ពីរ​នាក់​បងប្អូន ​យក​សត្វ​តោ​មក​រស់នៅ​ជាមួយ ថែមទាំង​ដើរលេង និង​ជិះឡាន​ជាមួយគ្នា​ទៀត​

403
ចែករម្លែក

បុរស​ពីរ​នាក់​បងប្អូន​ដែលមាន​និស្ស័យ​ស្រឡញ់​សត្វ​យ៉ាងខ្លាំង បាន​ស្វាគមន៍​សត្វ កំណាច​ចូលមក​រស់នៅ​ក្នុងផ្ទះរ​បស់​ពួកគេ នោះ​គឺ​តោ​អាហ្វ្រិកពេញវ័យ​មួយ​ក្បាល ដែល​មើលទៅ​គួរឱ្យខ្លាច​។ ហើយ​ពួកគេ​ថែមទាំង​ដើរលេង និង​ជិះ​រថយន្ត​ជាមួយ វា​ទៀតផង​។
​ ​
លោក ហាម​ហ្សា (Hamzah) និង​លោក ហាសាន់ ហ៊ូ​សា​អ៊ី​ន (Hassan Hussain) ដែល​មកពី​ទីក្រុង​កា​រ៉ា​ជី ប្រទេស​ប៉ា​គី​ស្ថាន បាន​យក​តោ​នេះ​មក​ចិញ្ចឹម​តាំងពី​វាមាន​អាយុ ២សប្តាហ៍​។
​ ​
បងប្អូន​ទាំងពីរ ដែលជា​ម្ចាស់​ភោជនីយដ្ឋាន​ដ៏​ពេញនិយម​មួយកន្លែង​បានដាក់​ឈ្មោះតោ​នេះ​ថា ស៊ីម​បា (Simba) តាម​តួអង្គ​ក្នុង​ខ្សែភាពយន្ត​គំនូរជីវចល​រឿង The Lion King (​ស្ដេច​តោ​)​។
​ ​
ពួកគេ​អះអាងថា តោ​ដែលមាន​អាយុ ២ ឆ្នាំ ២ ខែ​នេះ ​បានកើត​លើ​កសិដ្ឋាន​របស់​ពួកគេ ហើយ​បន្ទាប់ពី​មេ​របស់​វា​ផ្តាច់ដោះ​វា ពួកគេ​ក៏បាន​យក​វា​មក​ចិញ្ចឹម​តែម្តង​។​

​លោក ហាម​ហ្សា បាន​និយាយថា “​បើ​មាន​មនុស្ស​ប្លែក​មុខមក​ផ្ទះ​ពួកគេ ហើយ ស៊ីម​បា ចង់​លេង​ជាមួយ ពួកគេ​គ្រាន់តែ​ឈរ​ស្ងៀម​ទៅ​គឺ​មិន​អី​ទេ​។ វា​មិន​ធ្វើ​អី​ពួកគេ​ទេ​”៕ ប្រែ​សម្រួលៈ​ខុម​