ពិស​បង្ក្រាប​ពិស​! គ្រូពេទ្យ​ចាក់​សា​បៀរ​ជាង ១០ កំប៉ុង​ចូលក្នុង​ពោះ​ដើម្បី​សង្គ្រោះ​ជីវិត​បុរស​ម្នាក់​ដែល​ពុល​ស្រា​

426
ចែករម្លែក

លោក ង្វៀន វ៉ាន់ ញ៉ា​ត (Nguyen Van Nha) ដែលមាន​វ័យ ៤៨ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​ទូទៅ ក្វាង ទ្រី (Quang Tri General Hospital) ស្ថិតក្នុង​ខេត្ត​ក្វាង ទ្រី (Quang Tri) ប្រទេស​វៀតណាម ក្នុងស្ថានភាព​សន្លប់​បាត់ស្មារតី បន្ទាប់ពី​ផឹកស៊ី​ស្រវឹង​ជោកជាំ​អំឡុង​ថ្ងៃបុណ្យ​ណូអែល​។​

​ទៅដល់​មន្ទីរពេទ្យ​ភ្លាម គ្រូពេទ្យ​បាន​ពិនិត្យឃើញថា គាត់​ពុល​ជាតិ​មេ​តា​ណុល​នៅក្នុង​ស្រា​។​

​ដើម្បី​សង្គ្រោះ​ជីវិត​គាត់ ក្រុមគ្រូពេទ្យ​បាន​ចាក់​ស្រា​បៀរ​ជាច្រើន​កំប៉ុង​ចូលទៅក្នុង​ពោះ​របស់គាត់ គួរឱ្យភ្ញាក់ផ្អើល​។ បន្ទាប់ពី​ចាក់​ស្រា​បៀរ​អស់​រហូតដល់​ទៅ ១៥​កំប៉ុង​ដែល​ស្មើ​ជាង​ក្នុង​រយៈពេល ជាង ៥ ម៉ោង ស្រាប់តែ​គាត់​ដឹងខ្លួន​ឡើងវិញ និង​មាន​សភាព​ធូរស្រាល​បន្តិច​ម្តងៗ​។​

​ជា​លទ្ធផល បុរស​រូបនេះ​បានចេញ​ពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ពុធ ទី​៩ ខែមករា ឆ្នាំ​២០១៩ បន្ទាប់ពី​ជាសះស្បើយ​។ ហើយ​នេះ​អាច​ចាត់ទុកបាន​ថា “​ពិស​បង្ក្រាប​ពិស​”៕ ប្រែ​សម្រួលៈ​ ខុម​

លោក ង្វៀន វ៉ាន់ ញ៉ា​ត អំឡុងពេល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ (Doctors infuse five liters of beer 12)

#