនេះធ្វើ​ឲ្យ​អ្នកទិញ​ខឹង​បាន​ស្កាត់​ទៅយក​រថយន្ត​ពី​ជនជាតិ ចិន​ទាំង​ទទឹងទិស​រួច​បើក​គេច​មក​ស្រុកកំណើត​។​តែ​លោកស្នងការ​នគរបាល​ថា​ជា​ចោ​លួច​រថយន្ត​ដែលមាន​នៅក្នុង​បណ្តឹង​និង​ប៉ង​បើករថយន្ត​បុក​សមត្ថ​កិច្ច​ទើប​ផ្ទុះអាវុធ​។​

​ប្រភពព័ត៌មាន​ដដែល​បាន​បន្តថា​ពេលនោះ​ស្រាប់តែ​ម្ចាស់​ដើម ស្រាវជ្រាវ​តាម​GPS​ដេញ​ពីក្រោយ ប្ដឹង​សមត្ថកិច្ច​ដោយ​ចោទ​និង​ស្រែកថា​ចោរៗ​។​ទើប​សមត្ថកិច្ច​ដេញតាម​រួច​ក៏​បាញ់សម្លាប់​អ្នកទិញ​រថយន្ត​តែម្ដង​ព្រោះ​ស្មានថា​ចោរលួច​រថយន្ត​ដូច​ពាក្យបណ្ដឹង​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​គោក​សណ្តែក ឃុំ​រក្ស​ជ​យ័ ស្រុក​បាភ្នំ ខេត្តព្រៃវែង​កាលពី​យប់ ថ្ងៃទី​២៣​មីនាឆ្នាំ​២០១៩ ។​

​ប្រភពព័ត៌មាន​ដដែល​បាន​បន្តថា​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ម៉ន រ៉ាវុធ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ម៉ៅការ​សំណង់ មាន​ស្រុកកំណើត​នៅ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។​បច្ចុប្បន្ន​ស្នាក់នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​អ្នករួមដំណើរ​ឈ្មោះ វ៉ាន ខេមរិន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​នៅ​ភូមិ​ឈើកាច់​ឃុំ​ឈើកាច់​ស្រុក​បាភ្នំ​ខេត្តព្រៃវែង​រងរបួស​ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។

​​ប្រភពពី​ម្ដាយ​ជនរងគ្រោះ​បាន​អះអាងថា​កូន​របស់គាត់ ឈ្មោះ ម៉ន រ៉ាវុធ និង​ឈ្មោះ វ៉ាន ខេមរិន មិនមែនជា​ចោរ លួច​រថយន្ត​ទេ គឺ​រថយន្ត​នោះ ទិញ​បង់លុយ​មិនទាន់​គ្រប់​នៅ​ខ្វះ​៣.០០០​ដុល្លារ​ទៀត​។​

​ប្រភព​ដដែល​បន្តថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ដែល​ត្រូវគេ​បាញ់​ស្លាប់ បាន​ទិញ​រថយន្ត ម៉ាក​ព្រូស​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF2679 ។​ម្ចាស់​ដើម​ឈ្មោះ ផាន់ សុ​ឌី ភេទ​ប្រុស នៅ​ភូមិ​តា​ម៉ៅ​ឃុំ​កំពង់​សឹង​ស្រុក​ព្រះស្ដេច​ខេត្តព្រៃវែង​។​ប​ច្ចុ​ប្បន្ត​ជាជាង​ជួសជុល​ឡាន​នៅ​ភ្នំពេញ​បាន​ជួល​រថយន្ត​នោះ ឲ្យ​ទៅ​ជនជាតិ​ចិន សម្រាប់​ជិៈ​។​

​ក្រោយមក​ជនរងគ្រោះ​ឈ្មោះ ម៉ន រ៉ាវុធ ដឹងថា រថយន្ត​ខ្លួន ត្រូវ​ម្ចាស់​ដើម​យកទៅ​ជួល​ឲ្យ​ចិនទើប​ខ្លួន​ស្កាត់​ទៅយក​រថយន្ត​នោះ ពី​ជន​ជាតិចិន​ទាំង​ទទឹងទិស​។ រួច​បើក​ពី​ភ្នំពេញ រត់គេច​មក ផ្ទះ​ជាមួយ​ឈ្មោះ​វ៉ាន​ខេមរិន​។​ទន្ទឹម​និង​នោះ​ឈ្មោះ​ផាន់​សុ​ឌី​គិតថា​ទិញ​រថយន្ត​ឲ្យ​លុយ​មិនទាន់​គ្រប់​ផង​។​ទៅយក​រថយន្ត​ពី​អតិថិជន​អ្នក​ជួល​បែប​នោះ​ទៀត​និង​មានបំណង​គេច​ទើប​ខ្លួន​ស្រាវជ្រាវ​តាម​GPS បើកឡាន​តាម​ពីក្រោយ និង​ទូរស័ព្ទ​ប្ដឹង​សមត្ថកិច្ច ថា​ចោរលួច​រថយន្ត​តែម្តង​។

