ពីអ្នកលក់ខោអាវជជុះតាមចិញ្ចើមផ្លូវ ក្លាយជាម្ចាស់ដេប៉ូ ចែកចាយ គ្រឿងក្រអូបដ៏ធំមួយ​

301
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-កើតចេញពីការតស៊ូ និងមានមហិច្ឆតាចង់ក្លាយជាស្រី្តដែលមានភាពជឿជាក់ តាមរយៈការធ្វើជំនួញ ដោយមិនពឹងផ្អែកលើកំលាំងញើសឈាមបុរស នារីរូបស្រស់ វ័យខ្ទង់ម្ភៃជាង បានលះបង់ភាពសប្បាយ ភាពជាយុវវ័យ មកចាប់ផ្តើមជាអាជីវករដំបូង ត្រឹមតែ អ្នកលក់ខោអាវជជុះតាមមុខរោងចក្រប៉ុណ្ណោះ។

ដោយសារតែការរកស៊ីដំបូងបានត្រឹមតែមួយថ្ងៃរស់មួយថ្ងៃនិងប្រឈមជា មួយ និងភ្លៀង ផ្គរហាលថ្ងៃ ហាលភ្លៀងដូច្នេះនារីលក់ខោអាវជជុះ បានអង្គុយគិតនិងរកនឹក វិធីសាស្រ្តបែបជំនួញមួយមុខផ្សេងទៀត ព្រោះនាងគិតថា នាងជាក្មេងស្រីដូច្នេះការចង់ បានភាពស្រស់ស្អាតពិតជាចាំបាច់សម្រាប់រូបនាង។ ចាប់តាំងពីថ្ងៃនោះនាងបានបង្កើត មុខរបរជាអ្នកលក់គ្រឿងសម្អាង សម្រាប់នារី។ ការតស៊ូ និងបង្កើតដំបូងនាងបានប្រើ ប្រាស់ខ្លួនឯងផ្ទាល់ ហើយឃើញលទ្ធផលបែបនេះ ទើបសម្រេចចិត្តបង្កើត ផលិតផល ដោយខ្លួនឯង និងបានជោគជ័យរហូតមកដល់សព្វថ្ងៃ។ នេះជាការថ្លែងប្រាប់ពី អ្នកនាង ទ្រី ដាណា អគ្គនាយិកា ផលិតផល NNP Cambodia នៃក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេឌីង ខូអិលធីឌី ថ្លែងក្នុងពិធីជួបជុំតំណាងចែកចាយ និងពិធី ប្រគល់ រង្វាន់ដល់អ្នកលក់ច្នើមប្រចាំក្រុមហ៊ុន កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ កក្កដា ២០១៩ នៅ The premier center sen sok។

អ្នកនាង ទ្រី ដាណា បានប្រាប់ថា ដោយសារតែចង់លើកស្ទួយស្រ្តីព្រោះនាងគិតថា នាងជាស្រ្តីតែអាចធ្វើបាន ព្រោះតែការតស៊ូលក់ ផលិតផលរបស់នាងជិត ១០ឆ្នាំ កន្លង មកនេះ ដូច្នេះស្រ្តីទាំងអស់ត្រូវតែក្រោកឈរ ។ អ្នកនាងបន្ថែមទៀតថា «ដោយសារ តែភាពវៃឆ្លាតធ្វើឲ្យខ្ញុំប្រែក្លាយជីវិតខ្លួនឯងពីអ្នកលក់ខោអាវតាមចិញ្ចើមផ្លូវម្នាក់ក្លាយទៅជាម្ចាស់ដេប៉ូចែកចាយគ្រឿងក្រអូប២៤ ខេត្តក្រុងដូចសព្វថ្ងៃនេះ។ ដូច្នេះខ្ញុំសូមផ្ដាំ ផ្ញើរដល់ បងប្អូនស្រ្ដីយើងទាំងអស់ត្រូវមានចិត្តក្លាហានជំនះរាល់ឧបសគ្គមិនរា ថយ ទើបធ្វើឲ្យជីវិតយើងបានជោគជ័យ”។

លោកនាង បញ្ជាក់ថា ពិធីជួបជុំតំណាងចែកចាយផលិតផល NNP Cambodia នេះដែរធ្វើឡើងដើម្បីចែកចាយបទពិសោធន៍ដោយបង្វឹកតំណាងចែកចាយទាំង២៤ ខេត្តក្រុងឲ្យក្លាយជាអ្នកលក់ដ៏ឆ្នើមម្នាក់តាមដែលអាចធ្វើបាន។ មួយវិញទៀតក្នុងគោលបំណងប្រគល់ពានរង្វាន់ដល់បុគ្គលិកច្នើមដើម្បីលើកទឹកចិត្តដល់ពួកគេ។ ក្រៅពីក្រគល់ពានខាងក្រុមហ៊ុនក៏មានចែករង្វាន់ផ្សេងៗទៀតផងដែរ៕