ពីថ្ងៃ​ចាប់ខ្លួន​អ្នកជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ប្រាំពីរ​នាក់​

930
ចែករម្លែក

(​សៀមរាប​)៖​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់​បញ្ជូនទៅ​តុលាការ​។ លោក​វរ​សេនី​យ៏​ទោ​អ៊ុ​ដា​អាត​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា​ការចុះ​បង្ក្រាប់​បទល្មើស​គ្រៀង​ញៀន​ខាងលើ គឹ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​តាម​បណ្តា​មូលដ្ឋាន​។

កាលពី​ថ្ងៃទី​១៧​ខែសីហា ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​នៅ​ទីតាំង​ផ្សេងគ្នា ដែល​ទី​១​ឈ្មោះ​ទូច វណ្ណ​: ប្រុស​អាយុ​៣៨​ឆ្នាំ មុខរបរ​លក់​បន្លែ នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម​។​ទី​២​ឈ្មោះ​រ៉​ម បុ​រិ​ន ប្រុស​អាយុ​១៥​ឆ្នាំ មុខរបរ​ជាងឈើ នៅ​ភូមិ​ទ្រាំង​សង្កាត់​ស្លក្រាម​។​ទី​៣ ឈ្មោះ​មាស ស្រេង ប្រុស​អាយុ​៣៨​ឆ្នាំ​មុខរបរ​ជាងឈើ ន​ភូមិ​ទ្រាំង​សង្កាត់​ស្លក្រាម​។​ទី​៤​ឈ្មោះ​រ៉ៃ​វណ្ណ​: ប្រុស​អាយុ​១៥​ឆ្នាំ គ្មាន​មុខរបរ​ពិត នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ​។

​លោក​បន្តថា ថ្ងៃទី​១៨​សីហា​ឃាត់ខ្លួន ចំនួន​៣​នាក់​ទៀត ដែល​ទី​១​ឈ្មោះ​នៀ ស៊ី​ណាត ប្រុស​អាយុ​១៧​ឆ្នាំ​គ្មាន​មុខរបរ នៅ​ភូមិ​ប្រាសាទ​ឃុំ​កំពង់ក្តី​។​ទី​២​ឈ្មោះ​តេះ ប៊ុនធឿន ប្រុស​អាយុ​២២​ឆ្នាំ​គ្មាន​មុខរបរ នៅ​ភូមិ​ប្រា សាទ ឃុំ​កំពង់ក្តី និង​ទី​៣​ឈ្មោះ​មេន បុរី ប្រុស​អាយុ​២៦​ឆ្នាំ​គ្មាន​មុខរបរ​នៅ​ភូមិ​ត្រពាំង​ត្រាវ​ឃុំ​គោកធ្លក​ក្រោម​ស្រុក​ជីក្រែង​។​ក្នុងពេល​ចាប់ខ្លួន​ដកហូត​ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មីន​១០​កញ្ចប់​ទូរ​សព្ទ័​៥​គ្រឿង​ម៉ូតូ​១​គ្រឿង​។​ជនសង្ស័យ​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃទី​១៩​ខែសីហា​នេះ​៕S/​ដោយ​:​អង្គរតូច​

​រូបភាព​:​ជនសង្ស័យ​និង​វត្ថុតាង​ពេល​ចាប់ខ្លួន​។​


​ ​ ​