​ជាមួយគ្នា​នោះ សមត្ថកិច្ច​PM​បាន​បើករថយន្ត​ដេញតាម ពីក្រោយ​តាំងពី​ស្ពាន​អ្នក​លឿង ផ្លូវជាតិ​លេខ​១​កាច់​តាម​ផ្សារ​អ្នក​លឿង បត់​ចូលមក​តាមផ្លូវ​ជាតិ​លេខ​១១ ឆ្ពោះទៅ​ទី​រួម​ខេត្តព្រៃវែង​។​លុះ​មកដល់​កន្លែង​ផ្លូវបត់​ទៅ​ផ្សារ ស្នេហ៍​ស្រុក​បាភ្នំ រថយន្ត​នោះបាន​បើក​បត់​សំដៅទៅ​ស្រុក​បាភ្នំ​។​ខណៈ​សមត្ថកិច្ច ប៉េអឹម​តាម​ពីក្រោយ រួច​បោះដៃ​ឲ្យ នគរបាល​ប៉ុស្តិ៍​កំពង់​សឹង ស្រុក​ព្រះស្ដេច គ្នា​បី​ទី​បួន​នាក់ បើករថយន្ត​ចេញមក ។​

​ពេល​ទទួល​ព័ត៌មាន​នគរបាល​ប៉ុស្តិ៍​បានដាក់​បា​រ៉ា​ស់កាក់​នៅ​ចំណុច​ភូមិ​គោក​សណ្តែក​ឃុំរ​ក្សជ័យ​ស្រុក​បាភ្នំ​ជា​កន្លែងកើតហេតុ​។​ពេល​ជនរងគ្រោះ​បើករថយន្ត​មិន​ឈប់​និង​គេច​បា​រ៉ា​ស់​ទៀត​នោះ​ទើប​នគរបាល​ឈ្មោះ ជឹម រតនៈ តួរ​នាទី​ជា​ប្រធាន​ផ្នែក​អន្តោរ​ប្រវេសន៍​ស្រុក​ព្រះស្ដេច និង​ត្រូវជា​កូនប្រុស លោក​ឧកញ៉ា ជឹម​សុខ​ជាមួយ​នាយប៉ុស្តិ៍​កំពង់​សឹង​បាន​បាញ់ស្រោច​ជាច្រើន​គ្រាប់ មកលើ​ជនរងគ្រោះ ដែល​នៅក្នុង​រថយន្ត​បណ្ដាល​ឲ្យ​ឈ្មោះ​ឈ្មោះ​ម៉ន​រ៉ាវុធ​អ្នកទិញ​រថយន្ត​និង​ជា​អ្នកបើកបរ​រងរបួស​ធ្ងន់​បាន​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​។​

​ដោយឡែក​អ្នករួមដំណើរ​ឈ្មោះ​ឈ្មោះ​វ៉ាន​ខេមរិន​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​មក​សួរនាំ​ចំពោះករណីនេះលោកឈួនគឹមសានមេបញ្ជាការកងរាជអាវុធហត្ថ​ខេត្តព្រៃវែង​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០១៩​នេះ​ថា កម្លាំង​របស់លោក​មិនបាន​បាញ់​ទេ គឺ​ឆ្កោក​ពីក្រោយ រថយន្ត​សង្ស័យ​ប៉ុណ្ណោះ ។​លោក​បន្តថា អ្នកបាញ់​អាចជា​សមត្ថកិច្ច​នគរ​បាល ដែល​គេ​ស្ទាក់​ពីមុខ ហើយ​នេះ​ជា​ករណី​សង្ស័យ ចោរលួច​រថយន្ត​។​

ទោះជា​យ៉ាងណា​ជុំវិញ​ការបាញ់​ស្លាប់​មនុស្ស​ដោយ​សង្ស័យថា ចោរលួច​រថយន្ត​នេះ លោក ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្តព្រៃវែង​បាន​ថ្លែង​បញ្ជាក់ថា​រឿងនេះ​មាន​២​ចំណុច​។​ទី​១​ជន​ដែល​ស្លាប់​បាន​លួច​ឡាន​និង​មាន​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​។​មួយ​ចំណុច​ទៀត គឺ​រឿង​ប្រុង​ជិៈ​ឡាន​បុក​នគរបាល មិន​ឈប់​ពេល​ដាក់​ឡាន​បាំង ទើប​កើតជា​ផ្ទុះអាវុធ​បណ្ដាលឱ្យ​ស្លាប់​៕S/​