ពិ​ព័​ណ​រណ៍​ទេសចរណ៍​កម្ពុជា អន្តរជាតិ​លើក​ទី​២ ត្រៀម​ធ្វើ​នៅ​កោះ​ពេជ្រ​នា​ដើមខែ​តុលា​ខាងមុខនេះ​

1789
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: បន្ទាប់ពី​រៀបចំ​ធ្វើការ​ឃោសនា​គ្រប់​ទីកន្លែង​ទាំង​ក្នុង​និង​ក្រៅប្រទេស​រួចមក ក្រុមហ៊ុន Slickbooth Holding ដែល​ចេញមុខ​រៀបចំ​ព្រឹត្តិការណ៍​ពិ​ពរណ៍​នេះ បាន​ប្រាប់​ក្នុង​អង្គប្រជុំ​មួយ​កាលពី​ថ្ងៃទី​២៨​ខែកញ្ញា​នេះ​ថា យើង​សំរេច​លក់​ស្តង់​បាន​១៧៣​ស្តង់​។ ក្នុងនោះ ស្តង់​ជាតិ​បាន​៧៦​ស្តង់ និង​ស្តង់​អន្តរជាតិ​បាន​២៤​ស្តង់​។ បាន​អញ្ជើញ​ភ្ញៀវ​ជា​អ្នកទិញ​ចំនួន​១០០​នាក់​។ មកពី​៦០​ប្រទេស និង​មាន​អ្នកសារព័ត៌មាន​ចូលរួម​២២​នាក់​មកពី​១៩​ប្រទេស​។​

​លោក ឱម ផារិន ម្ចាស់​ក្រុមហ៊ុន​រៀបចំ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា អន្តរជាតិ (CTM) បាន​ប្រាប់​ទៅ​លោក​ថោង ខុន​រដ្ឋ មន្ត្រី​ទេសចរណ៍​ថា CTM លើក​ទី​២ ឆ្នាំ​២០១៨​នេះ មានការ​គាំទ្រ​ពី​សំណាក់​ផ្នែក​ឯកជន ស្ឋា​ប័នរ​ដ្ឋ​ពាក់ព័ន្ធ​ជាច្រើន អាច​ចាត់ទុកថា​ទទួលបាន​ជោគជ័យ ៥០​ភាគរយ បើ​ធៀប​ទៅនឹង CTM កាលពី​ឆ្នាំ​២០១៧​។ ក៏ប៉ុន្តែ​លោក ផារិន បាន​បញ្ជាក់ថា នៅមាន​សហគមន៍​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍ ផ្នែក​ឯកជន​រកស៊ី​ខាង​វិស័យ​ទេសចរណ៍​ជាច្រើន​ទៀត​មិនទាន់​ចូលរួម​នៅឡើយ​។​

​លោក​រដ្ឋមន្ត្រី​បាន​ប្រាប់ថា យើង​ធ្វើ​ពិព័រណ៍​ក្នុងស្រុក​អីចឹង គួរតែ​ត្រូវបាន​ផលិតផល​ថ្មីៗ ក្នុងស្រុក​ចូលរួម​អោយបាន​ច្រើន​។ ពិសេស​ផលិតផល​អភិវឌ្ឍ​តាម​កោះ​កើតមាន​ថ្មីៗ​ជាច្រើន ត្រូវតែ​មក​ចូលរួម​។ យើង​កុំ​ពឹង​តែ​ប្រាសាទអង្គរវត្ត​ច្រើនពេក​។ ត្រូវ​រក​ផលិតផល​ថ្មីៗ​មក​តាំង​បង្ហាញ​ឬ​ដាក់លក់​អោយ​អ្នកទិញ​បានឃើញ​។ លោក​ថា CTM នេះ គឺជា​ពិព័រណ៍​ជាតិ​មួយ​នឹង​ធ្វើជា​រៀងរាល់ឆ្នាំ​នា​ខែតុលា ចាប់ពីពេលនេះ​តទៅ​។ លោ​កថា​យើង​ធ្វើ​ពិព័រណ៍​នេះ មិនមែន​គិតតែ​រកប្រាក់​ចំណេញ​រប​ស់​ក្រុមហ៊ុន​នោះទេ​។ សំខាន់​ដើម្បី​រីកចំរើន​ស្រុកទេស​របស់​យើង​។​

គួរ​បញ្ជាក់ថា​ការតាំងពិព័រណ៍ CTM នេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១១​ដល់​ថ្ងៃទី​១៣​ខែតុលា​ខាងមុខនេះ​៕