ពិ​ព័រ​ពណ៍​ផលិតផល​ខ្មែរ​របស់​ក្រសួងពាណិជ្ជកម្ម​នៅ​ខេត្តកំពង់ចាម​មាន​ភ្ញៀវ​ចូលរួម​ក្នុង​មួយថ្ងៃ​ពី​៥.០០០​ទៅ​៧.០០០នាក់

308
ចែករម្លែក
  • 1
    Share

ដោយ​:គង់​ហេង​/កំពង់ចាម​ ៖ ពិ​ព័រ​ពណ៍​ជា​ផលិតផល​ខ្មែរ រៀបចំ​ដោយ​ក្រសួងពាណិជ្ជកម្ម​ សហកា​រ​ជាមួយ​គណៈក​ម្មា​ធិ​ការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ នៅ​ក្រុង​កំពង់ចាម​បាន​ប្រព្រឹត្ត​ចំនួន​ពីរ​ថ្ងៃ​ហើយ គឺ​ក្នុង​មួយថ្ងៃ​តាម​ការប៉ាន់ប្រមាណ​មាន​ភ្ញៀវ​ចូលរួម​ទស្សនា និង​ចូលរួម​ទិញ​ផលិត​ជាង​១០០​មុខ ពី ៥.០០០ ទៅ៧.០០០នាក់​។​

លោក ឈាង បូ​រិ​ន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី៩ មេសា​ថា នេះ​ជា​ថ្ងៃ​ចុងក្រោយ នៃ​ការតាំងពិព័រណ៍​ផលិតផល​ខ្មែរ​ក្នុង​ឳ​កាស​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី​៤ ឆ្នាំ​២០១៩ និង​ទិវា​ជាតិ​លើកកម្ពស់​ការប្រើប្រាស់​ផលិតផល​ខ្មែរ​ឆ្នាំ​ទី​២ ដើម្បី​អនុវត្តន៍​គោលដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​តាម​មូលដ្ឋាន តាមរយ​:​ការគាំទ្រ និង​លើកកម្ពស់​ផលិតផល​ក្នុងស្រុក រួមគ្នា​ប្រើប្រាស់​ផ​លិ​ផល​ឲ្យ​បាន​ច្រើន​ជា​អតិបរិមា​ពោល គឺ​ផលិតផល​កើតចេញពី​ភូមិ​មួយ​ផលិតផល​មួយ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។​

លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងនោះ​យើង​មាន​ស្តង់​សរុប​ចំនួន ១២០ និង​សម្រាប់​ខេត្តកំពង់ចាម​មាន ២៦​ស្តង់​ដាក់តាំង និង​លក់​ផលិតផល​ខ្មែរ​ប្រមាណ​ជាង ១០០ មុខ​: គ្រឿងឧបភោគ​បរិភោគ​, គ្រឿង​ប្រដាប់​ប្រើប្រាស់​ គ្រឿង​សម្ភារៈវត្ថុ​អនុ​ស្សារី​យ៍​ គ្រឿង​សម្ភារៈតុបតែង​ ផលិតផល​ជា​ភេសជ្ជៈ នំ​ប្រពៃណី​ គ្រឿង​សិប្បកម្ម និង​គ្រឿងសម្អាង ជាដើម​។​

លោក បូ​រិ​ន បាន​បន្តថា តាមរយៈ​ការដាក់​ផលិតផល​ខ្មែរ​ដែលមាន​អាជីវករ ផលិតករ អញ្ជើញ​មក​ចូលរួម​ពី​បណ្តា​ខេត្ត រាជធានី​សរុប២៥ ចំនួនពីរថ្ងៃនេះ គឺមាន​ភ្ញៀវ​ជិត​ឆ្ងាយ​យ៉ាងច្រើន​កុះករ​បានមក​ទស្សនា​ពិព័រណ៍​នេះ និង​បាន​ជាវ ឬ​ទិញ​ផលិតផល​ទាំងនោះ​ក្នុង​មួយថ្ងៃ​ចន្លោះ​ពី៥.០០០ ទៅ៧.០០០នាក់​។​

អ្នកស្រី ឡឹ​ក ម៉ា​នុត ជា​ម្ចាស់​សិប្បកម្ម​គ្រាប់ស្វាយចន្ទី​នៅ​ស្រុក​ចម្ការលើ ដែល​បាន​នាំយក​ផលិតផល​គ្រាប់ស្វាយចន្ទី​មក​ចូលរួម​តាំងពិព័រណ៍ និង​លក់បាន​និយាយថា សម្រាប់​ការតាំងពិព័រណ៍​លើក​នេះ​មាន​មនុស្ស​ចូលរួម​ច្រើនជាង​រាល់​លើក គឺ​ភ្ញៀវ​បាន​ទិញ​ផលិតផល​គ្រាប់ស្វាយចន្ទី​ក្នុង​មួយថ្ងៃ​ពី៨០ ទៅ ៩០គីឡូក្រាម​។ ដែល​ក្នុង​មួយ​គីឡូក្រាម​តម្លៃ​ចាប់ពី១៥ ទៅ ១៧ដុល្លារ​អាមេរិក​។​

គួរ​បញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម​បាន​សហការ​ជាមួយ គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ និង​រដ្ឋបាល​ខេត្តកំពង់ចាម​រៀបចំ​តាំងពិព័រណ៍​ផលិតផល​ខ្មែរ នៅក្បែរ​កំពង់​រង់ចាំ ក្រុង​កំពង់ចាម​ចំនួនបី ថ្ងៃ​ចាប់ពី​ថ្ងៃទី៦ ដល់៩ ខែមេសា ឆ្នាំ​២០១៩៕​B/

#