ពីរ​នាក់​យាយ​តា ប្រែក្លាយ​ទីធ្លា​r​ក្រោយ​ផ្ទះ​ទៅជា “​សួន ៤ រដូវ​”

250
ចែករម្លែក

​ពីរ​នាក់​ប្ដី​ប្រពន្ធ​ចូលនិវត្តន៍​ដែល​បាន​ចំណាយពេល​ជិត ៤ ទសវត្សរ៍ និង​ប្រាក់​រាប់ម៉ឺន​ដុល្លារ​ទៅលើ​ការកែ លម្អ​សួនច្បារ​ក្រោយ​ផ្ទះ ពេលនេះ​បាន​ថតរូប​បង្ហោះ​បង្អួត​សម្រស់​សួនច្បារ​ស្អាត​ញាក់សាច់​ដែល​កើតចេញពី ក្ដី​ស្រលាញ់​របស់​ពួកគាត់​។
​ ​
លោកយាយ ម៉ា​រី (Marie) និង​លោកតា តូ​នី ញូ​វ​ថុ​ន (Tony Newton) ដែលមាន​អាយុ ៧១ ឆ្នាំ​ស្របាល​គ្នា បាន​ចំណាយពេល​រហូតដល់​ទៅ ៣៧ ឆ្នាំ និង​ប្រាក់​ប្រមាណ ២០.០០០​ដុល្លារ​ប្រែក្លាយ​សួនច្បារ​ក្រោយ ផ្ទះ​របស់​ពួកគាត់​នៅ វ៉​ល​សល (Walsall) តំបន់​វ៉េ​ស មី​តលែ​នស៍ (West Midlands) ប្រទេស​អង់គ្លេស ឱ្យក្លាយ​ទៅជា “​សួន ៤ រដូវ​” យ៉ាង​ស្រស់ស្អាត​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។
​ ​
ពួកគាត់​អះអាងថា​បាន​ដាំ​រុក្ខជាតិ និង​ដើមឈើ​ចម្រុះ​សរុប​ជាង ៣.០០០ ដើម​ដែល​រួមមាន​ទាំង​ផ្កា azalea ចំនួន ៤៥០ ដើម និង​ដើមឈើ​ជប៉ុន maple ស្លឹក​ប្រែ​ពណ៌ ១២០ ដើម​ផងដែរ​។​
​ ​
យាយ​តា​ដែលមាន​កូន​ធំៗ ៤ នាក់ និង​ចៅ ៤ នាក់​នេះ​តែងតែ​ចំណាយពេល ២ ម៉ោង​ក្នុង​មួយថ្ងៃ​ដើម្បី​ថែ ទាំ​សួន​នេះ​។ ហើយដោយ​សារ​ការ​ខំប្រឹងប្រែង និង​ភាពស្រស់ ស្អាត​អស្ចារ្យ​នៃ​សួន​នេះ ពួកគាត់​ទទួលបាន ពានរង្វាន់​ជាច្រើន ក្នុងនោះ​រួមទាំង​ពាន រង្វាន់​សួនច្បារ​ស្រស់ស្អាត​បំផុត​នៅ​អង់គ្លេស (Britain’s Best Garden) ផងដែរ​៕ ប្រែ​សម្រួលៈ​ខុម