ពីរ​ថ្ងៃ​ចាប់ខ្លួន​មនុស្ស​បួន​នាក់​ក្នុង​បទល្មើស​គ្រឿងញៀន​

655
ចែករម្លែក

ដោយ​: អង​ង្គ​រ​តូច / សៀមរាប​: កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ក្នុង​រយៈពេល​ពីរ​ថ្ងៃ បាន​ច​ចាប់ខ្លួន​ជនសង្ស័យ​គ្រឿងញៀន​បួន​នាក់​។​

​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿង ញៀន លោក​វរសេនីយ៍ឯក​អ៊ុ សា​អាត​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៣​ខែតុលា ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​។ ទី​១.​ឈ្មោះ ស្រេង វាសនា​ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩០ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​រកា ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ ទី​២.​ឈ្មោះ លេន ឡាយ ភេទ​ប្រុស ឆ្នាំ​កំណើត ២០០០​មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​តាប៉ាង ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ ទី​៣.​ឈ្មោះ រៀម ភា​រុណ​ភេទ​ប្រុស ឆ្នាំ​កំណើត ២០០០​មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​សំប៉ាន ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​លុះ​ថ្ងៃទី​២៤​ចាប់​ម្នាក់ទៀត​ឈ្មោះ​ចាន់ សុខា ប្រុស​ឆ្នាំ​១៩៩៨ នៅ​ភូមិ​ពោធិ​បន្ទាយ​ជ័យ សង្កាត់​សៀមរាប​។​ពួកគេ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​វត្ថុតាង​ដកហូត​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​៣​ក​ញ្ច ប់​ស្មើនឹង​ទំងន់​០,៨​ក្រាម (​ទំងន់​សុទ្ធ​) ទូរស័ព្ទដៃ​ចំនួន ៣​គ្រឿង​។ បញ្ចូនទៅ​សាលាដំបូង​ថ្ងៃទី​២៥​ខែ តុលា​ឆ្នាំ ២០១៨៕

#