ពីមុន​ទាយ​ថា​ផែនដី​នឹង​វិនាស​នៅ​ថ្ងៃ​សៅរ៍​នេះ តែ​ឥឡូវ​ថា ថ្ងៃនេះ​គ្រាន់​ជាការ​ចាប់ផ្តើម​នៃ​ទីបញ្ចប់​ផែនដី​ប៉ុណ្ណោះ​!

451

“​លេខវិទូ​គ្រិស្ត​សាសនិក​” មួយរូប ដែល​អះអាងថា​ពិភពលោក​នឹង​បញ្ចប់​នៅ​ថ្ងៃទី ២៣ ខែកញ្ញា​នេះ បាន​បញ្ជាក់ថា ការបំផ្លិចបំផ្លាញ​នេះ​ត្រូវបាន​ពន្យារពេល​សិន​។​

​និយាយ​ទៅកាន់​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ អ្នកបកស្រាយ​ទ្រឹស្តី​អា​ថ៍កំ​បាំង​ឈ្មោះ ដេវីត មី​ដ (David Meade) ដែល​បាន​អះអាងថា​ភព​ដ៏​អាថ៌កំបាំង​មួយ​នឹង​ប៉ះទង្គិច​ជាមួយ​ផែនដី ឥឡូវនេះ​បែរជា​និយាយថា ថ្ងៃ​សៅរ៍​នេះ​គ្រាន់តែ​ជាការ​កត់សម្គាល់​ពី​ការចាប់ផ្ដើម​នៃ​ទីបញ្ចប់​នៃ​ផែនដី​ប៉ុណ្ណោះ​។​

​ជាការ​ពិត តាម​ការ​ទស្សន៍ទាយរ​បស់​លោក​មី​ដ ថ្ងៃ​សៅរ៍​នេះ​នឹង​ឃើញ​ការចាប់ផ្តើម​នៃ​ព្រឹត្តិការណ៍​វិនាសកម្ម ដែល​នឹង​កើតឡើង​ក្នុង​រយៈពេល​ជាច្រើន​សប្តាហ៍​ហើយ​ឈានដល់​ការស្លាប់​មនុស្ស​ទាំងអស់​។​

​លោក​មី​ដ​និយាយថា “​ពិភពលោក​មិន​បញ្ចប់​ទេ ប៉ុន្តែ​ពិភពលោក ដែល​យើង​ធ្លាប់​ស្គាល់​នឹងត្រូវ​បញ្ចប់​”​។​

​លោក​មី​ត​បាន​បន្ថែមទៀតថា “​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ពិភពលោក​នឹងមិន​ដូចគ្នា​ទេ នៅ​ដើមខែ​តុលា​ខាងមុខ​”​។​

​លោក​មី​ដ​បាន​ប្រើ​លេខ ៣៣ ដ៏​សំខាន់​តាម​ព្រះគម្ពីរ និង​ការបកស្រាយ​របស់គាត់​ចេញពី​សៀវភៅ​គម្ពីរ​អំពី​ការទម្លាយ​អា​ថ៍កំ​បាំង​ដើម្បី​បង្ហាញថា ភព នី​ប៊ី​រូ (Nibiru) នឹង​បុក​ផែនដី​នៅ​ថ្ងៃទី ២៣ ខែកញ្ញា​។​

​យោងតាម​លោក​មី​ដ ផលប៉ះពាល់​នឹង​កើតឡើង​ក្នុង​ព្រឹត្តិការណ៍​ដ៏​វិនាសកម្ម ដែល​ធ្វើឱ្យរញ្ជួយ​ញ័រ​ពេញ​ផែនដី​។​

​ភព​នី​ប៊ី​រូ​នឹង​វាយប្រហារ​រយៈពេល ២៣ ថ្ងៃ បន្ទាប់ពី​សូរ្យគ្រាស​ទាំងស្រុង ។ ក្នុងការ​វិភាគ​របស់​គាត់ លោក​មី​ដ​បាន​ដកស្រង់​ពី​របៀប​ដែល​ព្រះ​យ៉េ​ស៊ូ​រស់​នៅបាន ៣៣ ឆ្នាំ​។

​លោក​មី​ដ​បាន​ប្រាប់​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ថា “​ខ្ញុំ​កំពុងនិយាយ​អំពី​តារាសាស្ត្រ ។ ខ្ញុំ​កំពុងនិយាយ​អំពី​ព្រះគម្ពីរ​”​។

​ក្រុម​គ្រិស្ត​សា​និក​មួយទៀត​ហៅថា Unsealed អះអាងថា រូបភាព​ព្រះគម្ពីរ​នឹង​លេចឡើង​នៅលើ​មេឃ​នៅ​ថ្ងៃទី ២៣ កញ្ញា ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

លោក ដេវីត មី​ដ ពីមុន​ថា​ថ្ងៃ​សៅរ៍​នេះ​ផែនដី​នឹង​វិនាស ឥឡូវ​ប្តូរ​ចិត្ត​ទាយ​ថា​ជាការ​ចាប់ផ្តើម​នៃ​ទីបញ្ចប់​ផែនដី​ទៅវិញ